សារសំខាន់នៃការចិញ្ចឹមបង្កងក្នុងស្រែ

លោក ហាំង លាភ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្មនៃរដ្ឋបាលជលផល មានប្រសាសន៍ថា ការបណ្តុះបណ្តាលនេះ កំពុងឋិតនៅក្នុងជំហានចាប់ផ្តើមនៅឡើយទេ ៖ «ដើម្បីបំពេញតម្រូវការសម្រាប់ការហូបចុកនៅក្នុងស្រុក ក៏ដូចតម្រូវការដំណាក់កាលនាំចេញ យើងត្រូវតែជំរុញការងារនេះឲ្យបានទៅមុខ ប៉ុន្តែការដំណើរការនេះវាមិនទាន់បានផុសផុលនៅឡើយទេ គឺជាជំហានចាប់ផ្ដើម។ យើងចាប់ផ្ដើមចិញ្ចឹមនៅឆ្នាំ២០០៧ ហើយភ្ញាស់បង្កាត់ក៏យើងចាប់ផ្ដើមនៅឆ្នាំ២០០៧ ដូចគ្នា ប៉ុន្តែឆ្នាំ២០០៦ យើងបញ្ជូនមន្រ្តីនិងកសិករទៅរៀននៅប្រទេសវៀតណាម ហើយមុននេះក៏យើងបានបញ្ជូនមន្រ្តីជំនួនពីររូបទៅរៀននៅប្រទេស ម៉ាឡេស៊ីដែរ នៅឆ្នាំ២០០៤»។ លោក អ៊ូច ឡង់ មន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្មរដ្ឋបាលជលផលមួយរូបទៀត រៀបរាប់អំពីអត្ថប្រយោជន៍នៃការចិញ្ចឹមបង្កងថា ក្រៅពីតម្លៃខ្ពស់ហើយ កសិករជាទូទៅមានលទ្ធភាពអាចចិញ្ចឹមបានយ៉ាងងាយ។

លោក អ៊ូច ឡង់ បានរៀបរាប់ដូច្នេះ ៖ «អ្វីដែលយើងផ្សព្វផ្សាយនេះ គឺដោយសារទី១ បង្កងមានតម្លៃសេដ្ឋកិច្ចខ្ពស់ណាស់នៅលើទីផ្សារសព្វថ្ងៃនេះ យើងដឹងស្រាប់ហើយ បើធៀបជាមួយនឹងត្រី ឬមួយក៏សាច់ដទៃទៀត គឺថាខ្ពស់ណាស់នៅស្រុកខ្មែរយើង នេះជារឿងមួយ។ រឿងមួយទៀតដែលជាអត្ថប្រយោជន៍ដែលយើងចង់ផ្សព្វផ្សាយដល់កសិករនោះ គឺថាកសិករភាគច្រើន ដែលយើងអាចថា សឹងតែទាំងអស់តែម្ដង គាត់អាចធ្វើបាន គឺថា គាត់អាចចិញ្ចឹមនៅក្នុងស្រែ ហើយចិញ្ចឹមក្នុងស្រែហ្នឹង គឺថាជីដែលយើងដាក់ទៅក្នុងស្រែស្រូវហ្នឹង គឺមិនមែនមានប្រយោជន៍តែស្រូវទេ គឺកើតចំណីធម្មជាតិ សត្វល្អិត រុក្ខជាតិផ្សេងៗដែលបង្កងអាចស៊ីបាន»។

លោក អ៊ូច ឡង់ គ្រូបណ្តុះបណ្តាលការចិញ្ចឹមត្រីនិងបង្កង នៃនាយកដ្ឋានវារីវប្បកម្ម ប្រាប់ឲ្យដឹងថា នៅស្រុកខ្មែរគេនិយមចិញ្ចឹមបង្កងក្នុងស្រែជាងចិញ្ចឹមក្នុងស្រះ ព្រោះកសិករខ្មែរនៅពឹងលើចំណីធម្មជាតិជាសំខាន់។

លោក អ៊ូច ឡង់ ឲ្យដឹងដូច្នេះ ៖ «ទី១កសិករភាគច្រើនគាត់មិនសូវមានស្រះ ហើយទី២ បើសិនជាមានស្រះហើយ ក៏គាត់ត្រូវការចំណាយច្រើនណាស់ ជាពិសេសគឺទៅលើចំណីតែម្ដង ដោយសារស្រះមានលក្ខណៈទឹកនឹង ហើយមិនមានជាចំណីធម្មជាតិអីកើតឡើងសំបូរបែប អ៊ីចឹងយើងត្រូវការចំណីបន្ថែមពីខាងក្រៅជាសំខាន់។ បើនៅស្រុកគេ គេចូលចិត្តចិញ្ចឹមនៅក្នុងស្រះ ដោយសារគេពឹងផ្អែកទៅលើចំណីរោងចក្រ ដែលយើងហៅថា ចំណីគ្រាប់ ចំណីបាវ គេមានប្រព័ន្ធភ្លើងអគ្គិសនី ឬមួយក៏ដីធ្លីវាចង្អៀតជាងយើង គេចិញ្ចឹមបែបជាឧស្សាហកម្មវិញ ដែលមានលក្ខណៈខុសពីយើង។ យើងធ្វើអ្វីទៅតាមលទ្ធភាពកសិករដែលអាចធ្វើបាន ហើយនិងលក្ខខណ្ឌដែលមានស្រាប់ អំណោយផលនៅក្នុងប្រទេសកម្ពុជាយើងជាក់ស្ដែង»។

សន្មតថា កសិករមួយរូបចង់ចិញ្ចឹមបង្កង តើត្រូវគិតពីអ្វីមុនគេ?

ដើម្បីចិញ្ចឹមបង្កងក្នុងស្រែ លោក អ៊ូច ឡង់ មានប្រសាសន៍ថា លក្ខខណ្ឌសំខាន់ គឺកសិករត្រូវមានប្រភពទឹក ៖ «ប្រភពទឹកសំខាន់ណាស់ បើគាត់អាច គាត់រកកន្លែងណាដែលជិតប្រភពទឹក អាចផ្លាស់ប្ដូរទឹកបានជាប្រចាំនៅរៀងរាល់យ៉ាងហោចណាស់កន្លះខែ ម្ដងអីអ៊ីចឹង។ ការផ្លាស់ប្ដូរទឹកនេះ គឺយើងចូលលក្ខខណ្ឌថ្មីជានិច្ចក្នុងការរស់នៅ មានន័យថា បញ្ចូលអុកស៊ីសែន ទឹកហ្នឹងវាថ្លាល្អ ស្រួលរស់នៅ អ៊ីចឹងការលូតលាស់របស់វា វាលឿនតាមហ្នឹង។ បើអ៊ីចឹងខ្ញុំនិយាយឲ្យខ្លីថា ប្រភពទឹកនិងការផ្លាស់ប្ដូរទឹកថ្មីបានទៀងទាត់ ជាប្រការមួយសំខាន់ចាំបាច់បំផុត សឹងថាជាងចំណីទៅទៀត ព្រោះបង្កងកាលណាយើងគ្រប់គ្រងទឹកបានល្អ មានន័យថា យើងរួចផុតពីការចំណាយទៅលើចំណីហើយ បើសិនជាយើងចិញ្ចឹមតាមបែបលក្ខណៈគ្រួសារដូច្នេះ»។

ម្យ៉ាងទៀតតាមការសង្កេតរបស់លោក ចិញ្ចឹមបង្កង ចិញ្ចឹមត្រីក្នុងស្រែ មានប្រយោជន៍បន្ថែមទៀត គឺវាធ្វើឲ្យទិន្នផលស្រូវកាន់តែកើន ៖ «ក្រោយពេលដែលយើងដាក់បង្កង ឬត្រីក៏ដោយ ចិញ្ចឹមនៅក្នុងស្រែហ្នឹង ធ្វើឲ្យស្រូវកាន់តែល្អជាងមុន ទិន្នផលវាអាចកើនឡើងលើសពីធម្មតាក្រោយពីដាក់បង្កងចិញ្ចឹមទៅ មូលហេតុត្រង់ថា បង្កងវាស៊ីចំណីពួកសត្វល្អិតហ្នឹងដែលវាមានផលប៉ះពាល់ដល់ស្រូវ។ សត្វល្អិតហ្នឹងភាគច្រើនពពួករស់នៅក្នុងទឹក រីឯសត្វហើពីខាងក្រៅវិញ វាអាចស៊ីចំណីរបស់ត្រីវិញ ប៉ុន្តែនៅពេលដែលយើងដាក់បង្កង យើងមិនដែលចោលត្រីទេ យើងតែងតែចម្រុះជាមួយត្រីដែរ ដើម្បីប្រើប្រាស់ចំណីនៅក្នុងធម្មជាតិនោះឲ្យអស់លទ្ធភាព»។

ចំណុចល្អមួយទៀត គឺគេអាចប្រមូលផលបង្កងបាន២ដង។ សម្រាប់រឿងប្រមូលផលនេះ លោកហាំង លាភ អនុប្រធានវារីវប្បកម្មមានប្រសាសន៍ដូច្នេះ ៖ «សូមជម្រាបជូនថា រយៈពេលចិញ្ចឹម គឺយើងចិញ្ចឹមពីចាប់ផ្ដើមទៅដល់ខែទី៤ គេអាចប្រមូលផលរំលោះ បង្កងណាដែលធំមុនគេយើងអាចយកលក់បាន ព្រោះបើទុកទៅក៏វាអត់សូវធំដែរទី១ ទី២ បើទុកអាចដណ្ដើមចំណីជាមួយអាតូច អ៊ីចឹងយើងលក់អាធំ។ ដល់ខែទី៦ យើងអាចប្រមូលផលទាំងស្រុង ឬក៏អាចខែទី៨។ មិនអាចចិញ្ចឹមលើសពី៨ខែទៀតបានទេ យើងចិញ្ចឹមបាន ប៉ុន្តែខាតចំណីអត់ប្រយោជន៍ វាលូតលាស់នៅលូតលាស់តិច អ៊ីចឹងត្រឹមតែខែទី៨ បច្ចេកទេសត្រូវប្រមូលលក់ឲ្យអស់ ប៉ុន្តែជាទូទៅ៦ខែគេប្រមូលលក់ហើយ មិនទុកដល់ខែទី៨ទេ យូរបំផុតខែទី៨ ត្រូវតែលក់ឲ្យអស់»។

សរុបសេចក្តីមក ការចិញ្ចឹមបង្កងក្នុងស្រែជារឿងដែលអាចធ្វើបាន។ ក៏ប៉ុន្តែកត្តាសំខាន់ ស្រែរបស់កសិករចាំបាច់ត្រូវមានទឹកសម្រាប់ចិញ្ចឹមវារីសត្វទាំង នេះ។

តើគេចិញ្ចឹមបង្កងក្នុងស្រែដោយវិធី ណា? គ្រាន់តែបូមទឹកដាក់ស្រែហើយរក្សាកម្ពស់ទឹកកុំឲ្យរីងស្ងួត ឬត្រូវជីកប្រឡាយ ជីកស្រះក្នុងស្រែថែមទៀតផង?

Advertisements

About sambath

I will make it as business and Interest for People

Posted on ខែ​ឧសភា 10, 2012, in King of Menu. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: