Conditional Formatting

ផ្ដល់សារៈសំខាន់អ្វីខ្លះសម្រាប់អ្នកប្រើ Office

Excel2007?

Conditional Formatting ជា តួនាទីមួយសម្រាប់អ្នកធ្វើការរៀបចំការកំណត់ផ្សេងៗនៅលើសន្លឹក កិច្ចការដើម្បីធ្វើការកត់ចំណាំទៅលើប្រភេទទិន្នន័យរបស់អ្នកឱ្យ ងាយស្រួលក្នុងការគ្រប់គ្រង។ដូច្នេះដើម្បីឱ្យបានជ្រាប់ច្បាស់ថា អ្នកអាចធ្វើអ្វីបានខ្លះនៅលើមុខងារមួយនេះ?ជាបន្តយើងខ្ញុំនិងលើកយកមុខងារនីមួយៗស្ថិតនៅលើតួនាទីរបស់ Conditional Formatting មកបង្ហាញតាមជំហានដូចខាងក្រោម។

-ជាដំបូងអ្នកត្រូវយក Mouse ចុចលើថេប “Home” បន្ទាប់មកអ្នកចុចលើប្រអប់មួយឈ្មោះថា “Conditional Formatting”។

យើងឃើញថាមានមុខងារជាច្រើនផ្សេងៗនៅក្នុង Conditional Formatting ដែល អាចផ្ដល់ឱ្យអ្នកជ្រើសរើសយកមកប្រើប្រាស់ដើម្បីរៀបចំទិន្នន័យបាន ទៅតាមតម្រូវការនូវអ្វីមានភ្ជាប់មកជាមួយកម្មវិធីនេះស្រាប់។

I កំណត់ដាក់ពណ៌ទៅលើតែតួអក្សរ

នៅចំណុចនេះគឺយើងចង់កំណត់ដាក់ ពណ៌ទៅលើតែចំនួនតួអក្សរដែលយើងបានវាយបញ្ចូលតែប៉ុណ្ណោះហើយវា ដូចគ្នាបេះបិទទៅនិងតម្លៃដែលយើងបានដាក់បញ្ចូលទៀតផង។

១)ជាដំបូងអ្នកត្រូវជ្រើសរើសឬ Select នូវចំនួន rows & column ឱ្យបានត្រឹមត្រូវជាមុនសិនដូចបានបង្ហាញរូបខាងក្រោម។

 

 

 

២)ចុចលើ “Conditional Formatting”>”Highlight Cells Rules” > “Greater Than..” ឬអ្នកអាចជ្រើសរើសយកលក្ខណៈណាមួយមកប្រើក៏បានក្នុងចំណោមមុខងារទាំងអស់នោះតែនៅចំណុចនេះយើងខ្ញុំលើកយកមុខរបស់ “Greater Than..”មកបង្ហាញ។

៣)អ្នកត្រូវវាយតម្លៃបញ្ចូល “Format cells that are GREATER THAN”: ឧទាហរណ៍12 មាន ន័យថាពេលអ្នកវាយលេខចំនួនមួយខ្ទង់និងចំនួនលេខតិចជាងលេខ ១២គឺមិនបង្ហាញពណ៌ដែលអ្នកបានកំណត់យកឡើយហើយនៅត្រង With ជាទីតាំងសម្រាប់អ្នកជ្រើសរើសយកប្រភេទពណ៌ដែលអ្នកត្រូវការបន្ទាប់មកចុចលើប៊ូតុង OK។

៤)លទ្ធផលទទួលបានពីការជ្រើសរើសនិងការកំណត់ខាងលើយើងឃើញថាវាបង្ហាញពណ៌នៅលើអក្សរនិងផ្ទៃ Cell ទាំងមូល។

II ពណ៌លើ Cellsមានតម្លៃជាលេខ

នៅចំណុចនេះគឺយើងចង់កំណត់យកឱ្យវាលោតពណ៌ទៅលើតែ cells ទាំង ឡាយណាដែលមានតម្លៃជាលេខមានន័យថាជាតម្លៃដែលអ្នកអាចធ្វើការ គណនាបានក្រៅពីនោះគឺមិនឱ្យបង្ហាញពណ៌ឡើយដោយប្រើមុខងារ Top 10 Items…។

១)ជ្រើសរើសឬ selectយកចំនួន cells អ្នកចង់កំណត់យកបន្ទាប់ចុចលើ “Top/botton Rules”> “Top 10 Items…”។

-លទ្ធផលទទួលបានគឺមានដូចរូបខាងក្រោម។

III ដាក់ពណ៌ទៅតាមលំដាប់នៃលេខ

នៅចំណុចនេះគឺយើងចង់ដាក់ឱ្យ បង្ហាញជាពណ៌ខុសៗគ្នាទៅតាមលំដាប់នៃលេខមានន័យថាពេលអ្នកវាយ លេខមួយវាបង្ហាញពណ៌ក្រហមក្រមៅហើយបើវាយលេខពីរវាបង្ហាញពណ៌ ផ្សេងៗដោយពណ៌ទាំងអស់នោះមិនដូចគ្នាឡើយ។ផ្ទុយទៅវិញប្រសិនបើអ្នក វាយតម្លៃណាដែលមិនអាចធ្វើការគណនាបានគឺមិនឱ្យវាបង្ហាញពណ៌អ្វី ឡើយ។

១)ជ្រើសរើសយក Cells ដែលអ្នកចង់កំណត់ដោយធ្វើការ Select លើ Cells ទាំងនោះ។

២)ចុចលើ “Conditional Formatting” > “New Rules…” នោះអ្នកនិងទទួលបានផ្ទាំងសារបង្ហាញដូចខាងក្រោម។

៣)អ្នកអាចជ្រើសរើសយកប្រភេទនៃ Rules ណាមួយក្នុងចំណោមប្រភេទ Rules ទាំងអស់នៅចេញពី “Select a Rule Type: “។

៤)Format Style: សម្រាប់ជ្រើសរើសប្រភេទពណ៌និង Type: សម្រាប់ ជ្រើសរើសយកតម្លៃលេខដើម្បីឱ្យចាប់ផ្ដើមពីតម្លៃណាមួយ។បន្ទាប់ពី អ្នកបានកំណត់យកដូចរូបបង្ហាញខាងលើអ្នកអាចចុចលើ OK ដើម្បីយល់ព្រម។

៥)លទ្ធផលទទួលបានគឺ។

IV បំបាត់Rules ចេញពី Cells នីមួយៗ

១)អ្នកត្រូវតែ Select លើCells ទាំងឡាយណាដែលអ្នកចង់បំបាត់ឬលុបវាចេញពីសន្លឹកកិច្ចការដែលអ្នកបានកំណត់រួច។

២)អ្នកចុចលើ Conditional Formatting > Clear Rules > Clear Rules from selected Cells ជាការស្រេច។

ក្រៅពីចំណុចដែលយើងខ្ញុំបាន ធ្វើការបង្ហាញខាងលើក៏នៅមានលក្ខណៈសំខាន់ៗមួយចំនួនទៀតដែលអ្នក អាចកំណត់ប្រើប្រាស់បាននៅលើតួនាទីនេះដោយអ្នកធ្វើការអនុវត្តន៍ ស្រដៀងគ្នា។

Conditional Formatting ផ្ដល់សារៈសំខាន់អ្វីខ្លះសម្រាប់អ្នកប្រើ Office Excel2007?

Conditional Formatting ជា តួនាទីមួយសម្រាប់អ្នកធ្វើការរៀបចំការកំណត់ផ្សេងៗនៅលើសន្លឹក កិច្ចការដើម្បីធ្វើការកត់ចំណាំទៅលើប្រភេទទិន្នន័យរបស់អ្នកឱ្យ ងាយស្រួលក្នុងការគ្រប់គ្រង។ដូច្នេះដើម្បីឱ្យបានជ្រាប់ច្បាស់ថា អ្នកអាចធ្វើអ្វីបានខ្លះនៅលើមុខងារមួយនេះ?ជាបន្តយើងខ្ញុំនិងលើកយកមុខងារនីមួយៗស្ថិតនៅលើតួនាទីរបស់ Conditional Formatting មកបង្ហាញតាមជំហានដូចខាងក្រោម។

-ជាដំបូងអ្នកត្រូវយក Mouse ចុចលើថេប “Home” បន្ទាប់មកអ្នកចុចលើប្រអប់មួយឈ្មោះថា “Conditional Formatting”។

ប្រភពព័ណមានៈ CM

About sambath

I will make it as business and Interest for People

Posted on ខែ​ឧសភា 23, 2012, in King of Menu. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: