តើមានអ្វីខុសប្លែកគ្នារវាងប្រព័ន្ធ

ប្រតិបត្តការ32-bit និង 64-bit?

 

តើអ្វីខុសប្លែកគ្នារវាងប្រព័ន្ធប្រតិបត្តការ Windows 32bit និង 64bit? ភាគច្រើននៃអ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តការ Windows XP 32-bitឬ Vista 32-bit។ ចំពោះផ្នែករឹង (Hardware) ដែលមានតម្លៃកាន់តែថោកនោះធ្វើឱ្យអ្នកប្រើប្រាស់ទាំងនោះចង់ដឹងចង់លឺអ្វីទៅជាប្រព័ន្ធប្រតិបត្តការ 64-bit។ មុនដំបូងអ្នកត្រូវពិនិត្យមើលហើយចាប់យកនូវភាពខុសប្លែកគ្នារវាងប្រព័ន្ធប្រតិបត្តការ 32 bitនិង64 bits។ តើកុំព្យូទ័ររបស់អ្នកអាចប្រើប្រព័ន្ធប្រតិបត្តការ 32-bitឬ64-bit។ ពេលអ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តការដែលមានទំហំតូចជាងគេគឺ 32-bit វាមានសក្ដានុពលជាច្រើនសម្រាប់ចរន្តឆ្លងកាត់តូចចង្អៀតដែលកើតមានឡើង។ ចរន្តឆ្លងកាត់ដែលតូចចង្អៀតធ្វើឱ្យប្រព័ន្ធ (System) ធ្លាក់ ចុះព្រោះដំណើរការមួយអាចធ្វើទៅបានគឺត្រូវរង់ចាំដំណើរការផ្សេង បញ្ចប់សិនមុននឹងវាអាចចាប់ផ្ដើមបាន។ ប៉ុន្ដែប្រសិនបើអ្នកប្រើប្រព័ន្ធប្រតិបត្តការ 64-bit វិញ ចាំបាច់អ្នកត្រូវតែគិតថាកុំព្យូទ័រអាចប្រើប្រាស់ជាមួយ ប្រព័ន្ធប្រតិបត្តការ 64-bit ដែរឬទេ? ដូចជាផ្នែករឹង (Hardware) និងផ្នែកទន់ (Software) ទាំងអស់នោះ។ ប្រព័ន្ធប្រតិបត្តការ 64-bit គឺប្រសើរជាងប្រព័ន្ធប្រតិបត្តការ 32-bit ប៉ុន្តែអ្នកត្រូវការដើម្បីដំឡើងកម្មវិធី 64-bit និងមាន CPU អាចប្រើប្រាស់ 64-bit។

ចំណែកប្រព័ន្ធប្រតិបត្តការ 32-bit អ្នកកាត់បន្ថយកម្រិតខ្ពស់បំផុតរបស់ RAM ទំហំ4GB។ ឯប្រព័ន្ធប្រតិបត្តការ 64-bit វិញអ្នកប្រាកដជាមិនមានការកំណត់ទេ។ ធម្មតាពេលអ្នកប្រើប្រាស់ទំហំ RAM អស់នៅក្នុងប្រព័ន្ធប្រតិបត្តការ 32-bit វានឹងទាញ Memory បណ្ដោះអាសន្នមកប្រើឬទំហំទំនេរនៃផ្នែករឹង (Hard Disk) ដើម្បីបង្កើនល្បឿន។ ចំពោះប្រព័ន្ធប្រតិបត្តការ 64-bit អ្នកអាចដំឡើង RAM បានច្រើនដូច្នេះអ្នកអាចកាត់បន្ថយបញ្ហាខាងបាន។ ប្រព័ន្ធប្រតិបត្តការ32-bit នឹងយកតាម x86 និងប្រព័ន្ធប្រតិបត្តការ 64-bit ដូចជា x64។ អ្នកអាចប្រាប់នូវអ្វីខ្លះដែលអ្នកកំពុងនឹងដំណើរការដោយចុចផ្នែកខាងស្ដាំ (Right Click) នៅលើ “My Computer” និងជ្រើសរើសយក “Properties”។

រូបខាងក្រោមនេះគឺម៉ាស៊ីន 64-bit កំពុងប្រើ RAM 12GB។

ហើយរូមមួយនេះដែលយើងមើលឃើញគឺសាកល្បងប្រើម៉ាស៊ីន 32-bit ដោយប្រើ RAM 7GB។

ប្រសិនបើអ្នកកំពុងដំណើរការ 3D ឬ AutoCAD ប៉ុន្តែសូមចងចាំថាអ្នកត្រូវការដំណើរការកម្មវិធី x64 ទាំងអស់ Drivers របស់ Printer និង កម្មវិធីផ្សេងទៀតដែលអ្នកបានដំឡើងនៅលើប្រព័ន្ធប្រតិបត្តការ របស់អ្នកដើម្បីឱ្យបានសម្រេចពេញលេញ។ មិនមែនកម្មវិធីទាំងអស់នោះទេដែលបង្កើតឡើងសម្រាប់ x64 ឡើយហើយអ្នកនឹងស្វែងរកដំឡើងដោយខ្លួនឯងដល់ថតឯកសារ “Program Files x86”។ ម៉ាស៊ីន x64 នឹងមានថតឯកសារ “Program File” ពីរ៖ មួយសម្រាប់កម្មវិធីនៃប្រព័ន្ធប្រតិបត្តការ 32-bit មួយទៀតសម្រាប់កម្មវិធីនៃប្រព័ន្ធប្រតិបត្តការ 32-bit។ ដូចនេះបន្ទាប់ពីបានអ្នកអានរួចហើយអ្នកនឹងចង់ដំណើរការប្រព័ន្ធប្រតិបត្តការ x64 រហូត។ ហើយត្រូវការដើម្បីធានាឱ្យប្រាកដនៃ CPU អាចប្រើប្រាស់ប្រព័ន្ធប្រតិបត្តការ x64 បាន។ ម៉ាស៊ីនមេ (Server) ថ្មីៗភាគច្រើននិងកុំព្យូទ័រដែលបានទិញក្នុងឆ្នាំនេះប្រើប្រាស់បានជាមួយប្រព័ន្ធប្រតិបត្តការ x64 ប៉ុន្ដែអ្នកនូវតែត្រូវការត្រួតពិនិត្យ។

ដំណើរការខ្លះៗនៅទីនេះអ្នកគួរតែដឺង៖

– ម៉ាស៊ីនមេ (Server) ថ្មីៗទាំងអស់ភាគច្រើនបានលក់កាលពីពីរឆ្នាំមុនមកពី AMD ឬ Intel នឹងមានប្រព័ន្ធប្រតិបត្តការ x64។

– AMD Durons មិនមានប្រព័ន្ធប្រតិបត្តការ x64។

– គ្រប់ AMD Opteron Processor មានប្រព័ន្ធប្រតិបត្តការ x64។

– គ្រប់ AMD X2, Fx, និង Athlon64 Chips មានប្រព័ន្ធប្រតិបត្តការ x64។

– គ្រប់ Intel Pentium D និង Celeron D Chips មានប្រព័ន្ធប្រតិបត្តការ x64 ។

– គ្រប់ AMD Turion Notebook Processor មានប្រព័ន្ធប្រតិបត្តការ x64 ។

– គ្រប់ Intel Core 2 Processor (ទូរស័ព្ទចល័ត, កុំព្យូទ័រលើតុនិងម៉ាស៊ីនមេ) មានប្រព័ន្ធប្រតិបត្តការ x64។

– Inter Core Duo Notebook Processorមិនមានប្រព័ន្ធប្រតិបត្តការ x64។

– Intel Pentium M Notebook Processorមិនមានប្រព័ន្ធប្រតិបត្តការ x64 ។

ប្រសិនអ្នកបានដំណើរការម៉ាស៊ីនមេ (Server) ដែលមានផ្នែករឹង (Hardware) ផ្នែកទន់ (Software) សម្រាប់ ប្រព័ន្ធប្រតិបត្តការ x64 ពេលនោះអ្នកគួរតែដំឡើងកំណែទំរងថ្មីប្រព័ន្ធប្រតិបត្តការ 64bitប៉ុន្តែមិនត្រូវទុកចិត្តលើ Device driver និង 32-bit environment ។

About sambath

I will make it as business and Interest for People

Posted on ខែ​ឧសភា 27, 2012, in King of Menu. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: