បង្កើនល្បឿនពេលបិទម៉ាស៊ីនកុំព្យូទ័រប្រើ Windows

ប្រព័ន្ធដំណើរការរបស់ Windows Shutdown ប្រហែលជាអាចមានល្បឿនធ្លាក់ចុះ។ តើធ្វើដូចមេ្តចទើបអាចដោះស្រាយបញ្ហានេះបាន? សូមកុំមានការព្រួយបារម្មណ៍អី អ្នកអាចដោះស្រាយបញ្ហានេះបាន។

ចំណាំ៖ មុននឹងអ្នកធ្វើការកែប្រែ Registry នៅក្នុងប្រព័ន្ធប្រតិបត្តិការ Windows របស់អ្នក យើងខ្ញុំសូមដាស់តឿនអ្នកឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុតដោយ ធ្វើការ Backup Registry ជាមុនសិន ដើម្បីធានារាល់ភាពខុសឆ្គងពេលអ្នកកែប្រែ Registry។ ដើម្បី Backup Registry របស់ប្រព័ន្ធប្រតិបត្តិការ Windows ចូលទៅកាន់ Regedit បន្ទាប់មកចុចលើ File =>Export => ជ្រើសរើសទីតាំងរក្សាទុកជាការស្រេច។ ហើយប្រសិនបើអ្នកចង់ទាញយក Regedit ដែលបាន Back up នោះមកវិញគ្រាន់តែចុចលើ File => Import => រកទីតាំងដែលបានរក្សាទុក។

កំចាត់រាល់កម្មវិធីទាំងអស់ដោយស្វ័យប្រវត្តពេលបិទម៉ាស៊ីនកុំព្យូទ័រ
វិធីសាស្រ្តខាងក្រោមនេះវាជាជំនួយក្នុងការបង្កើតល្បឿនពេលបិទ ម៉ាស៊ីនកុំព្យូទ័របានរហ័សជាមុនដោយបិទមុខងារបានយ៉ាងរហ័ស (Killing Tasks Quickly) និងមិនចាំបាច់ត្រូវការអ្នកប្រើប្រាស់ (User) ដាក់បញ្ចូលសម្រាប់បិទនោះទេ។
ជំហ៊ានទីមួយ
ចូល Start Menu => Run => Regedit => OK។

ជំហ៊ានទីពីរ
បន្ទាប់មកវានឹងបង្ហាផ្ទាំង Registry មួយចូល HKEY_CURRENT_USER => Control Panel => Desktop។
ជំហ៊ានទីបី
ស្វែងរក Registry key ដែលមានឈ្មោះថា AutoEndTasks ហើយ Right-Click ជ្រើសរើសយក Modify បន្ទាប់មកប្ដូរតម្លៃរបស់វាទៅជាតម្លៃ 1។

កំណត់ការចំណាយពេលផ្លាស់ប្តូរកម្មវិធី
មាន Registry Keys ពីរបីដែលគេហៅថា WaitToKillApp, HangAppTime និង WaitToKillServiceTimeout ហើយវាមានតួនាទីដូចខាងក្រោម៖
– WaitToKillApp កំណត់ពេលវេលាសម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows ដើម្បីរង់ចាំមុននឹងធ្វើការកំចាត់កម្មវិធីដែលអ្នកកំពុងប៉ុនប៉ង បិទ។
– HangAppTime កំណត់ការចំណាយពេលវេលាសម្រាប់កម្មវិធីមុននឹងធ្វើការបិទ។
– WaitToKillServiceTimeout កំណត់ពេលវេលាសម្រាប់ប្រព័ន្ធប្រតិបត្តិការដើម្បីរង់ចាំមុននឹងធ្វើ ការកំចាត់ Services របស់ Microsoft។
ជំហ៊ានទីមួយ
ចូល Start Menu => Run => Regedit => OK។
ជំហ៊ានទីពីរ
បន្ទាប់មកវានឹងបង្ហាផ្ទាំង Registry មួយចូល HKEY_CURRENT_USER => Control Panel => Desktop។
ជំហ៊ានទីបី
ស្វែងរក Registry key ដែលមានឈ្មោះថា WaitToKillApp, HangAppTime និង WaitToKillServiceTimeout ហើយ Right-Click ជ្រើសរើសយក Modify បន្ទាប់មកប្ដូរតម្លៃរបស់វាទៅជាតម្លៃ 1000។

បិទការត្រួតពិនិត្យនៃ Paging File
នៅពេលបិទម៉ាស៊ីនកុំព្យូទ័រប្រព័ន្ធប្រតិបត្តិការ Windows និងធ្វើការលុបដោយស្វ័យប្រវត្តនូវមាតិការនៃ Paging File ដើម្បីធានាសុវត្ថិភាពព្រោះវាប្រហែលជានិងដំណើរការដូច Temporary File ដែលធ្វើការគ្រប់គ្រងព័ត៌មានដូចជាបានដក Encrypted Passwords ជាដើម។
ជំហ៊ានទីមួយ
ចូល Start Menu => Run => Regedit => OK។
ជំហ៊ានទីពីរ
បន្ទាប់មកវានឹងបង្ហាផ្ទាំង Registry មួយចូល HKEY_LOCAL_MACHINE => SYSTEM => CurrentControlset => Control => Session => Manager => Memory Management។
ជំហ៊ានទីបី
ស្វែងរក Registry key ដែលមានឈ្មោះថា ClearPageFileOnShutdown ហើយ Right-Click ជ្រើសរើសយក Modify បន្ទាប់មកប្ដូរតម្លៃរបស់វាទៅជាតម្លៃ 0។

អនុវត្តតាមវិធីសាស្រ្តខាងលើនេះយើងខ្ញុំសង្ឃឹមថាវានឹងអាចជួយសម្រួលដល់ការលំបាករបស់អ្នកបានមួយចំនួនដែរ។

About sambath

I will make it as business and Interest for People

Posted on ខែ​ឧសភា 27, 2012, in King of Menu. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: