15ចំណុចដើម្បីឱ្យអ្នកប្រើប្រាស់កុំព្យូទ័រទទួល

បានសុវត្ថិភាពខ្ពស់ ?

បញ្ហាទាំង 15 ដែលនឹងយកមកបង្ហាញក្នុងទំព័រនេះគឺជាអ្វីដែលអ្នកគួរតែដឹង ទោះបីជាអ្នកធ្លាប់ប្រើកុំព្យូទ័រ ឬ ទើបតែចាប់ផ្ដើមប្រើក៏ដោយ ។ ម្យ៉ាងវិញទៀត បើអ្នកមានជំនាញប្រើកុំព្យូទ័រក៏ដោយ តែមុខជាមិនអាចប្រើកុំព្យូទ័រឱ្យបានល្អបំផុតឡើយ ប្រសិនមិនបានអនុវត្តតាមរាល់ផ្នែកណាមួយក្នុងចំណោមបញ្ហាទាំង 15 ខាងក្រោមនេះ ។  

1- កុំចុចផ្ទួនទៅលើអ្វីទាំងអស់ឡើយ
ការចុចផ្ទួនដង គឺជារបៀបដែលអ្នកប្រើដើម្បីបើកឯកសារនៅលើ Windows ហើយបែបនេះមិនដូចនឹងការចុចបើកដំណភ្ជាប់នៅលើវិបសាយ ឬ ចុចប៊ូតុង ក្នុង Dialog box ឡើយ ដូច្នេះប្រសិនបើអ្នកថ្នឹកដៃក្នុងការចុចផ្ទួន បែបនេះអាចបណ្ដាលឱ្យអ្នកបញ្ជូនអ្វីមួយដល់ទៅពីរដងដោយចៃដន្យ ។

2-ប្រើសញ្ញា Slash និង Backslash ឱ្យបានត្រឹមត្រូវ
ជាធម្មតាសញ្ញា Backslash ( \ ) ត្រូវបានគេប្រើតែសម្រាប់ទីតាំងឯកសារនៅក្នុង Windows (C:\Program Files\…… ), តែប៉ុណ្ណោះ ចំណែកឯសញ្ញា Slash ( / ) ត្រូវបានគេប្រើសម្រាប់អាស័យដ្ឋាន វិបសាយ (http://www.pcworld.com/howto.html) ។

3- ថតទុកផ្ទាំងសារដែលបង្ហាញនៅពេលមានបញ្ហា
នៅពេលដែលកុំព្យូទ័ររបស់អ្នកមានបញ្ហា វានឹងបង្ហាញសារប្រាប់ពីបញ្ហាដែលកើតមាននោះ ជាមួយនឹងអក្សរ និងលេខអ្វីម្យ៉ាងដែលអ្នកមិនអាចយល់បាន ដូច្នេះអ្នកគួរតែកត់យកផ្ទាំងសារនោះទុក ឬ អាចថតយក(Screenshot) តែម្ដង ដើម្បីងាយស្រួលក្នុងការរកដំណោះស្រាយពី Google ឬ បញ្ជូនទៅឱ្យអ្នកជំនាញ  ។ តែបើមិនឃើញសារបង្ហាញនៅលើកុំព្យូទ័រទេ អ្នកអាចចូលទៅមើលក្នុង Action Center ក្នុង Control Panel ដើម្បីរកមើល ហើយ វាបង្ហាញក្នុងកន្លែង ‘View archived messages’ ឬ ‘View problems to report’ ប្រសិនបើមាន ។

4- ទាញយក មកវិញនូវឯកសារដែលបានលុប
នៅពេលដែលអ្នកលុបឯកសារចេញពីកុំព្យូទ័រឬ មេម៉ូរីកាត គឺអ្នកមិនបានធ្វើឱ្យវាសូន្យចេញពី ថាសរឹងដោយពិតប្រាកដឡើយ ។ មានន័យថាអ្នកគ្រាន់តែលុបព័ត៌មាន Index ដែលប្រាប់កុំព្យូទ័រពីទីតាំងឯកសារ ថាជាកន្លែងទំនេរ ដែលអាចឱ្យវាបញ្ចូលអ្វីផ្សេងទៀតទៅក្នុងនោះ ។ ដូច្នេះប្រសិនបើអ្នកជ្រុលដៃលុបអ្វីមួយ  កម្មវិធីមួយចំនួន ( Reover program )ដូចជា Recuva ជាដើម អាចទាញយកឯកសារនោះមកវិញម្ដងទៀត ដរាបណាដែលអ្នកមិនទាន់បានបញ្ចូលឯកសារថ្មីណាមួយជាន់ជាមួយនឹង ឯកសារនៅទីតាំងនោះ ។

5- កម្ទេចឯកសារនៅក្នុងថាសរឹងមុនពេលបោះបង់ចោល

ដោយសារតែកុំព្យូទ័ររបស់អ្នកមិនបានកម្ទេចឯកសារភ្លាមៗនៅពេល ដែលអ្នកលុបចេញនោះឡើយ ហើយអ្នកក៏មិនអាចគ្រាន់តែ Format ថាសរឹងរបស់អ្នកដើម្បីប្រើម្ដងទៀត ឬ លក់ចេញបានឡើយ ពីព្រោះតែឯកសាររបស់អ្នកអាចទាញយកមកវិញដោយប្រើកម្មវិធី Recovery មួយចំនួន ។ ដូចនេះដើម្បីសំអាតឯកសាររបស់អ្នកឱ្យបាត់តែម្ដង អ្នកអាចសាកល្បងប្រើកម្មវិធីមួយឈ្មោះថា Darik’s Boot And Nuke តាមរយៈវិបសាយ (ww.dban.org/) ។

6- កុំធីកប្រអប់ដែលនឹងដំឡើងកម្មវិធី បន្ថែម

កម្មវិធីជាច្រើន នៅពេលដែលអ្នកដំឡើង វានឹងផ្ដល់ឱ្យអ្នកនូវជម្រើសក្នុងការដំឡើង Search toolbar និង Add-ons ផ្សេងៗ ហើយកម្មវិធីមួយចំនួនក្នុងនោះនឹងដំឡើងកម្មវិធីបន្ថែមដែលអ្នកមិន ត្រូវការ  ដូចនេះអ្នកអាចដកធីកចេញពីប្រអប់ប្រសិនបើអ្នកមិនចង់បាន ប៉ុន្តែអ្នកក៏មិនបានដឹងថាតើទិន្នន័យអ្វីខ្លះនិងបញ្ជូនចេញទៅ បានឡើយ ។ កម្មវិធីបន្ថែមទាំងនេះត្រូវបានគេបញ្ចូលជាមួយនឹងកម្មវិធី ព្រោះវាផ្ដល់ថវិកាដល់អ្នកបង្កើតកម្មវិធី ដោយមិនមែនគ្រាន់តែមានសារប្រយោជន៍សម្រាប់ប្រើប៉ុណ្ណោះឡើយ ។ ដូច្នេះត្រូវមើលឱ្យច្បាស់ថាអ្នកបានដំឡើងអ្វី មុនពេលដែលអ្នកចុចដំឡើង ហើយដូច្នេះកម្មវិធីនឹងមិនដំឡើងអ្វីដែលអ្នកមិនចង់បានឡើយ ។

7- ប្រយ័ត្នមេរោគដែលលាក់ខ្លួនក្នុងឯកសារ Office
អ្នកជំនាញប្រើប្រាស់កម្មវិធី Microsoft Office អាចទាញយកអត្ថប្រយោជន៍ពីកម្មវិធី Visual Basic ដែលមានស្រាប់ដើម្បី បង្កើត Macro សម្រាប់ធ្វើការងារជាច្រើនដោយស្វ័យប្រវត្តិ ។ តែយ៉ាងណា អ្នកសរសេរកូដមួយចំនួន អាចប្រើកម្មវិធីនេះដើម្បីបង្កើតមេរោគដែលជ្រៀតជ្រែកក្នុងការងារ របស់អ្នក និង អ្នកធ្វើការជាមួយអ្នក ។ ជាធម្មតា កម្មវិធី Office ត្រូវបានគេកំណត់បិទ Macros ទាំងអស់ និង បញ្ជាក់ប្រាប់អ្នកនៅពេលដែលឯកសារណា ដែលអ្នកបើកអានមានផ្ទុក Macro (to toggle this setting, in Word, select Word Options, Trust Center, Trust Center Settings, Macro Settings) ដូច្នេះ អ្នកអាចមានសុវត្ថិភាពរួចជាស្រេចទៅហើយ ។

8- កុំជឿទុកចិត្តលើកម្មវិធី Cleaning

បានជាថាបែបនេះព្រោះថា កម្មវិធីដែល អះអាង ពីការបង្កើនកម្រិតដំណើរការកុំព្យូទ័រ ឬពីការរៀបចំ Registry ឱ្យមានរបៀបមិនច្បាស់លាស់ទេ ជាធម្មតានឹងបង្កបញ្ហាដល់កុំព្យូទ័ររបស់អ្នក ។ ដូចច្នេះដើម្បីសុវត្ថិភាព អ្នកអាចប្រើកម្មវិធី Cleanup ដែលមានស្រាប់របស់ Windows  ហើយដើម្បីបើកកម្មវិធីនេះ ចុចលើ  start menu=>all programs=>accessories=>system tools=>disk cleanup) ។ កម្មវិធីនេះ នឹងសំអាតឯកសារដែលមិនបានការចេញពីកុំព្យូទ័ររបស់អ្នក ។

9-  លុបកម្មវិធីចាស់ៗចេញពីកុំព្យូទ័រ
ប្រសិនបើអ្នកឧស្សាហ៍ទាញយក( download ) និង ដំឡើងកម្មវិធីថ្មីៗពីអ៊ីនធឺណិត វាអាចបន្សល់កម្មវិធីមិនប្រើការជាច្រើនដែលអាចបណ្ដាលឱ្យម៉ាស៊ីន របស់អ្នកដំណើរការយឺត ដូច្នេះអ្នកគួរតែលុបកម្មវិធីដែលគ្មានប្រយោជន៍ចេញពេលខ្លះ ។ ម្យ៉ាងវិញទៀតអ្នកអាចលុបកម្មវិធីនៅក្នុង Windows ដោយចូលទៅក្នុង Control panel ហើយក៏ត្រូវចូលទៅកាន់ទីតាំង C:/programs files ដើម្បីលុបថតកម្មវិធីដែលមិនប្រើចេញផងដែរ ។

10-ប្រយ័ត្នប្រយែងកុំឱ្យទឹកចូលកុំព្យូទ័រ
នៅពេលដែលមានទឹកហូរចូលកុំព្យូទ័រដោយចៃដន្យ អ្នកអាចការពារពីការខូចខាតបាន ដោយព្យាយាមដកខ្សែចេញ និងយកថ្មចេញមកក្រៅ គឺដាច់ខាតកុំរងចាំរហូតដល់ Windows បិទ ដោយខ្លួនឯងឡើយ ។ បន្ទាប់មកទៀតដកអ្វីគ្រប់យ៉ាងដែលភ្ជាប់ជាមួយនឹងកុំព្យូទ័រដូចជា ខ្សែ Network និង USB ជាដើម និងគ្រឿងផ្សេងៗទៀតដែលអាចដកចេញបាន ។ ផ្អៀងកុំព្យូទ័រដើម្បីឱ្យទឹកហូរចេញមកក្រៅតាមទិសដែលវាហូរចូល តែត្រូវប្រយ័ត្នកុំឱ្យ ហូរចូលកាន់តែជ្រៅ ។ ប្រសិនបើអ្នកឃើញទឹកនៅលើផ្ទៃនៃកុំព្យូទ័រ ត្រូវជូតវាសើៗជាមួយកន្សែង ។ ស្ថានភាពបែបនេះលុះត្រាតែអ្នកចេះ ដោះម៉ាស៊ីន ហើយសំអាតវាឱ្យស្ងួត បើមិនដូច្នោះទេ អ្នកមុខជាត្រូវការយកទៅឱ្យអ្នកបច្ចេកទេសមិនខាន ។
11- ផ្លាស់ប្ដូរការកំណត់របស់កម្មវិធី UAC(User Account Control)
នៅក្នុង Windows 7 មានបញ្ចូលមុខងារសុវត្ថិភាពមួយឈ្មោះថា User Account Control ដែលធ្វើឱ្យអេក្រង់ងងឹត និងបំផុសផ្ទាំងសារ មួយនៅពេលដែលអ្នកដំឡើង កម្មវិធីឬផ្លាស់ប្ដូរការកំណត់ផ្សេងៗ ហើយវាមានប្រយោជន៍សម្រាប់ការពារកម្មវិធី ដែលព្យាយាមដំឡើងឬ ផ្លាស់ប្ដូរប្រព័ន្ធកុំព្យូទ័ររបស់អ្នកដោយមិនដឹងខ្លួន ប៉ុន្តែមុខងារនេះអាចជាការរំខានបន្តិច ។ ដូចច្នេះអ្នកអាចបន្ថយកម្រិតសុវត្ថិភាពរបស់វាបន្តិចដោយចូលទៅ កាន់  User Account =>change user account control settings  ។

12-  កុំប្រើកុំព្យូទ័រជា Admin

អ្នកប្រើកុំព្យូទ័រជាច្រើនទម្លាប់ធ្វើការងារប្រចាំថ្ងៃរបស់គេ ក្នុងថានះជា Administrator Account ជាពិសេសនៅក្នុង Window XP ។ ដោយសារធ្វើបែបនេះ ផ្ដល់ភាពងាយស្រួល នៅពេលដែលគេចង់ដំឡើងកម្មវិធី ឬ ផ្លាស់ប្ដូរការកំណត់អ្វីនៅក្នុង Windows ប៉ុន្តែបែបនេះនឹងធ្វើឱ្យកុំព្យូទ័រងាយ ទទួលការវាយប្រហារពី មេរោគផងដែរ ។

13 -កំណត់ការបង្ហាញក្នុង Control panel ជា Icon View

កម្មវិធីផ្សេងៗដែលមានក្នុង Control panel គឺមានប្រយោជន៍ប្រសិនបើអ្នកបង្ហាញជម្រើសដែលអាចប្រើបានចេញមក ទាំងអស់  ។ ប៉ុន្តែវានឹងធ្វើឱ្យការស្វែងរកនូវអ្វីដែលអ្នកចង់បានមានការ លំបាក ជាពិសេសប្រសិនបើអ្នកមើលតាមឈ្មោះ ។ ដូច្នេះគួរតែកំណត់ការបង្ហាញនៅក្នុង Control panel ជា Large Icon view ដើម្បីឱ្យកម្មវិធីដែលអាចប្រើបានចេញមកទាំងអស់ជាមួយនឹងរូបតំណាង ធំងាយស្រួលរកអ្វីដែលអ្នកចង់បាន ។ នៅក្នុង Windows 7 អ្នកអាចកំណត់ការបង្ហាញ នៅក្នុង Control panel ដោយចុចត្រង់កន្លែង View by រួចជ្រើសរើសយក Large Icon ។

14- សំអាត System Tray របស់អ្នក

ជាធម្មតាកម្មវិធីជាច្រើននឹងបញ្ចូលរូបតំណាង ( icon ) បង្ហាញពីដំណើរការរបស់វានៅក្នុង System tray ( ជួររូបតំណាងនៅផ្នែកខាងស្ដាំក្នុង Task bar ) ហើយនៅតែបើកដំណើរការដោយអ្នកមិនបានដឹងឡើយ ជូនកាលកម្មវិធីមិនប្រើការខ្លះ អាចធ្វើឱ្យម៉ាស៊ីនរបស់អ្នកដំណើរការយឺតផងដែរ ។ដូចនេះអ្នកគួរតែចំណាយពេលខ្លះដើម្បីបិទកម្មវិធីដែលមិនប្រើការ ចេញពី System tray  ។ នៅក្នុង Window 7 ចូរបើក Notification Area Icons ក្នុង Control panel  ហើយចុចធីកលើពាក្យដែលសរសេរថា Always show all icons and notifications on the taskbar បន្ទាប់មក Right-click លើ រូបតំណាងណាមួយក្នុង System tray រួចចុច Close ។

15- ការចាត់ចែង Power Settings ក្នុងកុំព្យូទ័រ
អ្នកប្រើកុំព្យូទ័រយួរដៃជាច្រើន ប្រាកដជាចង់ដឹងពីការកំណត់ Power Settings ដើម្បីកុំឱ្យចំណាយថាមពលថ្មច្រើននៅពេលដែលអ្នកចង់ថែរក្សាថ្ម និងមិនចង់ឱ្យកុំព្យូទ័ររលត់ចំពេលសំខាន់ណាមួយ ហើយមិនយឺតនៅពេលដែលអ្នកចង់ផ្លាស់ប្ដូរឱ្យដើរលឿនវិញ ។ នៅក្នុង Windows 7 អ្នកអាចផ្លាស់ប្ដូរការប្រើថ្មនៅក្នុង Power settings រួចចុច Change power plan settings ហើយប្រសិនបើចង់បានជម្រើសច្រើនជាង ត្រូវចុចលើ change Advance  power Option ។

Advertisements

About sambath

I will make it as business and Interest for People

Posted on ខែ​ឧសភា 27, 2012, in King of Menu. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: