តើអ្នកត្រូវដំឡើងCPU

ដូចម្ដេចដើម្បីឱ្យដំណើរការបានល្អ?

ការដំឡើង CPU ឱ្យមានលក្ខណៈសមរម្យគឺវាមានសារៈសំខាន់ណាស់ដើម្បីឱ្យប្រព័ន្ធ កុំព្យូទ័រដំណើរការល្អយើងត្រូវធ្វើការស្វែងយល់ពីមុខងារក៏ដូចជា តួនាទីនៃឧបករណ៍នីមួយៗដែលអ្នកបានជ្រើសរើសយកមកប្រើប្រាស់ឱ្យ ច្បាស់ជាមុន។យើងនឹងបង្ហាញអ្នកពីរបៀបដំឡើង CPU ឱ្យបានល្អនៅលើ AMD និង Intel processors ដើម្បីឱ្យវាដំណើរការបានល្អបំផុត។
អ្នកមិនបាច់ត្រូវការឱ្យមានអ្នកវិស្វករខាងអេឡិចត្រូនិកដើម្បី ដំឡើង CPU របស់អ្នកនៅក្នុងកុំព្យូទ័រឡើយ។ ទោះជាយ៉ាងណាក៏ដោយនៅពេលកំពុងដំឡើងសមាសភាពរបស់កុំព្យូទ័រមួយចំនួនក៏ មានទម្រង់ជាប់ទាក់ទងគ្នាទៅលើចំណុចប្រសប់មួយចំនួនដែលអាចមាន ការប៉ះទង្គិចគ្នាមួយចំនួននៅក្នុងដំណើរការរបស់កុំព្យូទ័រ។
គន្លឹះសាមញ្ញឱ្យCPUមានសុវត្ថិភាពដោយគ្មានការដាក់លក្ខខណ្ឌហើយ លទ្ធផលនោះចេញយ៉ាងល្អបំផុត ដោយប្រព័ន្ធធ្វើការដោយខ្លួនឯង។ទោះជាអ្នកមានពេលបន្ថែមដើម្បីឱ្យ មានការប្រែប្រួលលើ CPUដោយដាក់ឧបករណ៍ភ្ជាប់នីមួយៗរបស់វាសម្រាប់បន្ថយកម្ដៅលើ CUP ក្ដីក៏ដោយក៏អ្នកត្រូវស្វែងយល់បន្ថែមទៅអំពីវា។
ហើយនៅពេលកម្ដៅ CPU ធ្លាក់ចុះជាធម្មតាលទ្ធផលនៅក្នុងប្រព័ន្ធមានលក្ខណៈស្ងាត់ដែលវា មានលក្ខណៈរឹងមាំហើយអ្នកអាចបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ឬ ហៅថា Overclockបានយ៉ាងល្អដោយគ្មានបញ្ហាហើយការធ្វើឱ្យ chipចុះត្រជាក់គឺវាទាក់ទងលើអ្នកចេះថែរក្សាវា។
ជាមួយនឹងផលប្រយោជន៍ទាំងអស់ដើម្បីដំឡើង CPU ឱ្យមានលក្ខណៈសមរម្យយើងគួរតែគិតថាវាជាគំនិតល្អមួយ ដើម្បីឱ្យអ្នកឆ្លងកាត់នូវដំណើរការនៃការដំឡើងឱ្យមានលក្ខណៈល្អ ប្រសើរគឺធ្វើការមួយជំហានម្ដងៗ ទាំងពីរជាមួយ AMD និង Intel based system។ គិតក្នុងចិត្តថានៅពេលយើងសំដៅទៅលើ Processors របស់ Desktop ជំហានដំបូង យើងត្រូវស្គាល់ពីប្រភេទរបស់ Processors ទាំងអស់របស់ Desktop ហើយនិងChip ផ្សេងទៀត ដែលតម្រូវឱ្យមាននៅក្នុងការដំឡើង។
ការដំឡើងឱ្យមានសុវត្ថិភាពនៅលើ AMD Processor មួយ
ទោះជាយ៉ាងណាក៏ដោយ AMD desktop processors ថ្មីៗនេះមានការបង្កើតឱ្យប្រើប្រាស់មានលក្ខណៈផ្សេងគ្នាមានដូចជា ( AM2, AM3, AM3+ and FM1) ហើយចំណែកការដំឡើងរបស់ CPU គឺវាមានដំណើរការស្រដៀងគ្នាទាំងអស់។
ដំណាក់កាលទី១អ្នកត្រូវពិនិត្យមើល Socket ទាំងអស់មាននៅលើ CPUបានប្រើអស់ហើយឬនៅ

មានផលប៉ះពាល់តិចតួចដែរទៅលើដំណើរការនិងការភ្ជាប់ឧបករណ៍នីមួយៗចូលក្នុងកន្លែងភ្ជាប់ឬហៅថា Socket របស់វាហើយ chip នីមួយៗ នោះអ្នកត្រូវតែដាក់ឱ្យត្រូវតាមកម្រិតទម្រង់របស់វាឱ្យបាន ត្រឹមត្រូវដោយភាពប្រុងប្រយ័ត្ន។ដើម្បីឱ្យប្រាកដថា Chip នោះបានដាក់ត្រឹមត្រូវបន្ទាប់មកអ្នកត្រូវបង្ហើបវាបន្តិចរួចទាញយកឧបករណ៍សម្រាប់សង្កត់ផ្អឹប CPU រួចសង្កត់វាចុះក្រោមដើម្បីឱ្យវាសង្កត់លើ CPU បានណែនល្អ។បន្ទាប់ក្រោយមកឧបករណ៍សម្រាប់ខ្ទាស់នោះវានឹងកៀប CPU ឱ្យស្ថិតនៅចំទីតាំងរបស់វាជារៀងរហូត។ក្រោយពីធ្វើបែបនេះហើយអ្នកត្រូវពិនិត្យមើលទៅលើជើងរបស់ CPU ថាអ្នកបានដាក់វាចូលតាមកន្លែងរបស់វាត្រឹមត្រូវដែរឬទេហើយវាបានស្ថិតនៅវាស្មើនៅលើ Socket នោះឬអត់។

ដំណាក់កាលទី២សម្អាតលើ CPU និងការដាក់លោហធាតុរំភាយកម្ដៅ

ចំណុចគោលនៃភាពត្រជាក់គឺកម្ដៅសំណើមដើម្បីជំរុញភាពត្រជាក់បញ្ជូនទៅដល់ឧបករណ៍រំភាយកម្ដៅបានដាក់ភ្ជាប់ CUP ហើយ ខ្យល់នោះវាបានទៅសម្អាតបានទាំងផ្ទៃផ្នែកខាងក្នុងនឹងខាងក្រៅ ដោយរក្សាបានភាពស្អាតគ្រប់ពេលរាល់កម្ទេចធូលីតូចៗផ្សេងៗដែល ព័ទ្ធជុំវិញវា។ការសម្អាតអ្នកអាចប្រើដំក្រណាត់តួចៗទន់ហើយយកវា ទៅជ្រលក់វាជាមួយអាល់កុលយកទៅជួតលើឧបករណ៍បម្លែងកម្ដៅឱ្យទៅជា ភាពត្រជាក់ឬហៅថាឧបករណ៍ heat sink និងឧបករណ៍រំភាយភាពត្រជាក់បានដាក់បញ្ចូលនៅលើ CUP ពី ព្រោះថាការសម្អាតដោយប្រើសារធាតុអាល់កុលវាធ្វើឱ្យបានស្អាត និងមិនបង្កបញ្ហាដល់ឧបករណ៍ចម្លងចរន្តនៅលើនោះ។ការធ្វើបែបនេះវា មានសារសំខាន់ណាស់ដើម្បីជម្រះរាល់វត្ថុស្អិតជាប់មើលនឹងភ្នែក មិនឃើញដែលឱ្យអាក់ខានមកសភាពល្អបានវិញ។

ជំហានទី៣ សម្អាត CPU និងការដាក់ Heat-Sink Surfaces ជាមួយ Thermal Paste

មាន អ្នកប្រើជាច្រើនបានគិតថាវាជាការលំបាកមួយប៉ុន្តែយើងគិតថាវា និងទទួលបានជោគជ័យប្រសិនបើអ្នកព្យាយាមយល់ពីវាឱ្យបានច្រើន។ ហេតុផលសម្រាប់ការប្រើប្រាស់សម្ភារៈកម្ដៅឬ TIM រវាងឧបករណ៍បម្លែងភាពត្រជាក់និង CPU គឺដើម្បីបម្លែងកម្ដៅឱ្យទៅជាតូចៗរួចហើយបញ្ចេញវាទៅខាងក្រៅតាមរយៈកម្លាំងច្រានរបស់ខ្យល់។ ឧបករណ៍ TIM គឺជាអ្នកបញ្ចុះកម្ដៅដ៏ប្រសើរជាងការប្រើខ្យល់ហើយវាមានកម្លាំងសមរម្យដើម្បីជួយសម្រួលដល់កម្ដៅចេញពី CPU ចូលទៅឧបករណ៍បន្ថយកម្ដៅ head sink។នៅផ្ទៃខាងក្រៅនៃ Priming ក៏ ត្រូវបានសម្អាតផងដែររាល់ការដិតជាប់ពីធូលីផ្សេងៗដែលអ្នកមិន អាចមើលឃើញនឹងភ្នែកហើយជាប់លើឧបករណ៍ចម្លងផ្សេងៗរាំងស្ទះដល់ ដំណើរការនៃការបម្លែងភាពត្រជាក់របស់ឧបករណ៍ heat sink។ ដើម្បីអនុវត្តបន្ថយកម្ដៅលើ CPU អ្នកត្រូវប្រើឧបករណ៍ heat sink ជាគោលដោយត្រូវអនុវត្តយុទ្ធសាស្ត្របំបែកកម្ដៅឱ្យល្អិតហើយបាញបញ្ចេញវាមកក្រៅតាមរយៈចរន្តខ្យល់បាញ់។

ជំហានទី៤ អនុវត្តន៍លើThermal Interface Material

ជាមួយការរំភាយកំហាប់កម្ដៅ CPU និង ការបម្លែងភាពត្រជាក់តាមវិធីសម្អាតនិងការរក្សាកម្ដៅវាជាឱ្យ កាសមួយដើម្បីអនុវត្តន៍វិធីសាស្ត្របន្ថយកម្ដៅដែលគេនិយមប្រើច្រើន ជាងគេ។ចំណុចមួយនៅចំកណ្ដាលនៃឧបករណ៍រំភាយកម្ដៅរបស់ CPU  ដោយ វាបានបំបែកកម្ដៅឱ្យទៅជាតូចៗហើយក៏បានផ្ដល់លក្ខណគ្រប់គ្រាន់ មួយបញ្ចេញទៅលើផ្ទៃខាងខ្នងនៃលោហធាតុដែលគ្រប់ពីខាងក្រៅជាមួយ ស្រទាប់ក្រដាសស្ដើងបានបិទភ្ជាប់ខណៈពេលកម្ដៅរំភាយចេញមកក្រៅ។

អ្នក មិនត្រូវប្រើជ័រស្អិតនោះច្រើនពេកឡើយដែលវាបណ្ដាលឱ្យជ្រាបចេញ ពីផ្នែកណាមួយទៅផ្នែកណាមួយផ្សេងទៀតនៅពេលមានកម្ដៅកើនឡើង។

គោលបំណង ធ្វើបែបនេះគឺចង់ប្រើបរិមាណកម្ដៅតិចបំផុតតាមតែអាចធ្វើទៅបាន ដើម្បីឱ្យវាមានកម្ដៅទាបនៅពេលប្រើប្រាស់ជាពិសេសគឺមិនចង់ឱ្យមាន រុនខ្យល់ចេញចូលច្រើនហើយនឹងចង់ឱ្យមានការចំលងពីលោហមួយទៅលោហ មួយទៀតមានកម្រិតធំរវាងការប្រើវិធីដាក់ឧបករណ៍រំភាយកម្ដៅនិង បម្លែងពីកម្ដៅទៅភាពត្រជាក់។ ការប្រើប្រាស់ជ័រស្អិតលោហច្រើនពេកអាចធ្វើឱ្យរអាក់រអួលដល់ ដំណើរការដូចនេះយើងមិនគួរប្រើវាច្រើនពេកទេនៅលើផ្ទៃក្រៅរបស់ CPU។

ជំហានទី ៥: Mount the CPU Cooler

ដើម្បីឱ្យមានសុវត្ថិភាពសម្រាប់ AMD processors ឬ CPU ផ្សេងៗដែលបានយកវាមកប្រើគឺត្រូវប្រើប្រាស់ Clip ធម្មតាឬក៏យើងត្រូវដឹងពីគន្លឹះសំខាន់មួយចំនួននៅពេលមានកម្ដៅខណៈពេលអ្នកស៊កចូលក្នុង Socket។

ការ ដំឡើងដំណើរការវាជាប់ទាក់ទងទៅនឹងការឡើងចុះនៃកម្ដៅនៅកន្លែងនោះ គន្លឹះសំខាន់ពីរយ៉ាងដែលយើងត្រូវដឹងទី១គឺយើងត្រូវដាក់ទ្រCPU socket ឱ្យ បានត្រឹមត្រូវ ហើយទី២យើងត្រូវប្រាកដថា កន្លែងកម្ដៅជាមួយនឹងការរក្សាទុកគឺបានដំឡើងបានត្រឹមត្រូវហើយ នឹងមានសុវត្ថិភាពគ្រប់ពេល៕

 

About sambath

I will make it as business and Interest for People

Posted on ខែកក្កដា 13, 2012, in Information Teachnolog. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: