ចែករំលែក External Drive រវាង Mac និង PC

តើអ្នកចង់ធ្វើការចែករំលែក External Drive របស់អ្នករវាង Mac និង PC ដែរឬទេ?ជាការពិតប្រសិនបើការងារនោះជាការងារចាំបាច់ដាច់ខាតអ្នក នឹងត្រូវការវាដូច្នេះជាដំបូងគឺត្រូវ Format drive នោះជា FAT32 ។ ប៉ុន្តែចំពោះការប្រើ Windows សម្រាប់ការ Format ជាទម្រង់ FAT32 គឺអាច Format បានត្រឹមតែទំហំ 32GB ប៉ុណ្ណោះ។ តែសម្រាប់ Mac វិញអាច Format បានដល់ទៅ 2TB ឯណោះ។ ជាបន្ត CM នឹងបង្ហាញអំពីគន្លឹះថ្មីមួយទៀតដើម្បីចែករំលែក External Drive របស់អ្នករវាង Mac និង PC តាមវិធីសាស្ត្រដូចខាងក្រោម៖
ការ Format តាមMac
១. ដើម្បី Format ជាទម្រង់ FAT32 តាម Mac ដំបូងត្រូវដំឡើង Drive តាមការណែនាំ រួចបន្ទាប់មកត្រូវភ្ជាប់ទៅ Power Supply (ប្រសិនបើចាំបាច់) ហើយអ្នកត្រូវភ្ជាប់ទៅកាន់ USB ឬ FireWire ហើយបើក Drive នោះ។ វានឹងស្គាល់ដោយស្វ័យប្រវត្តិ តែប្រសិនបើវាមិនស្គាល់ឬមិនទាន់ Format ទេវានឹងចេញសារមួយបញ្ជាក់ថា Drive គឺមិនអាចអានបានដោយ Mac OS X បានទេ ហើយវានឹងសួរអ្នកថាចង់ Format វាតាម Disk Utility ឬអត់? ដូចនេះយើងនឹងអនុវត្តតាមជំហាននៅក្នុង Disk Utility ពី Prompt ឬដោយ ចុចចូលទៅក្នុង /Application => Utilities។

២. សម្រាប់ Mac OS Xមិនអាចឱ្យអ្នកបង្កើត Partition ទម្រង់ FAT32 រហូតដល់ 2TB បានទេ។ ដូច្នេះប្រសិនបើ Drive របស់អ្នកមានទំហំធំជាងនេះអ្នកអាច Format ទំហំ Space ដើមទៅជា FAT32 ឬដាក់វាទម្រង់ HFS+ ឬម្យ៉ាងវិញទៀតអ្នកអាចទុកវាជា Unallocated Space ក៏បាន។ ដូចនេះដើម្បីបង្កើតវាសូមចុចលើ Disk Utility ដែលនៅ Side ខាងឆ្វេង ហើយចុចលើប៊ូតុងពាក្យ Partition ដែលនៅលើផ្ទាំង Disk Utility ។Mac OS X វានឹងប្រើ GUID Partition ដើម្បី Format Drive ប៉ុន្តែអ្នកនៅតែអាចShare FAT32 ជាមួយ PC បានដដែល។ ប្រសិនបើអ្នកប្រើ Drive ដែលមានទំហំលើសពី 2TB នៅលើ Windows ដូចនេះអ្នកត្រូវប្រើ Master Boot Record (MBR)របស់ Windows ដើម្បីឱ្យវាដំណើរការ។

៣. បន្ទាប់មកអ្នកត្រូវចុច Partition Layout ដែលនៅលើ Drop-down menu ក្នុង Disk Utility ហើយជ្រើសរើសចំនួន Partition ដែលអ្នកចង់បង្កើត។ បើជាធម្មតា Disk Utility វាផ្ដល់ទំហំទំនេរសម្រាប់បង្កើត Partition តែពាក់កណ្ដាលប៉ុណ្ណោះដូចនេះ អ្នកអាចពង្រីកទំហំPartition បានដោយចុចលើបន្ទាត់(line) ចន្លោះ Partition ហើយទាញវាឡើងឬចុះប្រសិនបើអ្នកចង់បន្ថែមឬបន្ថយ។
៤. អ្នកត្រូវចុចជ្រើសរើសទម្រង់ដែលអ្នកចង់ Format ជាទម្រង់ FAT32 បន្ទាប់មកអ្នកត្រូវដាក់ឈ្មោះ Partition នៅក្នុងប្រអប់ Name ហើយត្រូវជ្រើសរើស FAT32 option ពី Format ក្នុង Drop-drown menu។ បន្ទាប់មកអ្នកត្រូវចុច apply នៅពេលនោះវានឹងដំណើរការ Format រួចអ្នកត្រូវចុច Finish ជាការស្រេច។ ដូចនេះអ្នកអាចប្រើ External របស់អ្នករវាង Mac និង Windows បានហើយ។
ការ Format តាម Windows
ខាងក្រោមនេះគឺជាការ Format ជាទម្រង់ FAT32 តាម Windows 7ដែលលោកអ្នកនឹងត្រូវអនុវត្តដូចខាងក្រោម។
១. អ្នកត្រូវបើកចូលទៅក្នុង Disk Management ដោយចុចប៊ូតុង Start ចូលក្នុង Control Panel => System and Security => Create and format hard disk partitions ។ម្យ៉ាងទៀតអ្នកអាចចុចប៊ូតុង Start រួចវាយពាក្យ Partitions ហើយចុច Enter។
២. អ្នកត្រូវជ្រើសរើស Drive ដែលអ្នកចង់ Format បន្ទាប់មកអ្នកត្រូវចុចលើលេខនៃ Drive នោះហើយចុច Mouse ស្ដាំជ្រើសរើសយកពាក្យ Convert to MBR disk ហើយត្រូវRight Click យក Unallocated segment រួចចុចយក New Simple Volume ហើយចុច Next នៅពេលនោះអ្នកអាចផ្លាស់ប្ដូរតម្លៃទំហំ Simple Volume ទៅ 32,768 MB ឬតិចជាងនេះដើម្បីឱ្យវានៅក្រោម 32GB ហើយអ្នកត្រូវចុច Next ដើម្បី Format។

៣. បន្ទាប់មកអ្នកត្រូវចុចជ្រើសរើស Drive ដែលអ្នកបានកំណត់ឱ្យរួចចុច Next ។ ជ្រើសរើសយក FAT32 ពី File System ក្នុង Drop-drown menu ។ អ្នកត្រូវចុច Perform a quick format ហើយចុច Next ។ នៅពេលវាដំណើរការចប់អ្នកចុច finish ដើម្បីបញ្ចប់ដំណើរការ។
ចំណាំ៖ចំពោះការកែប្រែប្រភេទរបស់ File ឬធ្វើការ Format ឬការកែប្រែផ្សេងៗនៅក្នុង Drive ណាមួយអ្នកត្រូវតែថតចម្លងឯកសារសំខាន់ៗរបស់អ្នកដាក់ទៅទីមាន សុវត្ថិភាពជាមុនសិនដើម្បីជៀសវាងពីការបាត់បង់ឯកសារដែលមានតម្លៃ របស់អ្នក៕

About sambath

I will make it as business and Interest for People

Posted on ខែកក្កដា 13, 2012, in Information Teachnolog. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: