តើ Windows និង Mac OS ខុសគ្នាដូចម្ដេច?

ការប្រើប្រាស់ Operating System របស់កុំព្យូទ័រគឺមានច្រើនហើយមានភាពខុសប្លែកពីគ្នា។ យ៉ាងណាមិញប្រពន្ធ័ប្រតិបត្តិការ Windows របស់ក្រុមហ៊ុន Microsoft និង Mac OSរបស់ក្រុមហ៊ុន Apple ក៏មានភាពខុសប្លែកពីគ្នាផងដែរ។ អ្នកខ្លះចូលចិត្តប្រើ Window ហើយអ្នកខ្លះទៀតចូលចិត្តប្រើ Mac OS ហេតុដូចនេះហើយទើប យើង ចង់បង្ហាញអ្នកនូវភាពខុសប្លែកគ្នារវាង Windows និង Mac OS តើវាខុសប្លែកគ្នាដូចម្តេចខ្លះ?

ជា ការពិតណាស់យើងទាំងអស់គ្នាសុទ្ធតែបានដឹងហើយថាវាទាំងពីរខុស គ្នាដាច់ស្រឡះសូម្បីតែកម្មវិធីក៏ដាក់មិនត្រូវគ្នាផង ហើយប្រសិនបើគេត្រូវការចង់ដំឡើងកម្មវិធី Window លើ Mac OS លុះត្រាតែមានកម្មវិធីជំនួយដូចជាកម្មវិធី VM Ware ឬ Virtual Box ជាដើម។ ដូចនេះយើងមើលពីភាពខុសគ្នារបស់វាដូចតទៅ៖

 1. បទពិសោធន៍នៃការការប្រើប្រាស់កុំព្យូទ័រ

  Windows

  ប្រព័ន្ធប្រតិបត្តិ Windows វាបានផ្តល់នូវបទពិសោធន៍ជាច្រើនដល់អ្នក ហើយម្យ៉ាងទៀតវាធ្វើការយ៉ាងល្អនៅពេលដែលអ្នកមានបញ្ហាអ្នកអាចផ្ញើ Report ឱ្យ វាបាន។ មួយវិញទៀតប្រព័ន្ធប្រតិបត្តិការនេះគឺមានភាពពេញនិយមជាច្រើនដូច នេះអ្នកមិនចាំបាច់ចំណាយពេលដើម្បីរៀនពីរបៀបប្រើវានោះទេ។

  Mac OS

  ប្រសិនបើអ្នកធ្លាប់ប្រើតែ Windows ហើយចង់ប្ដូរមកប្រើ Mac OS វិញ ប្រហែលជាអ្នកត្រូវចំណាយពេលរៀនស្វែងយល់ពីវាយ៉ាងហោចណាស់ក៏មួយ ខែដែរទើបអ្នកអាចប្រើវាស្ទាត់ជំនាញ។ ម្យ៉ាងវិញទៀតនៅពេលដែលអ្នកមានបញ្ហាអ្នកក៏អាចផ្ញើ Report ទាក់ទង Hardware និង Software ប្រាប់វាបានផងដែរ។

 2. ការគាំទ្រ(Support )ពីកម្មវិធីផ្សេងៗ

  Windows

  សម្រាប់កុំព្យូទ័រដែលប្រើប្រាស់ Windows គឺវាអាច Support ជាមួយនឹងកម្មវិធីបានជាច្រើនគឺវាបានផ្តល់នូវ Advanced Operating Systems សម្រាប់ដាក់គ្រប់កម្មវិធី ហើយវាក៏មាន Troubleshooting សម្រាប់ជួយអ្នកនៅពេលអ្នកមានបញ្ហាដំឡើងកម្មវិធី ម្យ៉ាងវិញទៀតអ្នកក៏អាចដំឡើងកម្មវិធីសារឡើងវិញ( re-installation )បានផងដែរ។ ចំពោះ Hardware និងគ្រឿងបន្លាស់របស់វាអាចស្វែងរកគ្រប់ទីកន្លែង។

  Mac OS

  ប្រព័ន្ធប្រតិបត្តិការនេះអាចផ្តល់ឱ្យត្រឹមតែ Basic Operating Systems និង Troubleshooting តែប៉ុណ្ណោះចំពោះ Operating Systems សម្រាប់ re-installation មិនអាចដំណើរការបានទេប៉ុន្តែវាអាច នឹងSupport នៅថ្ងៃអនាគត។ ចំពោះ Hardware របស់វាអ្នកអាចរកបាននៅ Apple Store និងកន្លែងលក់មួយចំនួន។

 3. តម្លៃ

  Windows

  កុំព្យូទ័រ Windows ជាធម្មតាមានតម្លៃថោកជាង Mac OS ហើយចំពោះ Hardware និងគ្រឿងបន្លាស់របស់វាក៏មានតម្លៃថោកជាងដែរ។

  Mac OS

  ជាធម្មតាតម្លៃគ្រឿងបន្លាស់និង កុំព្យូទ័ររបស់ Mac គឺមានតម្លៃថ្លៃជាង Windows

 4. ការបណ្ដះបណ្ដាលជំនាញកុំព្យូទ័រ

  Windows

  ភាគច្រើនអ្នកប្រើប្រាស់កម្មវិធីកុំព្យូទ័រដូចជាសិស្សៗជាដើមចូលចិត្តប្រើតាមកម្មវិធី Microsoft Office របស់Windows ដូចជា Office 2007 ជាដើម។ហើយម្យ៉ាងវិញទៀតការរៀនដំឡើង Windows ឬកម្មវិធីផ្សេងៗដូចជា Photoshop ជាដើមគឺភាគច្រើនគេប្រើWindows។ ហើយចំពោះការភ្ជាប់ Projector នៅក្នុងថ្នាក់រៀនឬនៅតាមសន្និស័ទផ្សេងៗដែលប្រើ LCD គឺត្រូវបានរៀបចំឡើងឱ្យត្រូវជាមួយរន្ធ VGA របស់ laptop ដែលប្រើ Windows ។

  Mac OS

  សម្រាប់ការប្រើប្រាស់ Mac OS គឺមិនសូវជាមានសាលាណាបង្រៀនជំនាញកុំព្យូទ័រជាមួយនឹង Mac នេះឡើយ។ ហើយម្យ៉ាងទៀតសម្រាប់ការភ្ជាប់ Projector នៅតាមថ្នាក់គឺអ្នកមិនចាំបាច់កែតម្រូវResolution អេក្រង់កុំព្យូទ័រឬ Reboot កុំព្យូទ័របស់អ្នកឡើយ។ ពីព្រោះការភ្ជាប់ការភ្ជាប់ Projector វាតម្រូវឱ្យទៅភ្ជាប់ជាមួយ VGA ដូចនេះអ្នកត្រូវមាន VGA Adapter រួចជាស្រេចមុននឹងបញ្ចាំងស្លាយចេញ។

 5. ចំណុចដែលត្រូវគ្នារវាង Windows និង Mac

  គឺអាចធ្វើការក្នុងផ្លូវតែមួយដូចជា ការចេករំលែក File កម្មវិធីនិងប្រភេទទិន្នន័យផ្សេងៗ ឧទាហរណ៍ Stata, Mathematica, Photoshop ជាដើម។ ប៉ុន្តែចំពោះfileកម្មវិធី Microsoft Office និងfileដទៃអាចបាត់បង់លក្ខណៈពិសេសរបស់វាមួយចំនួនដូចជា (គុណភាព Graphic …)ឬ អាចបាត់បង់ format មួយចំនួននៅពេលដែលអ្នកបើក File Windows នៅលើ Mac។

 6. ប្រតិទិន និង Email

  Windows

  ចំពោះវីនដូវាមានកម្មវិធី Microsoft Outlook សម្រាប់ផ្ញើ Mail និងអាចមើលគ្រប់គ្រងប្រតិទិនបាន

  Mac OS

  មានលក្ខណៈពិសេសជាង Windows វាអាចគ្រប់គ្រង ការផ្ញើនិងទទួល Mail យ៉ាងងាយស្រួល។ ប្រសិនបើអ្នករៀបចំគំរោងក្នុងការប្រជុំដែលមានមនុស្សជាច្រើនចូលរួម ដូចនេះអ្នកគួរប្រើ Mac OS គឺវាងាយស្រួលក្នុងការកំណត់ពេលវេលាជាង Windows ។

 7. ការបោះពុម្ពឯកសារ

  Windows

  អ្នកអាច Share និងចែករំលែក Printer ក្នុង Networkបានយ៉ាងងាយស្រួលជាមួយ Windows

  Mac OS

  ឧបករណ៍ Printer ភាគច្រើនដំណើរការពុំសូវជាល្អទេជាមួយនឹង Mac ។ ហើយម្យ៉ាងទៀត Printer ដែលទាមទារកូដ User Account គឺវាមិនអាច ដំណើរការនៅក្នុង Mac ទេ។

 8. ការស្វែងរក (Research)

  Windows

  Scientific Word, Scientific Workplace និង SAS គឺអាចដំណើរការបានជាមួយ Windows

  Mac OS

  Stata និង Mathematica អាចដំណើរការបានយ៉ាងល្អជាមួយ Mac ។ ប៉ុន្តែចំពោះ Scientific Word, Scientific Workplace និង SAS គឺអាចដំណើរលើ Mac បានលុះត្រាតែអ្នកដំណើរការវានៅលើកម្មវិធី Virtual Box។

 9. សុវត្ថិភាព

  Windows

  ការប្រើប្រាស់ Windows ត្រូវប្រឈមនឹងប្រភេទមេរោគជាច្រើន ដូចជា Malware , Trojans, Worm ជាដើមដែលអាចបំផ្លាញកុំព្យូទ័ររបស់អ្នកបាន។

  Mac OS

  ចំពោះការប្រើប្រាស់ Mac វិញគឺមានមេរោគតែពីរទៅបីប្រភេទប៉ុណ្ណោះ ប៉ុន្តែវាអាចការពារកុំព្យូទ័ររបស់អ្នកឱ្យមានសុវត្ថិភាពបាន។

 10. កម្មវិធី Excel

  Windows

  ការប្រើCustom ឬmacroនិង add-onsនៅក្នុងExcel អាចដំណើរការបានជាមួយ Windows។ដូចនេះអ្នកអាចរៀបចំ រូបមន្តនៅក្នុងExcel របស់អ្នកបានយ៉ាងងាយស្រួល។

  Mac OS

  ការប្រើប្រាស់រូបមន្តក្នុង Excel អាចដំណើរការបានជាមួយ Mac Office ប៉ុន្តែការដាក់ add-ons និង Macro មិនអាចដំណើរការជាមួយ Mac បានទេ។

 11. Syncing ជាមួយទូរស័ព្ទ

  Windows

  Email និង calendar អាចsyncing យ៉ាងល្អ ហើយវាអាច Syncing Phone Contacts និង File ជាមួយទូរស័ព្ទ iPhone, Blackberry ឬ Windows Mobile phone បានផងដែរ។

  Mac OS

  Email និង calendar អាចsyncing យ៉ាងល្អ ហើយវាក៏អាច Syncing Phone Contacts និង File ជាមួយទូរស័ព្ទ iPhone ផងដែរប៉ុន្តែ Software គឺមិនអាចឬអាចដំណើរយឺតពេល Syncing ជាមួយទូរសព័្ទ ដទៃ។

  សរុប សេចក្តីមកយើងឃើញថាប្រភេទ ប្រព័ន្ធប្រតិបត្តិការទាំងពីរគឺពិតជាមានភាពខុសប្លែកគ្នាមែន។ ហើយវាមានចំនុចពិសេសរបស់វារៀងៗខ្លួន។ ចំពោះការប្រើប្រាស់គឺវាអាស្រ័យនឹងការពេញនិយមរបស់បុគ្គល ម្នាក់ៗ ឧទាហរណ៍ អ្នកខ្លះគាត់ចង់ប្រើកម្មវិធីជាច្រើនដូចនេះគាត់ចាំបាច់ត្រូវប្រើ Windows ចំណែកអ្នកខ្លះព្រួយបារម្ភអំពីសុវត្ថិភាពនិងមេរោគកុំព្យូទ័រដូចនេះគាត់ត្រូវប្រើ Mac OSជាដើម។

កែសម្រួលដោយ ឈាង វុទ្ធា

Advertisements

About sambath

I will make it as business and Interest for People

Posted on ខែកក្កដា 13, 2012, in Information Teachnolog. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: