តិចនិច​បង្កើត​ប្រអប់​ ESET ​ដ៏​ស្រស់​ស្អាត​

តើ​អ្នក​ធ្លាប់​ដាក់​រូបភាព​មួយ​ចូល​ទៅ​ក្នុង​ រូបភាព​មួយ​ទៀត​ដោយ​ប្រើ​កម្មវិធី​ Adobe Photoshop ​ដែរ​ឬ​ទេ​?​ ខ្ញុំ​ធ្លាប់​ឃើញ​រូបភាព​ខ្លះ​តាមរយៈ​ Facebook​ ដោយ​គេ​ប្រើ​ការ​ដាក់​រូបភាព​មួយ​ចូល​ទៅ​ក្នុង​រូប​មួយ​ទៀត​តាមរយៈ​កម្មវិធី ​ទូរស័ព្ទ​ស្រាប់ៗ​តែ​ប៉ុណ្ណោះ​ហើយ​ម៉្យាង​វិញ​ទៀត​ប្រហែល​ជា​អ្នក​ធ្លាប់​ ដាក់​តាមរយៈ​ ការ​ប្រើ​ Mask ​ឬ​ក៏​អ្នក​ដាក់​តាម​រយៈការ​ Scale ​រូបភាព​តាមរយៈ ​Transform ​តែ​ប៉ុណ្ណោះ ​តើ​មែន​ទេ? ​ការ​ដាក់​បញ្ចូល​រូប​តាមរយៈ​ទូរស័ព្ទ​គឺ​មិន​អាច​ដាក់​ បាន​ច្រើន​តាម​ផ្នែក​ដែល​យើង​ចង់​ដាក់​តាម​តម្រូវ​ការ​បាន​នោះ​ទេ​ ដូច​ជា​រូប​ដែល​មាន​ជ្រុង​ច្រើន​ ដូច្នេះ​ក្នុង​លេខ​នេះ​យើង​នឹង​រៀន​អំពី​ការ​ដាក់​រូបភាព​ចូល​ទៅ​ក្នុង​ រូបភាព​មួយ​ទៀត​ដោយ​មាន​តិចនិច​យ៉ាង​ត្រឹម​ត្រូវ​ ក្នុង​នេះ​គឺ​យើង​នឹង​រៀន​ប្រើ​ Filter ​មួយ​ដែល​យើង​ហៅ​ថា​ Vanishing Point ​ដោយ​បង្កើត​ប្រអប់​ ESET ​ដ៏​ស្រស់​ស្អាត​មួយ ​CM ​សង្ឃឹម​ថា​លោក​អ្នក​នឹង​អាច​ប្រើប្រាស់​នូវ​តិច​និច​ដែល ​CM បាន​បង្ហាញ​ឱ្យ​ត្រូវ​ទៅ​នឹង​តម្រូវ​ការ​របស់​លោក​អ្នក។

ជំហានទី១៖ ការបង្កើតផ្ទាំងការងារ
ជំហាន​ដំបូង​នេះ​អ្នក​ចាំបាច់​ត្រូវ​បង្កើត​ផ្ទាំង​ការងារ​មួយ​ដែល​មាន​ទំហំ ​ 1360×768 pixels ​ដោយ​អ្នក​បើក​កម្មវិធី​ Adobe Photoshop CS5 រួច​ហើយ​ចូល​ទៅ​កាន់​ File ​រួច​យក​ពាក្យ​ New ​ឬ​ អ្នក​ចុច​ Ctrl+N ​នោះ​វា​នឹង​បង្ហាញ​ផ្ទាំង​មួយ​ដែល​អាច​ឱ្យ​អ្នក​វាយ​តម្លៃ​ចូល​ បាន​ដូច​រូប​ខាង​ក្រោម​ រួច​ចុច OK។

ជំហានទី២៖ បង្កើតផ្នែកនៃប្រអប់
ក្នុង​ជំហាន​នេះ​យើង​ត្រូវ​គូរ​ផ្នែក​នីមួយៗ​នៃ​ប្រអប់​ ជា​ មុន​សិន​ដោយ​យើង​ប្រើ ​Rectangle Tool ​ មក​គូរ​ចេញ​ជា ​ផ្នែក​ប្រអប់​ដោយ​មាន​ Shape 3​ គឺ Shape1, ​Shape2, ​Shape3 ​សូម​លោក​អ្នក​មើល​លទ្ធផល​នៃ​ការ​គូរ​របស់​ខ្ញុំ​ខាង​ក្រោម​នេះ។

ជំហានទី៣៖ ធ្វើផ្នែកនៃប្រអប់ឱ្យទៅជារូបរាងប្រអប់
ជា​ដំបូង​លោក​អ្នក​ត្រូវ​ Select ​លើ ​Shape1 ​រួច​ហើយ​លោកអ្នក​ត្រូវ​ចុច​ Ctrl+T​ បន្ទាប់​មក​ទៀត​លោកអ្នក​ត្រូវ​ចុច​ Mouse ​ស្ដាំ រួច​ហើ់យ​លោកអ្នក​យក​ពាក្យ​ Perspective​ ហើយ​លោក​អ្នក​ធ្វើ​ការ​ទាញ​ជ្រុង​ផ្នែក​ខាង​ឆ្វេង​នៃ​ Shape1 ចុះ​ក្រោម​បន្តិច​រួច​ហើយ​លោក​អ្នក​ត្រូវ​ចុច​ Enter ​ដើម្បី​ដោះ​ Transform ​ចេញ​បន្ទាប់​មក​ទៀត​លោក​អ្នក​ធ្វើ​ការ​ Select Shape2 ​និង ​Shape3។

រួច​ហើយ​លោក​អ្នក​ចុច​ Ctrl+T ​បន្ទាប់​មក​ទៀត​លោក​អ្នក​ត្រូវ​ចុច​ Mouse ​ស្ដាំ ​រួច​ហើយ​យក​ពាក្យ ​Perspective​ តែ​លោកអ្នក​ធ្វើ​ការ​ទាញ​ជ្រុង​ផ្នែក​ខាង​ស្ដាំ​ វិញ​ម្ដង ​សូម​លោក​អ្នក​មើល​លទ្ធផល​ខាង​ក្រោម

ជំហានទី៤៖ ដាក់ Gradient លើផ្នែកនៃប្រអប់
លោក​អ្នក​ត្រូវ​ Select ​លើ ​Shape1​ ហើយ​លោកអ្នក​ត្រូវ​ចូល​ទៅ​កាន់​ Layer Style ​រួច​ហើយ​លោកអ្នក​យក​ពាក្យ​ Gradient Overlay ​សូម​មើល​ រូប​ខាង​ក្រោម​នេះ។

ពេលនោះ​វា​នឹង​លោត​ចេញ​ផ្ទាំង​ Lalyer ​Style ​រួច​ហើយ​លោក​អ្នក​ត្រូវ​ ចុច​លើ​ Click to edit the gradient ​នោះ​វា​នឹង​លោត​ចេញ​ផ្ទាំង​ Gradient Editor ​មក​ជា​មិន​ខាន​ជា​ធម្មតា​វា​មាន​ Color Stop ​តែ​ពីរ​ប៉ុណ្ណោះ​ហើយ​ពណ៍ ​ដើម​របស់​វា​គឺ​មាន​តែ​ពីរ​ប៉ុណ្ណោះ​គឺ​ពណ៍ស​ និងខ្មៅ​សូម​លោកអ្នក​មើល​រួប ​ខាងក្រោម។

ជំហានទី៥៖ បន្ថែម Color Stop និងប្ដូរពណ៍
លោកអ្នក​ត្រូវ​ចុច​ផ្នែក​ខាងក្រោម​នៃ ​Gradient Editor ​នោះ​វា​និង​បន្ថែម​ Color Stop ​ជា​មិន​ខាន​រួច​ហើយ​លោក​អ្នកត្រូវ ​Set the Color Stop​ Location=50%​ បន្ទាប់​មក​លោក​អ្នក​ត្រូវ​ប្ដូរ​ពណ៌​ឱ្យ​ Color Stop ​ដោយ ​លោក​អ្នក​ចុច​ Double Click ​លើ ​Color Stop​ ពេល​នោះ​វា​នឹង​លោត​ចេញ​ផ្ទាំង​សម្រាប់​ឱ្យ​លោក​អ្នក​វាយ​តម្លៃ​ពណ៌​សូម​ លោកអ្នក​ធ្វើ​តាម​ការ​ណែនាំ​ Color Stop ​នៅ​ផ្នែក​ខាង​ឆ្វេង​ #003944, ​Color Stop ​នៅ​ផ្នែក​កណ្ដាល​ #005663, ​Color Stop ​នៅ​ផ្នែក​ខាង​ស្ដាំ ​#004049​ ដោយ​ចុច ​OK ​ជា​ការ​ ស្រេច ​ដោយ​លោក​អ្នក​ធ្វើ​បែប​នេះ​ជាមួយ​នឹង​ Shape1។

បន្ទាប់​មក​ទៀត​លោកអ្នក​ដាក់ ​Gradient ​និង​ Color Stop ​ឱ្យ ​Shape3​ ក៏​ដូច​ជា​ការ​អនុវត្ត​លើ​ Shape1 ​ដែរ​ដោយ​លោក​អ្នក​គ្រាន់​តែ​ធ្វើការ​ផ្លាស់​ប្ដូរ​ តម្លៃ​ពណ៌​តាម​ការ​ណែនាំ​ខាងក្រោម​ដូច​ខាង​ក្រោម​នេះ​តែ​ប៉ុណ្ណោះ ​Color Stop ​នៅ​ផ្នែក​ខាង​ឆ្វេង ​#00525e, ​Color Stop ​នៅ​ផ្នែក​កណ្ដាល ​#007d8f, ​Color Stop ​នៅ​ផ្នែក​ខាង​ស្ដាំ​ #176a73។ ​ចំពោះ ​Shape2 ​វិញ​ក៏​ដូចគ្នា​ដែរ​សូម​លោក​អ្នក​មើល​តម្លៃ​ការ​ណែនាំ​ដូច​តទៅ​នេះ​ Color Stop​ នៅ​ផ្នែក​ខាង​ ឆ្វេង​ #e2e6e8, ​Color Stop ​នៅ​ផ្នែក​កណ្ដាល​ #ffffff, Color ​Stop នៅ​ផ្នែក​ ខាង​ស្ដាំ ​#edf0f2 ពេល​នោះ​លោកអ្នក​ពិត​ជា​ឃើញ​ប្រអប់​ដ៏​គួរ​ឱ្យ​ទាក់​ទាញ ​របស់​អ្នក​ជា​មិន​ខាន។

ជំហានទី៦៖ ដាក់បញ្ចូលរូបភាពជាមួយ Vanishing Point
ក្នុង​ជំហាន​នេះ​លោក​អ្នក​ត្រូវ​ Place ​រូប​ភាព​ដែល​លោក​ត្រូវ​ដាក់​បញ្ចូល​សិន​ដោយ​លោក​អ្នក​ចូល​ទៅ​កាន់​ File ​រួច​យក​ពាក្យ ​Place ​ហើយ​លោក​អ្នក​ត្រូវ ​Browse ​រក​រូបភាព​រួច​ហើយ​លោកអ្នក​ចុច​ Place ​បន្ទាប់​មក​លោក​អ្នក​ត្រូវ​ Merge Shape1​ និង​ Shape2 ​សិន​ដោយ​លោកអ្នក ​Select Layer ​ទាំងពីរ​ រួច​ចុច​ Mouse ​ស្ដាំ​ហើយ​យក​ពាក្យ ​Merge Layers ​សូម​មើល​រូប​ខាង​ក្រោម។

ពេល​នេះ​លោកអ្នក​អាច​ធ្វើ​ការ​ដាក់​រូបភាព​ចូល​ទៅ​បាន​ហើយ​ដោយ​លោក​ អ្នក​ធ្វើ​ការ​ Select ​លើ​រូបភាព​ដែល​លោក​អ្នក​ត្រូវ​ដាក់​សិន​ ហើយ​លោក​អ្នក ​ចុច Ctrl+C ​ដើម្បី​ចម្លង​រូប​ទុក​សិន​ បន្ទាប់​មក​ដោយ​ឈរ​លើ ​Layer ​ដែល​ លោក​អ្នក​បាន​ Merge ​រួច​ហើយ​លោក​អ្នក​ចូល​ទៅ​កាន់​ Filter រួច​យក​ពាក្យ ​Vanishing Point ​ពេល​នោះ​វា​នឹង​លោត​ផ្ទាំង​ មួយ​ដូច​ខាង​ក្រោម។

រួច​ហើយ​លោក​អ្នកត្រូវ​យក​ Plane Tool ​មក​គូស​ចេញ​ជា​ទម្រង់​ដែល​លោក​អ្នក​ត្រូវ​ដាក់​រូប​ចូល​ សូម​លោក​អ្នក​មើល​ លទ្ធផល​នៃ​ការ​គូរ​របស់​ខ្ញុំ​ដូច​ខាង​ក្រោមនេះ។

បន្ទាប់​មក​ទៀត​សូម​លោក​អ្នក​ចុច ​Ctrl+V ​ដើម្បី​ចម្លង​ចូល​នូវ​រូប​ដែល​អ្នក​ បាន​ចម្លង​ទុក​ចូល​ទៅ​ក្នុង​ផ្ទាំង​ Vanishing Point ​ដែល​យើង​កំពុង​ធ្វើ​ការ​ រួច​ហើយ​យើង​យក​ Transform ​Tool ​មក​ទាញ​ចូល​ក្នុង​ផ្ទាំង​ Vanishing Point ​ដែល​យើង​បាន​គូស​ពេល​នោះ​វា​នៅ​ពី​លើ​តាម​រូបរាង​ដោយ​ស្វ័យប្រវត្ត​តែ​ម្ដង ​ហើយ​លោក​អ្នក​អាច​ប្រើ​ Transform Tool ​ដើម្បី ​Scale ​រូប​បន្ថែម​ទៀត​បាន​សូម​លោក​អ្នក​មើល​លទ្ធផល​ខាង​ក្រោម​នេះ។

ចំណាំ៖ ​លោក​អ្នក​អាច​ចំលង​រូបភាព​ហើយ​ទាញ​ចូល​បាន​ច្រើន​ចូល​ក្នុង​ផ្ទាំង ​Vanishing Point ​តែមួយ​បាន។
លោក​អ្នក​អាច​ធ្វើ​រហូត​ដល់​បាន​លទ្ធផល​នៃ​ប្រអប់ ​ESET ​មួយ​ដ៏​ស្រស់​ ស្អាត​ដូច​ខាងក្រោម​នេះ៕

About sambath

I will make it as business and Interest for People

Posted on ខែសីហា 23, 2012, in Home. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: