បង្កើត​វិប​សាយ​ដ៏​ទាក់ទាញ​ជាមួយ​ CoffeeCup Visual site Designer

បង្កើត​វិប​សាយ​ដ៏​ទាក់ទាញ​ជាមួយ​ CoffeeCup Visual site Designer

ការ​រចនា​ Website គឺជា​ផ្នែក​មួយ​ដែល​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​សម្រាប់​សិស្សានុសិស្ស ​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​ ប៉ុន្តែ​ការ​រចនា​ Website មួយ​ឱ្យ​ទាក់ទាញ​ និង​ស្រស់​ស្អាត​មិន​មែន​ជា​ការ​ងាយស្រួល​ឡើយ​ហេតុ​ដូច​នេះ​ហើយ​ទើប​ CoffeeCup Visual site Designer ត្រូវ​បាន​បង្កើត​ឡើង​។CoffeeCup Visual site Designer គឺជា​កម្មវិធី​មួយ​ដែល​ផ្ដល់​នូវ​គំរូ​ Website ស្រស់​ស្អាត​រួម​ជាមួយ​នឹង​ Tools ដែល​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​ ហើយ​ពិត​ជា​អាច​ជួយ​លោកអ្នក​បាន​ច្រើន​ក្នុង​ការ​រចនា​។ដើម្បី​ឈាន​ដល់​ការ​ អនុវត្តន៍​កម្មវិធី​ CoffeeCup Visual site Designer ខ្ញុំ​សូម​លើ​យក​ Tools នីមួយៗ​របស់​វា​មក​បង្ហាញ​ដើម្បី​ឱ្យ​យល់​ពី​ការ​ដំណើរការ​របស់​វា​ជា​មុន​ សិន​។
-Arrow Tool៖​ គឺជា​ Command មួយ​សម្រាប់​ចុច​ និង​អូស​ទៅ​ដល់​ Object។
-Text Tool៖​ គឺជា​ Command មួយ​សម្រាប់​សរសេរ​អក្សរ​ចូល​ឱ្យ​ទៅ​ Object។
-Rectangle Tool៖​ គឺជា​ Command មួយ​សម្រាប់​គូស​ជា​រាង​ចតុកោណ​។
-Ellipse Tool៖​ គឺជា​ Command មួយ​សម្រាប់​គូស​ជា​រង្វង់​។
-Picture Tool៖​ គឺជា​ Command មួយ​សម្រាប់​ទាញ​យក​រូបភាព​ពី​ Drive ណា​មួយ​ពី​កុំព្យូទ័រ​។
-HTML Tool៖​ គឺជា​ Command មួយ​សម្រាប់​បង្កើត​ជា​ File HTML Code។
-Pipette Tool៖​ គឺជា​ Command មួយ​សម្រាប់​ចាក់​ពណ៌​។
-CoffeeCup Flash Photo Gallery៖​ គឺជា​ Command មួយ​សម្រាប់​ទាញ​យក​ File Flash។
-Choose Color Tool៖​ គឺជា​ Command មួយ​សម្រាប់​ជ្រើសរើស​យក​ពណ៌​ដាក់​ឱ្យ​ Object មួយៗ។


ចំពោះ​ចំណុច​មួយ​ទៀត​ខ្ញុំ​សុំ​លើក​យក​ពី​តួនាទី​ និង​មុខងារ​នៃ​ Toolbar មួយ​ដូច​ខាង​ក្រោម​៖​
-Add Page៖​ គឺជា​ប៊ូតុង​មួយ​សម្រាប់​បន្ថែម​នូវ​ Page ចូល​ថ្មី​។
-Save៖​ គឺជា​ប៊ូតុង​មួយ​សម្រាប់​រក្សា​ទុក​ File Design។
-Delete៖​ គឺជា​ប៊ូតុង​មួយ​សម្រាប់​លុប​ Page ម្ដង​មួយៗ​។
-Page៖​ គឺជា​ប៊ូតុង​មួយ​សម្រាប់​បង្កើត​ Page។
-Show Page៖​ គឺជា​ប៊ូតុង​មួយ​សម្រាប់​ជ្រើសរើស​ Page ណាមួយ​ឱ្យ​ធ្វើ​ការ​បង្ហាញ​។
-Object៖​ គឺជា​ប៊ូតុង​មួយ​សម្រាប់​ធ្វើការ​កំណត់​នូវ​ Action ឱ្យ​ទៅ​ជា​ Object មួយៗ​។
-Link៖​ គឺជា​ប៊ូតុង​មួយ​សម្រាប់​ធ្វើការ​កំណត់​នូវ​ Link Page ទៅ​កាន់​ Page មួយ​ទៀត​។
-Fill៖​ គឺជា​ប៊ូតុង​មួយ​សម្រាប់​ចាក់​ពណ៌​ទៅ​ Object មួយៗ​។
-Effect៖​ គឺជា​ប៊ូតុង​មួយ​សម្រាប់​ធ្វើការ​កំណត់​ Effect ឱ្យ​ប៊ូតុង​មួយៗ​ដោយ​នៅ​ក្នុង​នោះ​មាន​ដូចជា​ ភ្លឺ​ ផុស​…។
-Styles៖​ គឺជា​ប៊ូតុង​មួយ​សម្រាប់​ធ្វើការ​បង្កើត​ Style ឱ្យ​ទៅ​ជា​ Object មួយៗ​។
-MouseOver៖​ គឺជា​ប៊ូតុង​មួយ​សម្រាប់​កំណត់​នូវ​ Action ឱ្យ​ប៊ូតុង​មួយៗ​។
-Upload៖​ គឺជា​ប៊ូតុង​មួយ​សម្រាប់​ទាញ​យក​ File web page ទាំងអស់​ចូល​ក្នុង​ Web Sever តាម​រយៈ​ FTP ផ្ទាល់​របស់​កម្មវិធី​។
-Previews៖​ គឺជា​ប៊ូតុង​មួយ​សម្រាប់​ធ្វើការ​ Preview រាល់​ Page នីមួយៗ​។
បន្ទាប់​ពី​លោកអ្នក​បាន​ស្គាល់​នូវ​តួនាទី​នៃ​ Tools រួច​មក​សូម​ធ្វើការ​អនុវត្តន៍​ដូច​ខាង​ក្រោម​ជា​ជំហាន​ដំបូង​សូម​ចុច​ទៅ​លើ​ File Menu នៅ​ក្នុង​ List វា​នឹង​បង្ហាញ​នូវ​ជម្រើស​ចំនួន​ពីរ​ឱ្យ​អ្នក​ជ្រើសរើស​ដូចជា​៖​ New Website, New Website From Theme (សម្រាប់​បង្កើត​ File Website ថ្មី) និង​ Template (ទាញ​យក​ File គំរូ​ Website ពី​កម្មវិធី​) សូម​មើល​រូប​ខាង​ក្រោម​៖

ដូច្នេះ​សូម​ចុច​លើ​ New Website បន្ទាប់​មក​វា​នឹង​បង្ហាញ​នូវ​ផ្ទាំង​មួយ​ឈ្មោះ​ថា​ New Website ដោយ​នៅ​ក្នុង​នោះ​វា​ឱ្យ​លោកអ្នក​ជ្រើសរើស​នូវ​ទំហំ​ Website ហើយ​ក៏​ដូចជា​ជ្រើសរើស​ពណ៌​ Background និង​យក​រូបភាព​ធ្វើជា​ Background ជា​ដើម​។ក្រោយ​ពី​បាន​កំណត់​រួចរាល់​ហើយ​ សូម​ចុច​ទៅ​លើ​ប៊ូតុង​ OK យើង​នឹង​បាន​ផ្ទាំង​ Webpage។

បន្ទាប់​ពី​បាន​ចុច​ទៅ​លើ​ប៊ូតុង​ OK រួច​មក​វា​នឹង​បង្ហាញ​នូវ​ផ្ទាំង​ Webpage ដូច​ខាង​ក្រោម​៖

ជា​ជំហាន​បន្ទាប់​សូម​រចនា​ Banner ឱ្យ​ Website។ចំពោះ​ Banner លោកអ្នក​អាច​រចនា​ជាមួយ​នឹង​កម្មវិធី​ក៏​បាន​ ឬ​អាច​រចនា​នៅ​ក្នុង​ Photoshop ហើយ​ទាញ​វា​យក​មក​ដាក់​ចូល​នៅ​ក្នុង​ CoffeeCup Site Designer ដោយ​ជ្រើសរើស​យក​ Picture Tool ហើយ​រើស​យក​ File Banner ដែល​បាន​រចនា​រួច​សូម​មើល​រូប​ខាង​ក្រោម​៖

នៅ​ពេល​អ្នក​បាន​រៀបចំ​នូវ​ Banner រួច​ហើយ​ សូម​ធ្វើការ​បង្កើត​ Menu សម្រាប់​ Website រួច​ចុច​ទៅ​Rectangle Tool គូស​ពី​ខាង​លើ​ចុះ​មក​ក្រោម

បន្ទាប់​មក​ពី​គូស​ Rectangle រួច​ហើយ​វា​គ្មាន​ពណ៌​ទេ​ ដូច្នេះ​សូម​ចាក់​ពណ៌​ឱ្យ​ Rectangle ដោយ​ចុច​ទៅ​លើ​ Fill ហើយ​ជ្រើសរើស​ពណ៌​ដែល​វា​ស៊ី​ទៅ​នឹង​ Banner សូម​មើល​រូប​ខាង​ក្រោម​៖​
នៅ​ពេល​លោកអ្នក​បាន​ដាក់​ពណ៌​ Rectangle រួច​ហើយ​សូម​ធ្វើការ​បង្កើត​ក្បាល​ Website ទាំង​មូល​របស់​លោកអ្នក​។ឧទាហរណ៍​ www.cm.com.kh សូម​ចុច​ទៅ​លើ​ Text Tool រួច​សរសេរ​ www.cm.com.kh ហើយ​ជ្រើសរើស​ពណ៌​ដែល​ឱ្យ​ស៊ី​គ្នា​ សូម​មើល​រូប​ខាង​ក្រោម​៖

ជា​ជំហាន​បន្ត​សូម​បង្កើត​ឈ្មោះ​សម្រាប់​ Menu មួយ​ដោយ​ជ្រើសរើស​យក​ Text Tool ហើយ​សរសេរ​ Home, About us, News & Event, Downloads, Mailing List, Contact us, Online FAQ… ហើយ​តម្រៀប​វា​ទៅ​ជា​លំដាប់​ម្ដង​មួយៗ​ទៅ​តាម​តម្រូវ​ការ​របស់​លោកអ្នក​ (សូម​មើល​រូប​)

បន្ទាប់​លោកអ្នក​អាច​បន្ថែម​នូវ​ការងារ​ដូចជា​បង្កើត​ Link ទៅ​កាន់​ Page ដ៏​ទៃ​ ឬ​ក៏​ការងារ​ផ្សេងៗ​ទៀត​ដូចជា​រូប​ខាង​ក្រោម​៖

ការ​កំណត់​ភ្ជាប់​ Link Page នោះ​ដោយ​គ្រាន់តែ​ជ្រើសរើស​យក​ Option Link កំណាត់​នូវ​ Link Address ឱ្យ​វា​ ឧទាហរណ៍​៖​ http://www.cm.com.kh/contact us សូម​មើល​រូប​ខាង​ក្រោម​៖

ប្រសិន​ជា​ពិបាក​ក្នុង​ការ​រចនា​លោកអ្នក​អាច​ជ្រើសរើស​យក​គំរូ​ណា​មួយ​ ដែល​គិត​ថា​ស្រស់​ស្អាត​នោះ​ដោយ​ចូល​ទៅ​កាន់​ Fill>New Website From Theme សូម​មើល​រូប​ខាង​ក្រោម​៕

About sambath

I will make it as business and Interest for People

Posted on ខែសីហា 23, 2012, in Softwere. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: