បង្កើត​អក្សរ​ផុស​ជាមួយ​ផ្ទាំង​ឈើ 3D ដោយ​ប្រើ​កម្មវិធី​ Adobe ​Photoshop ​CS5

 

ក្នុង​លេខ​នេះ​យើង​នឹង​រៀន​អំពី​ការ​បង្កើត​ អក្សរ​ឈើ​ផុស​ជាមួយ​និង​ Background ​ឈើ​ដែល​មាន​លក្ខណៈ​ជា​ Texture ​នៅ​ក្នុង​នោះ​ទាក់ទង​ទៅ​នឹង​ការ​ប្រើ​ប្រាស់​ 3D ​ដែល​ជា ​Tool ​ថ្មី​មួយ​មាន​នៅ​ក្នុង​កម្មវិធី ​Adobe​ Photoshop CS5 ។​ Tool​ នេះ​អាច​ធ្វើ​ឱ្យ​យើង​បង្កើត​នូវ​អក្សរ​ផុស​ផ្សេងៗ​ជា​លក្ខណៈ​ Texture ​ឬ​លក្ខណៈ​ជា​ 3D ​ផ្សេងៗ​បាន។
ជំហានទី១៖ ការបង្កើតផ្ទាំងការងារ
ជំហាន​ដំបូង​នេះ​អ្នក​ចាំបាច់​ត្រូវ​បង្កើត​ផ្ទាំង​ការងារ​មួយ​ដែល​មាន​ទំហំ ​ 600×340 pixels ​ដោយ​អ្នក​ចូល​ទៅ​កាន់​ File​ រួច​យក​ពាក្យ​ New ​ឬ ​អ្នក​ចុច​ Ctrl+N ​នោះ​វា​និង​បង្ហាញ​ផ្ទាំង​មួយ​ដែល​អាច​ឱ្យ​អ្នក​វាយ​តម្លៃ​ចូល​ បាន​ដូច​រូប​ខាង​ក្រោម​រួច​ចុច​ OK។

ជំហានទី២៖ បើករូបផ្ទាំងឈើដើម្បីធ្វើការ
ក្នុង​នេះ​អ្នក​ចាំបាច់​ចូល​ទៅ​កាន់​ File ​រួច​យក​ពាក្យ​ Place ​រួច​ហើយ ​លោក​អ្នក​ត្រូវ​ Browse ​គឺ​ទៅ​រក​រូប​ដែល​លោក​អ្នក​ត្រូវ​ធ្វើ​ការ​ជាមួយ​ បន្ទាប់​ត្រូវ​ Double ​click ​លើ​រូប​នោះ​ ឬ​លោកអ្នក​ Select ​រូប​នោះ​ហើយ​ចុច ​Place ​ឬ​ម្យ៉ាង​វិញ​ទៀត​លោក​អ្នក​អាច​ចាប់​ទាញ​រូប​នោះ​ចូល​ដោយ​ផ្ទាល់​តែ​ម្ដង​ ក៏​បាន​ប៉ុន្តែ​ក្នុង​ករណី​នេះ​បើ​លោក​អ្នក​ទាញ​រូប​ចូល​ដោយ​ផ្ទាល់​គឺ​វា​ លោត ​ទៅ ​Smart Object​ ដោយ​ស្វ័យ​ប្រវត្តិ​នោះ​លោក​អ្នក​មិន​អាច​ប្រើ ​Layer Style ​ឬ Filter ​បាន​ទេ​តែ​យើង​អាច​ប្រើ ​3D បាន។

ជំហានទី៣៖ បម្លែងរូបភាពទៅជា Texture
នៅ​ពេល​ដែល​លោក​អ្នក​បើក​ផ្ទាំង​មួយ​ដែល​លោក​អ្នក​ត្រូវ​ធ្វើការ​រួច​ហើយ​ លោក​អ្នក​ចាំបាច់​ចូល​ទៅ​កាន់​ 3D Menu ​រួច​រើស​យក​ពាក្យ​ New 3D Postcard From Layer ​នោះ​លោក​អ្នក​នឹង​ឃើញ​រូបភាព​ដែល​លោក​អ្នក​បើក​ប្រែ​ក្លាយ​ទៅ​ជា​ Texture ​ជា​មិន​ខាន​សូម​មើល​រូប​ខាង​ក្រោម​នេះ។

ជំហានទី៤៖ បង្កើត 3D {MATERIALS}
ក្នុង​ជំហាន​នេះ​លោក​អ្នក​និង​បង្កើត​នូវ​ 3D Materials ​សម្រាប់​យក​មក​ ប្រើ​ប្រាស់​ដោយ​ខ្លួន​ឯង​លោក​អ្នក​ចាំបាច់​ចូល​ទៅ​កាន់​ Window រួច​យក​ ពាក្យ​ 3D ​នៅ​ពេល​នោះ​លោក​អ្នក​គឺ​ឈរ​នៅ​លើ ​3D ​{SCENE} ​នៅ​ឡើយ​ទេ​ដូច្នេះ​លោក​អ្នក​ចាំបាច់​ចូល​ទៅ​កាន់​ 3D ​{MATERIALS} សូម​មើល​រូប ​ដូច​ខាង​ក្រោម។

ជំហានទី៥៖ បង្កើត 3D {MATERIALS} Wood Texture
ក្នុង​ជំហាន​នេះ​លោក​អ្នក​និង​យល់​អំពី​ការ​បង្កើត​ 3D ​Materials ​ថ្មី​ សម្រាប់​ប្រើប្រាស់​ដោយ​ខ្លួន​ឯង​ដោយ​លោក​អ្នក​ចុច​លើ​រូប​ Drop Down Menu ​នៃ​ 3D ​នោះ​វា​និង​លោត​ផ្ទាំង​ 3D ​រួច​ហើយ​លោក​ចុច​លើ​សញ្ញា​ព្រួញ​នៅ ​ខាង​ស្ដាំ​ផ្ទាំង​នោះ​រួច​យក​ពាក្យ​ New Material… ​ដែល​បាន​ណែនាំ​ដូច ​រូប​ខាង​ក្រោម​នេះ។

ពេល​នោះ​វា​និង​លោត​ចេញ​ផ្ទាំង​មួយ​ឱ្យ​លោក​អ្នក​វាយ​ឈ្មោះ​រួច​ចុច​ OK ​សូម​មើល​រូប​ខាង​ក្រោម។

ជំហានទី៦៖ វាយអក្សរដែលត្រូវធ្វើការ
ក្នុង​ជំហាន​នេះ​លោក​អ្នក​ត្រូវ​វាយ​អក្សរ​ដែល​លោក​អ្នក​ត្រូវ​ធ្វើ​ការ​ដោយ ​ចូល​ទៅ​កាន់​ចូល ​Type​ Tool ​ហើយ​បន្ទាប់​មក​ត្រូវ​វាយ​អក្សរ​ដែល​លោក​អ្នក​ចង់​ធ្វើ​ការ​ ចំពោះ​ខ្ញុំ​វិញ​ខ្ញុំ​វាយ​អក្សរ​ CM.MAGAZINE ​ហើយ​បន្ទាប់​មក​ទៀត​ត្រូវ​កំណត់​ទំហំ​ និង​ Font ​របស់​វា​នៅ​ពេល​ដែល​លោក​អ្នក​កំពុង​ឈរ​លើ ​Type Tool ​ឬ​អាច​ប្ដូរ​ Font ​និង​ទំហំ​របស់​វា​បាន​ដោយ​មើល​លើ ​Tool Preset​ ដែល​ស្ថិត​នៅ​ខាង​ក្រោម​ Menu ​សូម​មើល​រូប​ខាង​ក្រោម៖

ឬ​ម្យ៉ាង​វិញ​ទៀត​លោក​អ្នក​អាច​ចូល​ទៅ​កាន់​ Window ​រួច​ហើយ​យក​ពាក្យ​ Character ​នោះ​វា​និង​លោត​ផ្ទាំង​មួយ​ឱ្យ​លោក​អ្នក​ផ្លាស់​ប្ដូរ​ Font ​និង​ទំហំ​ របស់​វា​បាន​សូម​លោក​អ្នក​មើល​រូប​ខាង​ក្រោម។

សូម​មើល​លទ្ធផល​របស់​ខ្ញុំ​ខាង​ក្រោម​នេះ។

ជំហានទី៧៖ ទាញ 3D ដែលបង្កើតយកមកប្រើ
ក្នុង​ជំហាន​នេះ​លោកអ្នក​នឹង​យល់​អំពី​ការ​យក​ 3D ​ដែល​លោក​អ្នក​បាន​ បង្កើត​យក​មក​ប្រើ​បាន​ហើយ​គឺ​លោក​អ្នក​ត្រូវ​ប្រើ​វា​នៅ​លើ​អក្សរ​ដែល​លោក​ អ្នក​បាន​វាយ​ដោយ​លោក​អ្នក​ចូល​ទៅ​កាន់​ 3D Menu ​រួច​ហើយ​យក​ពាក្យ​ Repousse ​បន្ទាប់​មក​ទៀត​យក​ពាក្យ​ Text Layer…​សូម​មើល​រូប​ខាង ​ក្រោម​នេះ៖

ចំណាំ៖
ត្រង់​ចំណុច​នេះ​ប្រសិន​បើ ​Computer ​របស់​លោក​អ្នក​ជាប់​គាំង​មិន ​ដំណើរ​ការ​នោះ​មាន​ន័យ​ថា​កុំព្យូទ័រ​របស់​លោក​អ្នក​មិន​អាច​ប្រើ ​3D ​នេះ ​បាន​ ទេ​គឺ​ទំហំ​កុំព្យូទ័រ​របស់​អ្នក​វា​រត់​មិន​ដល់​ចំណែក​ឯ​កុំព្យូទ័រ​របស់​ ខ្ញុំ​វិញ​គឺ​ខ្ញុំ​ត្រូវ​ រង​ចាំ​រយៈពេល​ ១៥វិនាទី​ទើប​វា​លោត​ចេញ​ផ្ទាំង​ 3D នោះ​មក​ទើប​យើង​អាច​ វាយ​តម្លៃ​តាម​ការ​ណែនាំ​ និង​ធ្វើ​ការ​ Select ​យក ​3D ​ដែល​លោក​អ្នក​បាន​បង្កើត​ នោះ​យក​មក​ប្រើ​បាន​ នេះ​ជា​តម្លៃ​ណែនាំ​ Dept: 0.4, Width: 10, Height: 5 ​ហើយ​នៅ​ត្រង់​ Materials Pallet ​ត្រង់​ All ​យើង​ចុច​លើ​ Drop Down ​ហើយ​ Scroll ​យក​ 3D ​ដែល​លោក​អ្នក​បាន​បង្កើត។
​សូម​លោក​អ្នក​មើល​រូប​នៅ​ទំព័រ​មួយ​ទៀត៖

រួច​ហើយ​លោក​អ្នក​ចុច​លើ ​Drop Down Bavel1 ​រួច​រើស​យក​ Stone Marble

រួច​ហើយ​លោក​អ្នក​ចុច ​OK ​ដែល​ជា​ចំណុច​បញ្ចប់។
សូម​លោក​អ្នក​មើល​នូវ​លទ្ធផល​របស់​ខ្ញុំ​ខាង​ក្រោម​នេះ៕

About sambath

I will make it as business and Interest for People

Posted on ខែសីហា 23, 2012, in Home. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: