បង្កើត​ Background ​ជាមួយ​នឹង​អក្សរ​ CM.MAGAZINE

 

ក្នុង​លេខ​នេះ​យើង​នឹង​រៀន​អំពី​ការ​បង្កើត​ Background ​ជាមួយ​នឹង​អក្សរ​ដ៏​មាន​ភាព​ទាក់​ទាញ​ដោយ​សង្កត់​ធ្ងន់​លើ​ការ​ប្រើ​ Effect ​និង​ Filter ​បូក​រួម​ទាំង​ការ​ដាក់​ពណ៌​ហើយ​ឱ្យ​លោក​អ្នក​ចេះ​ប្រើ​ Blending Mode ​កាន់​តែ​ច្បាស់​ដើម្បី​ឱ្យ​ពណ៌​កាន់​តែ​មាន​ភាព​ទាក់​ទាញ​ខ្លាំង​ និង​ការ​បង្កើត​ Brush ​ដោយ​ខ្លួន​ឯង​ជាមួយ​នឹង​កម្មវិធី ​Adobe Photoshop ។

ជំហានទី១៖​ ការ​បង្កើត​ផ្ទាំង​ការងារ
ជំហាន​ដំបូង​នេះ​អ្នក​ចាំ​បាច់​ត្រូវ​បង្កើត​ផ្ទាំង​ការងារ​ដែល​មាន​ទំហំ 1280×720 pixels ​ដោយ​អ្នក​ចូល​ទៅ​កាន់​ File ​រួច​យក​ពាក្យ​ New ​ឬ​ អ្នក​ចុច​ Ctrl+N ​នោះ​វា​នឹង​បង្ហាញ​ផ្ទាំង​មួយ​ដែល​អាច​ឱ្យ​អ្នក​វាយ​តម្លៃ​ចូល​ បាន​ដូច​រូប​ខាង​ក្រោម​រួច​ចុច​ OK ។


ជំហានទី២៖​ ដាក់ពណ៌ Background តាមរយៈ Gradient Tool
ដំបូង​យើង​ត្រូវ​កំណត់​ពណ៌​ឱ្យ​ Foreground ​ដោយ​ជ្រើស​ រើស​យក​ពណ៌​(#000000) ​និង​ពណ៌​របស់​ Background ​គឺ​ (#ffffff)​រួច​ចុច OK ​សូម​មើល​រូប​

រួច ​ហើយ​យើង​យក​ Gradient Tool ​ឬ​យើង​ចុច​អក្សរ​ G ​រួច​មក​គូស​ពី​ក្រោម​ឡើង​លើ​នៃ​ Background ​របស់​យើង​ឱ្យ​បាន​លទ្ធផល​ដូច​រូប​ខាង​ក្រោម ។


ជំហានទី៣៖ បង្កើត Layer ដាក់ពន្លឺ ខាងក្រោយ
យើង​ត្រូវ​បង្កើត​ Layer ​ពីរ​ដោយ​ដាក់​ឈ្មោះ​ថា​ spot light ​និង​ white light ​ដោយ​លោក​អ្នក​ចុច​លើ​ shortcut ​ខាង​ក្រោម​ផ្ទាំង​ការងារ​ ឬ​លោក​អ្នក​ចុច​ Ctrl+Shift+N ​ក៏​បាន​នោះ​វា​នឹង​ចេញ​ ផ្ទាំង​មួយ​ដែល​អាច​ឱ្យ​យើង​ ដាក់​ឈ្មោះ​ដូច​ការ​ណែ​នាំ​រួច​ចុច​ OK ​រួច​ហើយ​ យើង​ចូល​ទៅ​កាន់​ Foreground Color ​ដោយ​ជ្រើស​រើស​យក​ពណ៌​(#ffffff) ​(ការ​ជ្រើស​យក​ពណ៌​សូម​មើល​ជំហាន​ទី​២)​ រួច​រើស​យក​ Brush tool ​ហើយ​ចូល​ទៅ​កាន់​ Brush Preset ​យក​ Soft ​Mechanical ​500 Pixels

​ មក​គូស​ផ្នែក​ខាង​លើ​នៃ​ Layer spot light ​និង​ ផ្នែក​កណ្ដាល​នៃ​ Layer white light ​រួច​លោក​អ្នក​ចុច​ Ctrl+T ដើម្បី​ទាញ​ Layer white light ​ឱ្យ​បាន​លទ្ធផល​ ដូច​រូប​ខាង​ក្រោម ។

ជំហានទី៤៖ វាយអក្សរដែលយើងត្រូវធ្វើការ
លោក​អ្នក​អាច​វាយ​អក្សរ​ដែល​លោក​អ្នក​ចង់​វាយ​ដើម្បី​ធ្វើ​ការ​ ចំពោះ​ខ្ញុំ​វិញ​ គឺ​វាយ​អក្សរ​ CM.MAGAZINE ​ហើយ​ ដោយ​យក​ Horizontal Type Tool ​ឬ​ចុច​អក្សរ​ T ​ហើយ​រើស​យក​ Font Cooper Black ​ហើយ​ Size 18 ​ដើម្បី​ ភាព​ងាយ​ស្រួល​សូម​លោក​អ្នក​ចូល​ទៅ​កាន់​ Window ​រួច​យក​ពាក្យ​ Character ​ហើយ​លោក​អ្នក​អាច​ចូល​បាន​ដូច​ការ​ណែ​នាំ​សូម​មើល​រូប។

ជំហានទី៥៖ ដាក់ Layer Style លើអក្សរដែលយើងបានវាយ
លោក​អ្នក​ត្រូវ​ចូល​ទៅ​កាន់​ Layer Style  ​  យក​ Drop Shadow ​វា​នឹង​ចេញ​ផ្ទាំង​ឱ្យ​លោក​អ្នក​វាយ​តម្លៃ​ដូច​ការ​ណែ​នាំ​ Opacity: 100%, Angle: 90o, Distance: 3px, Size: 10px។

​ បន្ទាប់​មក​លោក​អ្នក​ចុច​លើ​ Bevel and Emboss ​វា​នឹង​ចេញ​ផ្ទាំង​ឱ្យ​លោក​អ្នក​វាយ​តម្លៃ​ដូច​ការ​ណែនាំ ​Style: Inner Bevel, Technique: Smooth, Depth: 325%, Direction: Up, Size: 1px, Soften: 16px ។


បន្ទាប់​ មក​ទៀត​លោក​អ្នក​ចុច​លើ​ Stroke ​វា​នឹង​ចេញ​ផ្ទាំង​ឱ្យ​លោក​អ្នក​វាយ​ តម្លៃ​ដូច​ ការ​ណែ​នាំ ​Size: 3px, Position: Center ​រួច​លោក​អ្នក​វាយ​តម្លៃ​ ពណ៌​គឺ​ (#727272) ​រួច​ចុច​ OK ។


រួច​ហើយ​លោក​អ្នក​ Copy Layer text ​ដែល​ លោក​អ្នក​បាន​វាយ​ដោយ​ លោក​អ្នក​ចុច​ Ctrl+J ​នោះ​វា​នឹង​កើត​ Layer copy ​ថ្មី​មួយ​ទៀត​នៅ​ខាង​លើ​ហើយ​លោក​អ្នក​គ្រាន់​តែ​ត្រលប់​មក​កាន់​ Layer text ​ដើម​របស់​អ្នក​វិញ​រួច​ ហើយ​លោក​អ្នក​ដាក់​ Opacity: 20% ។

ជំហានទី៦៖ បង្កើត Brush មកគូដោយខ្លួនឯង
ក្នុង​ជំហាន​នេះ​លោក​អ្នក​ត្រូវ​បង្កើត​ផ្ទាំង​ការងារ​ថ្មី​មួយ​ទៀត​ដោយ​ ដាក់​ ទំហំ​ 400*400 Pixels ​ធ្វើ​ដូច​ជំហាន​ទី១ ​រួច​ហើយ​លោក​អ្នក​កំណត់​ពណ៌ ​ របស់​ Foreground ​ដោយ​យក​តម្លៃ​ (#727272) ​សូម​មើល​ជំហាន​ទី២​ ហើយ​ លោក​អ្នក​យក​ Rectangle Tool ​ឬ​ចុច​អក្សរ​ U ​រួច​មក​ គូ​លើ​ផ្ទាំង​ការងារ​បន្ទាប់​មក​ទៀត​លោក​អ្នក​យក​ Direct Selection Tool   ​  មក​ទាញ​សូម​មើល​លទ្ធផលដូច​ខាង​ក្រោម​

​រួច​ហើយ​លោក​អ្នក​ចុច​ Mouse ​ស្ដាំ​លើ​ Layer​ ការងារ​ រួច​យក​ពាក្យ​ Rasterize ​សូម​មើល​រូប​

បន្ទាប់ ​មក​លោក​អ្នក​ចូល​ទៅ​កាន់​ Edit ​រួច​យក​ពាក្យ​ Define Brush Preset នោះ​វា​នឹង​លោត​ផ្ទាំង​មួយ​រួច​ ហើយ​សូម​លោក​អ្នក​វាយ​ឈ្មោះ​ឱ្យ​ Brush ​របស់​ អ្នក​ដែល​អ្នក​បាន​បង្កើត​សូម​មើល​រូប​ខាង​ក្រោម​រួច

​ហើយ​លោក​បិទ​ផ្ទាំង​នោះ​ចោល​ដោយ​លោក​អ្នក​ចុច​លើ​រូប​សញ្ញា​ខ្វែង​របស់​ Windows ​សូម​មើល​ រូប​ខាង​ក្រោម​នេះ ។


ឬ Ctrl+W រួចហើយ ​លោក​អ្នក​ត្រលប់​ទៅកាន់​ផ្ទាំង​ការងារ​ដើម​របស់​អ្នក​វិញ ។

ជំហានទី៧៖ ប្រើ Brush Diamond
ក្នុង​ជំហាន​នេះ​លោក​អ្នក​ត្រូវ​ប្រើ​ Diamond Brush ​ដែល​លោក​អ្នក​បាន​បង្កើត​ដោយ​លោក​អ្នក​បង្កើត​ Layer ​ថ្មី​មួយ​សិន​ដែល​ដាក់​ឈ្មោះ​ថា ​Diamond ​ហើយ​ស្ងិត​នៅ​ក្រោម​ Layer Text ​សូម​មើល​ការ​ណែនាំ​ក្នុង​ជំហាន​ទី៣​ រួច​ហើយ​លោក​អ្នក​ចូល​ទៅ​កាន់​នោះ​លោក​អ្នក​នឹង​ឃើញ ​Diamond Brush ​របស់​ អ្នក​ជាក់​ជា​មិន​ខាន​សូម​មើល​រូប​ខាង​ក្រោម ។


បន្ទាប់​មក​សូម​លោក​អ្នក​ត្រូវ​ផ្លាស់​ប្ដូរ​តម្លៃ​ខ្លះ​នៅក្នុង​ Brush Presets ​ដោយ​ លោក​អ្នក​ចូលទៅកា​ន់ ​Windows រួចយ​ក​ពាក្យ​ Brush ​ឬលោក​អ្នក​ចុច​ សញ្ញា​របស់​ Brush ​សូម​មើល​រូប​ខាង​ក្រោម ។


វានឹង​ចេញ​ផ្ទាំង​ឱ្យ​លោក​អ្នក​វាយ​តម្លៃ​លេខ​ដូច​ការណែនាំ​ Size Jitter: 100%, Minimum Diameter: 0%, Angle Jitter: 100%, Control: off, Roundness Jitter: 45%, Control: off, Minimum Roundness: 1% ​បន្ទាប់​ មក​លោក​អ្នក​ចុច​ Scettering ​វានឹ​ង​ចេញផ្ទាំង​ដូច​ខាង​ក្រោម ។


ឱ្យ​លោក​អ្នក​វាយ​តម្លៃ​ដូច​ការ​ណែនាំ​ គូស​ធីក​លើ ​Both Axes: 135%, Control: off, Count: 1, Count Jitter: 100%, Control: Fade 1 ​រួច​លោក​ អ្នក​គូសធីក​លើ ​Airbrush ​និង​ Smoothing ​បន្ទាប់​មកលោក​អ្នក​ដាក់​ពណ៌ឱ្យ​ Foreground Color (#000000)​គូរ​លើ​ Layer Diamond សូម​មើល​រូប ។​


ជំហានទី៨៖ ធ្វើស្រមោល Black&White ប្រើ Adjustment Layer
លោក​អ្នក​ត្រូវ​បង្កើត​ Layer ​ថ្មីមួយ​ទៀត​ដោយ​ដាក់​ឈ្មោះ​ថា Shadow ​នៅ​លើ​ Layer Text ​រួច​ហើយ​យើង​ធ្វើ​ការ​ជ្រើស​រើស​ពណ៌​៤គឺ​(#00ff0c), (#fcff00), (#ff00f6), (#ff0000) ​(ការ​ជ្រើស​រើស​ពណ៌​សូម​មើល​ជំហាន​ទី២)​ រួច​លោក​អ្នក​យក​ Soft Mechanical Brush ​មក​គូរ​លើ​ Layer Shadow ​នោះ​សូម​មើល​រូបភាព​ខាង​ក្រោម ។


បន្ទាប់​មក​លោក​អ្នក​ចូល​ទៅកាន់​ Filter យក​ Blur ​រួច​ហើយ​យក​ពាក្យ​ Motion Blur ​វានឹង​ចេញ​ផ្ទាំង​ឱ្យលោក​អ្នក​វាយ​តម្លៃ​ដូច​ការណែនាំ​ Angle: 0o, Distance: 90 ​រួច​ចុច OK ។

បន្ទាប់​មក​លោក​អ្នក​ Set Blending Mode ​ឱ្យ​ Layer Shadow ​ជា ​Vivid Light​ សូម​មើល​រូបខាង​ក្រោម​នេះ។


បន្ទាប់​មក​ទៀត​លោក​អ្នក​ពាក់​ Vector Mask ​ឱ្យ​វាសូម​មើល​រូប រួ​ច​ហើយ​ លោក​អ្នក​យក​ Soft Mechanical Brush​ មក​គូរ​ដើម្បី​លុប​បំបាត់​ផ្នែក​ខ្លះ​ឱ្យមើល​ទៅ​ឃើញ​ជា​ស្រមោល​នៅ​ផ្នែក​ខាង ​ក្រោម​អក្សរ​ CM.MAGAZINE ​សូម​ មើល​រូបខាង​ក្រោម ។


នៅ​ពេលនេះ​លោក​អ្នក​នឹង​ធ្វើការ​ជាមួយ ​Black&White Adjustment Layer​ រូប​ខាង​ស្ដាំ​នេះ​គឺ​ការ​ចូល​តាម​ប៊ូតុង​ឬ​ មួយ​ក៏​លោក​អ្នក​ចូល​ទៅ​កាន់ ​Image រួច​យក​ Adjustment ​ហើយ​យក​ Black&White

​ឬ​មួយ​លោក​អ្នក​ចុច​ Ctrl+Alt+Shift+B ​ចំណាំ​នៅ​ពេល​ដែល​លោក​អ្នក​ចុច​លើ​ប៊ូតុង​គឺ​ខុស​ពីលោក​អ្នក​ ចូល​តាម​ Image Menu ​គឺវា​លោត​ Vector Mask Black&White ​ដោយ​ ស្វ័យ​ប្រវត្តិ​តែ​ម្ដង​ ចំពោះ​ខ្ញុំ​គឺ​ចុច​លើ​ប៊ូតុង​ រួច​ហើយ​សូម​លោក​អ្នក​វាយ​តម្លៃ​តាម​ការ​ណែនាំ​ Reds: -27, Yellows: -48, Greens: -59, Cyans: -14, Blues: 20, Magentas: -98 ​ សូម​មើល​រូបខាងក្រោម​​នេះ។


ជំហានទី៩៖ ដាក់ពណ៍ឱ្យមានភាពទាក់ទាញ
ក្នុង​ជំហាន​នេះ​នឹង​បង្កើត​ពណ៍​ពោរពេញ​ដោយ​ភាព​ទាក់​ទាញសូម​លោក​ អ្នក​មើល​ការ​ណែនាំ​ លោក​អ្នក​ត្រូវ​បង្កើត​ Layer ថ្មី​មួយ​ទៀត​ដោយ​ដាក់ ​ឈ្មោះ​ថា ​Color ​រួច​ហើយ​ធ្វើ​ការ​ជ្រើសរើស​ពណ៌​៤គឺ​ (#00f6ff), (#ff00fc), (#ffe400), (#ff7e00)​យក​មក​គូរ​ គឺ​ស្រដៀង​នឹង​ជំហ៊ាន​ទី៨​ដែរ​រួច​ហើយ​លោក​អ្នក​ Set Blending Mode ​ជា ​Color ​នោះ​លោក​អ្នក​នឹង​ឃើញ​ពណ៌​ដែល​មាន​ភាព​ទាក់​ទាញ​ជា​មិន​ខាន​បន្ទាប់​មក​លោក ​អ្នក​ចូល​ទៅ​កាន់​ Filter ​យក​ Blur Gaussian Blur ​រួច​វាយ​តម្លៃ​ Radius: 35pixels ​រួច​ចុច​ OK ​សូម​មើល​ លទ្ធផល​ដែល​ខ្ញុំ​បាន​គូ​ខាង​ក្រោម​នេះ។​


ជំហានទី១០៖ បញ្ចូល Layer ដើម្បីធ្វើការ Reduce Noise
លោកអ្នក​ត្រូវ​ធ្វើ​ការ​បញ្ចូល​ Layer ​ទាំង​អស់​ជា ​Layer ​តែមួយ​ដោយ​លោក​អ្នក​ select ​លើ ​Layer ​ការងារ​របស់​អ្នក​ដោយ​លោក​អ្នក​ចុច​លើ ​Layer ​លើគេ​ បង្អស់​រួច​ហើយ​លោក​អ្នក​ចុច​ Key Shift​ ឱ្យ​ជាប់​រួច​លោក​អ្នក​ចុច​លើ ​Layer ​ខាង ​ក្រោម​គេ​បង្អស់​គឺ ​Layer Background រួច​ហើយ​លោក​អ្នកចុច​ Mouse ​ស្ដាំ​រួច​យក​ពាក្យ​ Duplicate Layers ​រួច​ហើយ​លោក​អ្នក​ចុច​ Mouseស្ដាំ ​ម្ដង​ទៀត​រួច​យក​ពាក្យ​ Merge រួច​ហើយ​លោក​អ្នក​ដាក់​ឈ្មោះ ​Layer ​នោះ​ថា ​Reduce noise ​រួច​ហើយ​លោក​អ្នក​ចូល​ទៅកាន់​ Filter ​យក​ Noise ​រួច​យក​ ពាក្យ ​Reduce noise ហើយ​វាយ​តម្លៃ​តាម​ការ​ណែនាំ​ Basic Mode, Setting: Default, Strength: 10 Preserve Details: 60%, Reduce Color Noise: 15%, Sharpen Details: 60%, ​ហើយ​គូស​ធីក​លើ ​Remove JPEG Artifact​ រួច​ចុច OK។​


បន្ទាប់​មក​ទៀត​លោក​អ្នក​ Duplicate Layer Reduce Noise ​ដោយ​ដាក់​ ឈ្មោះ​ថា​ Blur​ រួច​ហើយ​លោក​អ្នក​ចូល​ទៅ​កាន់​ Filter ​យក​ Blur​ រួច​ហើយ ​យក​ពាក្យ​ Motion Blur ​ហើយ​វាយ​តម្លៃ​តាម​ការ​ណែនាំ​ Angle: 90, Distance: 15pixels ​រួច​ចុច​ OK ​សូម​ មើល​រូប

​ រួច​ហើយ​លោក​អ្នក​ Set Blending Mode ជា Hard Light ​បន្ទាប់​មក​ទៀត​លោក​អ្នក​ Duplicate Layer Reduce Noise ​ម្ដង​ទៀត​ដោយ​ យក​វាទៅ​លើគេ​ហើយ​ដាក់​ឈ្មោះ​ ថា ​Clear full ​ហើយ​លោក​អ្នក​ចូល​ទៅកាន់ ​Filter យក ​Other​ រួច​ហើយ​យក​ពាក្យ​ High Pass ​ហើយ​វាយ​តំលៃ​តាម​ការ​ណែនាំ​ Radius: 10pixels ​បន្ទាប់​មក​ លោក​អ្នក​ Set Blending Mode ​ឱ្យ​ Layer Clear full​ ជា​ Hard Light​ នោះ​លោក​អ្នក​និង​ឃើញ​ផ្ទាំង​កិច្ចការ​របស់​លោក​អ្នក​កាន់​តែមាន​ភាព​ទាក់​ ទាញ ៕

លទ្ធផល​ចុង​ក្រោយ​នៃ​ការ​រចនា

About sambath

I will make it as business and Interest for People

Posted on ខែសីហា 23, 2012, in Home. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: