មុខងារBurn ទិន្នន័យ​ដាក់​លើ CD/DVD ដោយ​ប្រើ Explorer Windows 7 & 8

ជា​ធម្មតា​ការ​​Burn ទិន្នន័យ​ដាក់​លើ CD ឬ DVD លុះ​ត្រា​តែ​យើង​ប្រើ​កម្មវិធី​ជំនួយ​ដូចជា​កម្មវិធី Nero ជា​ដើម​ជា​ជំនួយ​ក្នុង​ការ​ Burn ។ ប៉ុន្តែ​ពេល​នេះ​ CM នឹង​ប្រាប់​មិត្ត​អ្នក​អាន​នូវ​នូវ​មុខងារ​ដើម្បី​ Burn ទិន្នន័យ​ដោយ​មិន​ចាំបាច់​ប្រើ​កម្មវិធី​ជំនួយ​នៅ​ក្នុង Windows7 & 8ដោយ​ប្រើWindow Explorer។
I . ទាញ​យក​ File និង Folder សម្រាប់ Burn
នៅ​ក្នុង​ជំហាន​នេះ​តម្រូវ​ឱ្យ​អ្នក​ទាញ​យក​ទិន្នន័យ​ដើម្បី​បញ្ចូល​ទៅ​ក្នុងCD/DVD​ទុក​សម្រាប់ Burn។​
១.ដំបូង​អ្នក​ត្រូវ​ដាក់​ឌីស​ Blank (ឌីស​ថ្មី​ដែល​មិន​ធ្លាប់ Burn ) ចូល​ទៅ​ក្នុង​CD/DVD-ROMនៃ​កុំព្យូទ័រ​ បន្ទាប់​មក​វា​នឹង​ចេញ​ផ្ទាំង AutoPlay មួយ​ចេញ​មក​ ពេល​នេះ​អ្នក​ត្រូវ​ចុច​លើ Burn files to disc ។

ប៉ុន្តែ​ប្រសិន​បើ​វា​មិន​ចេញ​ផ្ទាំង​ Auto Play ឱ្យ​ទេ​ ដូច​នេះ​អ្នក​ត្រូវ​ចូល​ទៅ​ក្នុង​ Windows Explorer បន្ទាប់​មក​ចុច​ពីរ​ដង​លើ​ Drive របស់ Disk burner (CD/DVD-ROM Drive)។

២. បន្ទាប់​មក​វា​នឹង​ចេញ​ផ្ទាំង​សារ​មួយ​គឺ Burn a Disc ។ពេល​នេះ​អ្នក​អាច​ដាក់​ចំណង​ជើង​លើ Disc របស់​អ្នក​បន្ទាប់​មក​អ្នក​នឹង​មាន​ជម្រើស​ពីរ​សម្រាប់​ជ្រើស​រើស​គឺ Like a USB flash drive និង With a CD/DVD player។

-ប្រសិន​បើ​អ្នក​ចង់​ Burn ទិន្នន័យ​ធម្មតា​ដូច​ជា​ឯកសារ​ឬ​ទិន្នន័យ​ជា​ប្រភេទ​ឧបករណ៍​តភ្ជាប់​(USB)​ សូម​ជ្រើស​រើស​យក Like a USB flah drive គឺ​មាន​ន័យ​ថា​វា​អាច​ដើរតួ​ដូច​ជា Flash drive ដែរ។​តែ​ប្រសិន​បើ​អ្នក​ជ្រើស​រើស​យក With a CD/DVD player វិញ​គឺ​អ្នក​ចង់​ដាក់​វា​ជា​លក្ខណៈ​ Player ដូច​ជា​ចម្រៀង​ឬ ​វីដេអូ​ជា​ដើម។ បន្ទាប់​មក​សូម​ចុច​ Next។

៣. បន្ទាប់​មក​អ្នក​នឹង​ឃើញ​ថា CD/DVD របស់​អ្នក​ប្រៀប​ដូចជា​ Folder មួយ​នៅ​លើ​កុំព្យូទ័រ​ ដូច​នេះ​អ្នក​អាច​ Select ជ្រើសរើសfile ឬ Folder ដើម្បី Burn ដោយ​ប្រើMouse​ទាញ​យក​ឬCopy ហើយ​ Paste ធម្មតា​ក៏​បាន​ដាក់​ក្នុង​ផ្ទៃCD/DVDក៏​បាន។ នៅ​ពេល​ដែល​អ្នក​ទាញ​ទិន្នន័យ​ដាក់​រួច​ អ្នក​នឹង​ឃើញ​ notification នៅ​ខាង​ក្រោម​ជ្រុង​ខាង​ស្ដាំ​គឺ​មាន​សារ​ថា You have files waiting to be burned on disk ។
អ្នក​មិន​ចាំ​បាច់​ព្រួយ​បារម្ភ​ពី​ការ​បន្ថែម​ទិន្នន័យ​ឡើយ​ដូច​នេះ​អ្នក​ អាច Add ​ទិន្នន័យ​បាន​ធម្មតា​ប្រសិន​បើ​អ្នក​ចង់​ Burn បន្ថែម។

II.វិធី​លុប​ Temporary files ដើម្បី​រៀប​ចំ Disc សម្រាប់ Burn
ប្រសិន​បើ​អ្នក​ផ្លាស់ប្ដូរ​ចិត្ត​ចង់​លុប​ទិន្នន័យ​ដែល​អ្នក​បាន​ Copy រួច​នោះ​អ្នក​ប្រាកដ​ជា​អាច​ធ្វើ​បាន​ ដោយ​ចូល​ទៅ​ក្នុង​ Windows Explorer ហើយ​ចូល​ទៅ​ក្នុង Drive របស់​ CD/DVD រួច​ចុច​ Delete temporary files ។

បន្ទាប់​មក​វា​នឹង​សួរ Confirm បញ្ជាក់​ដើម្បី​លុប​ដូចនេះ​អ្នក​ត្រូវ​ចុច​ Yes ដើម្បី​បញ្ចប់​ដំណើរ​ការ។​

ចំណាំ៖ ប្រសិន​បើ​អ្នក​ដក CD/DVD ចេញ​ពី Drive នោះ Temporary files វា​នឹង​រក្សា​ទុក​ដើម្បី​ Burn បន្ត​នៅ​ពេល​ដែល​អ្នក​ដាក់​ឌីស​ចូល​លើក​ក្រោយ​ ដូច្នេះ​ប្រសិន​បើ​អ្នក​ចង់​លុប​វា​នោះ​អ្នក​ត្រូវ​ធ្វើ​តាម​អ្វី​ដែល​យើង​ បាន​បង្ហាញ​ខាង​លើ។ ម្យ៉ាងវិញទៀត​ប្រសិន​បើ​អ្នក​ចង់​លុប​តែ​ Files ពីរ​បី​នោះ​អ្នក​ត្រូវ​ Browse វា​រួច​ចុច​លើ​វា​ហើយ​ធ្វើ​តាម​វិធី​ខាង​លើ​ដើម្បី​លុប។

III.វិធី Burn ចូល​ក្នុង​ Disc (CD, DVD ឬ​ Blu-Ray)
១. នៅ​ពេល​ដែល​អ្នក​បាន​រៀប​ចំ​ឯកសារ​ឬ​ទិន្នន័យ​រួច​រាល់​ហើយ​ឥឡូវ​ដល់​ពេល​ ដែល​អ្នក​ត្រូវ​ Burn វា​ហើយ​។ ដូចនេះ​អ្នក​ត្រូវ​ចុច​ប៊ូតុង Burn to disc ដែល​នៅ​ខាង​side ខាង​លើ Windows Explorer ។

២. បន្ទាប់​មក​ផ្ទាំង Burn to Disc វា​នឹង​ចេញ​មក​ម្ដង​ទៀត​នេះ​ជា​លើក​ចុង​ក្រោយ​សម្រាប់​អ្នក​ក្នុង​ការ​ដាក់​ ចំណង​ជើង​ឱ្យ​ Disc របស់​អ្នក។

៣.​បន្ទាប់​មក​អ្នក​អាច​ជ្រើស​រើស​ល្បឿន​នៃ​ការ​ Burn បាន​ដោយ​ចុច​លើ Recording speed។

៤. អ្នក​ត្រូវ​ចុច​ Next ដើម្បី​ឱ្យ​វា​ដំណើរការ​ Burn ហើយ​នៅ​ពេល​ដែល​វា​ Burn ចប់​ នោះ disc របស់​អ្នក​នឹង​អាច​ប្រើ​ការ​បាន។

ចំណាំ៖ ប្រសិន​បើ​ Space នៅ​ក្នុង​ឌីស​អ្នក​នៅ​សល់​អ្នក​អាច Burn វា​សារ​ជា​ថ្មី​ម្ដង​ទៀត។​នៅ​ក្នុង​ Windows Explorer វា​នឹង​បង្ហាញ​អ្នក​នូវ​Files ទាំង​ពីរ​ដែល​អ្នក​បាន​ Burn រួច​និង​មិន​ទាន់​បាន​ Burn។

IV.វិធី​លុប​ទិន្នន័យ​នៅ​លើ CD/DVD
ប្រសិន​បើ​អ្នក​កំពុង​ប្រើ​ rewritable disk ដូចជា​( CD-RW,DVD-RW ឬ DVD+RW) ជា​ដើម​ ហើយ​មាន​ទិន្នន័យ​នៅ​លើ​ឌីស​ដែល​ចង់​លុប​វា​ចេញ​ ដូចនេះ​ Windows Explorer របស់​ Windows 7 អាច​ជួយ​អ្នក​បាន។ ដូច​នេះ​អ្នក​ត្រូវ​អនុវត្ត​នូវ​ជំហាន​ដូច​ខាង​ក្រោម៖
១. ដំបូង​អ្នក​ត្រូវ​ដាក់​ឌីស​របស់​អ្នក​ រួច​ចូល​ក្នុង Windows Explorer ហើយ​ចូល​ក្នុង Disc Drive រួច​អ្នក​នឹង​ឃើញ​ពាក្យ Erase this disc រួច​ចុច​លើ​វា។

២. បន្ទាប់​មក​វា​នឹង​ចេញ​ផ្ទាំង​សារ​មួយ​ចេញ​មក​ដូច​នេះ​អ្នក​ត្រូវ​ធីក​លើ Close this wizard after the disc is erased រួច​ចុច​ Next ។

៣. បន្ទាប់​មក​វា​នឹង​ចេញ​ផ្ទាំង​ដំណើរ​ការ​លុប​ ដូច​នេះ​អ្នក​ត្រូវ​រង់ចាំ​វា​រហូត​ដំណើរ​ការ​ចប់

៤. ចុង​បញ្ចប់​អ្នក​ចុច​ Finish ដើម្បី​បញ្ចប់​ការ​លុប​នេះ។

ដូចនេះ​វា​ជា​ការ​ងាយ​ស្រួល​មួយ​ដើម្បី​លុប​ទិន្នន័យ​និង Burn ទិន្នន័យ​ដាក់​ក្នុង​ Disc តាម​រយៈ Windows 7&8 ដោយ​មិន​ចាំបាច់​ប្រើ​កម្មវិធី​ជំនួយ​ឡើយ។
កំណត់​សម្គាល់៖ ការ​អនុវត្ត​វិធី​ខាង​លើ​ ដូច​ជា​វិធី Burn និង​ Erase ទិន្នន័យ​នៅ​ក្នុង Disc បាន​លុះត្រាតែ​កុំព្យូទ័រ​របស់​អ្នក​មាន​ rewritable disk ដូចជា​( CD-RW,DVD-RW ឬ DVD+RW) ជា​ដើម​ទើប​អាច​អនុវត្ត​បាន៕

About sambath

I will make it as business and Interest for People

Posted on ខែសីហា 23, 2012, in Softwere. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: