របៀប​ Access ចូល​ទៅ​កាន់ Shared Folder ក្នុង Windows 7 តាម​ Ubuntu

 

 

ជា​ធម្មតា​ការ​ប្រើ​ប្រាស់Windows 7 គឺ​អាច​ឱ្យ​អ្នក​​ Shared Folder ឬ​ឯកសារ​ផ្សេងៗ​​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​បាន​យ៉ាង​ងាយ​ស្រួល​ជា​ពិសេស​គឺ​ការ ​បង្កើត​ Homegroup។ ការ​បង្កើត Homegroup ឬ Workgroup នេះ​គឺ​វា​មាន​សារសំខាន់​ដើម្បី​កំណត់​សំគាល់​ថា​ក្រុម​ណាមួយ​មាន​មុខងារ​ ធ្វើ​អ្វី​ហើយ​វា​ថែម​ទាំង​ងាយស្រួល​ក្នុង​ការ​ស្វែង​រក​ឈ្មោះ​កុំព្យូទ័រ​ ដែល​នៅ​ក្នុង Workgroup តែមួយ។
ចុះ​ប្រសិន​បើ​ម្នាក់​ប្រើ Windows 7 ម្នាក់​ប្រើ Ubuntu តើ​អាច​ឱ្យ​អ្នក​Shared Folder បាន​ដែរ​ឬ​ទេ?​ដូចនេះ​ CM នឹង​បង្ហាញ​អ្នក​ពី​វិធី Access ចូល​ទៅ​កាន់​ Shared Folder ក្នុង Windows 7 តាម​ Ubuntu វិញ​ម្ដង។ អ្នក​អាច​អនុវត្ត​តាម​ជំហាន​ដូច​ខាង​ក្រោម៖

១. អ្នក​ត្រូវ​កំណត់​ឈ្មោះ​ Workgroupកុំព្យូទ័រ​របស់​អ្នក​ឱ្យ​ដូច​គ្នា
សម្រាប់​ការ​បង្កើត​និង​ផ្លាស់​ប្ដូរ​ Workgroup នៅ​ក្នុង​ Windows 7 ជា​មុន​សិន។
ចំណែក​ការ​ផ្លាស់​ប្ដូរ​ Workgroup ក្នុង Ubuntu ក៏​វា​មាន​លក្ខណ​ស្រដៀង​គ្នា​នឹង​ការ​ប្ដូរ​ឈ្មោះ Workgroup​នៅ​ក្នុងWin7ដែរ។

២. បន្ទាប់​មក​អ្នក​ត្រូវ​កំណត់​ File ដែល​ត្រូវ​ Shared និង Sharing Options នៅ​ក្នុងWindows 7 របស់​អ្នក។តែ​ប្រសិន​បើ​អ្នក​មិន​ទាន់​ដំណើរការ Shared Folder នៅ​លើ​ Windows 7 នោះ​ទេ​ដូច​នេះ​អ្នក​ត្រូវ៖
-កំណត់Network Sharing Setting ដើម្បី​អាច​ឱ្យ​វា​ Enable Network discovery និង file sharing បាន។
-ត្រូវ​ចេះ​កំណត់​ Shared Folder របស់​អ្នក​ឱ្យ​បាន​ត្រឹមត្រូវ។

៣. បន្ទាប់​មក​អ្នក​ត្រូវ​ Access Windows Shared Folders ពី Ubuntu របស់​អ្នក​ដោយ៖
-ចូល​ក្នុង Places រួច​ចុច​យក Connect to Server​នៅ​ក្នុង Ubuntu។

-នៅ​ក្នុង​ Service type អ្នក​ត្រូវ​ជ្រើស​រើស​យក Windows Share បន្ទាប់​មក​នៅ​ក្នុង Server អ្នក​ត្រូវ​វាយ​ឈ្មោះ​ឬ IP Address របស់​ កុំព្យូទ័រ​មាន​ដំឡើងWindows 7 របស់​អ្នក​ចូល។ បន្ទាប់​មក​ទៀត​អ្នក​ត្រូវ​បំពេញ​ User name ហើយ​ប្រសិន​បើ​អ្នក​ចង់​ Add bookmark អ្នក​ត្រូវ​ធីក​លើ Add bookmark រួច​វាយ​ឈ្មោះ Bookmark ចូល​រួច​ចុច​ Connect ។

-បន្ទាប់​មក​ទៀត​អ្នក​ត្រូវ​វាយ​លេខ​សម្ងាត់​ user account នៅ​ក្នុងWindows 7 របស់​អ្នក​។ ម្យ៉ាងវិញទៀត​អ្នក​ចុច​ Remember forever ដើម្បី​ឱ្យ​វា​ចង​ចាំ​លេខ​សម្ងាត់​របស់​អ្នក​ជា​រៀង​រហូត​ឬ​អាច​រំលង​ក៏​ បាន។ បន្ទាប់​មក​ចុច Connect ។

-នៅ​ពេល​នោះ​ Shared folder នៅ​ក្នុង​ Windows 7 នឹង​ចេញ​មក​។ ពេល​នេះ​អ្នក​អាច​បើក​មើល​និង​អាច​ចែក​រំលែក​ឯក​សារ​ឬ files ជាមួយ​ Windows 7 បាន​ហើយ។

ជាទី​បញ្ចប់​អ្នក​អាច​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ Ubuntu របស់​អ្នក​ដើម្បី Access ចូល​ទៅ​ក្នុង Shared Folder របស់Windows 7 បាន​យ៉ាង​ងាយ​ស្រួល​និង​ចំណេញ​ពេល​វេលា។​ម្យ៉ាង​ទៀត​នេះ​ជា​វិធី​មួយ​ដែល​ ធ្វើ​ឱ្យ​អ្នក​ប្រើប្រាស់ Windows អាច​ធ្វើ​ការងារ​រួម​គ្នា​បាន​ជាមួយ​ប្រតិបត្តិការ Ubuntu ដូច​ធម្មតា៕

About sambath

I will make it as business and Interest for People

Posted on ខែសីហា 23, 2012, in Information Teachnolog. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: