រៀន​បង្កើត​អក្សរ​ផុស​ជា​លក្ខណ​ 3D ​យ៉ាង​ស្រស់​ស្អាត

សូម​ស្វាគមន៍​អ្នក​ទាំង​អស់​គ្នា​ដែល​បាន​គាំ​ទ្រ​ CM ​នៅ​ពេល​នេះ​យើង​នឹង​បង្ហាញ​លោក​អ្នក​ពី​ជ្រុង​មួយ​នៃ​ការ​រចនា​លើ​កម្មវិធី​ Photoshop។​ ខាង​ក្រោម​នេះ​ជា​ជំហាន​នៃ​ការ​រចនា​នូវ​អក្សរផុស ​ដែល​មាន​លក្ខណ​ 3D ​ដោយ​ប្រើ​ tools ​មួយ​ចំនួន​សម្រាប់​រចនា​វា​ឡើង​ដូចជា​ Gradient fills, Lasso tools ព្រម​ទាំង​ Dodge ​និង​ Burn tools។​ ការ​អនុវត្តន៍​នេះ​មាន​លក្ខណ​សាមញ្ញ​ ប៉ុន្តែ​លទ្ធផល​ចុង​ក្រោយ​គឺ​អាច​និយាយ​បាន​ថា​ពិត​ជា​ល្អ​ និង​ទាក់​ទាញ។

​ សូម​ចាប់​ផ្ដើម​ជាមួយ​គ្នា​ដូច​តទៅ៖

ជំហាន​ទី​១៖

ជា​ដំបូង​សូម​បង្កើត​នូវ​ផ្ទាំង​ការងារ​ថ្មី​មួយ​ ដែល​មាន​ទំហំ​ 800 x 500 pixels ឬ​ទំហំ​ណា​ក៏​បាន​អាស្រ័យ​លើ​អក្សរ​ដែល​អ្នក​ចង់​រចនា។​ បន្ទាប់​មក​កំណត់​ពណ៌​របស់​ Foreground color ​ក្នុង​តម្លៃ​ #b7e101 ​ហើយ​ Background color ក្នុង​តម្លៃ​ #74a203 ហើយ​ជ្រើស​រើស​ Gradient tools ​សម្រាប់​បង្កើត​ពណ៌​ Background។​ សូម​ជ្រើស​យក​នូវ​ពណ៌​របស់​ Foreground ​និង​ Background ​សម្រាប់​ការ​បំពេញ​ពណ៌​ ហើយ​រើស​យក​ Radial Gradient ​ដែល​បង្ហាញ​នៅ​ក្នុង​ Option bar ​បន្ទាប់​មក​ដោយ​ចុច​នៅ​ចំណុច​កណ្ដាល​រួច​ទាញ​ទៅ​ជ្រុង​ណា​មួយ​នៃ​ជ្រុង​សន្លឹក​កិច្ច​ការ​ នោះ​អ្នក​នឹង​ទទួល​បាន​នូវ​ Background ​ដែល​មាន​ពណ៌​ដូច​ខាង​ក្រោម៖

បន្ទាប់​ពី​បាន​បង្កើត​នូវ​Background ​រួច​មក​ គឺ​ដល់​ពេល​ដែល​អ្នក​ត្រូវ​វាយ​អក្សរ​ដែល​អ្នក​ចង់​រចនា​ហើយ​ ដូច្នេះ​សូម​វាយ​អក្សរ​ទាំង​នោះ​ជាមួយ​នឹង​ font ​ឈ្មោះ​ Familian ​ទំហំ​175 pt ​ហើយ​វាយ​វា​ជា​អក្សរ​ធំ​ និង​ដិត​ទាំង​អស់​ និង​ត្រូវ​កំណត់​តម្លៃ​របស់​ Tracking value ​ក្នុង​ Character panel (Window –> Character) ​ទៅ​ជា​ 100 ​ដើម្បី​ជៀស​វាង​ការ​ជាន់​គ្នា។

នៅ​ក្នុង​ Menu bar ​សូម​ចូល​ទៅ​កាន់​ Layer → Rasterize → Type ​ដើម្បី​ធ្វើ​ឱ្យ​អក្សរ​របស់​លោក​អ្នក​ក្លាយ​ទៅ​ជា​រូបភាព​ធម្មតា​ ហើយ​បន្ទាប់​មក​ចម្លង​ (duplicate) ​នូវ​ text layer ​នោះ​ និង​ចុង​ក្រោយ​បិទ​ text layer ​ដើម​មិន​ឱ្យ​បង្ហាញ​ ដោយ​ចុច​លើ​រូប​ភ្នែក​ដែល​នៅ​ក្បែរ​វា។

ជំហាន​ទី២៖

ចុច​ double click ​លើ​ text layer ​ដែល​ទើប​នឹង​ចម្លង​រួច​ ឬ​ចុច​ mouse ស្ដាំ​រួច​យក​ Blending Options ដើម្បី​បង្កើត​ Gradient Overlay​ ហើយ​ធីក​លើ​ប្រអប់​នៃ​ Gradient ​Overlay។

 

បន្ទាប់​មក​ធ្វើ​ការ​កំណត់​ពណ៌​របស់​ Gradient ដែល​ពណ៌​របស់​វា​មាន​ពីរ​គឺ​ មួយ​នៅ​ខាង​ស្ដាំ​ដោយ​កំណត់​តម្លៃ​ #fffca6 និង​ខាង​ឆ្វេង​កំណត់​យក​ពណ៌​ #cce80d

ក្រោយ​ពេល​កំណត់​ពណ៌​រួច​ នោះ​អក្សរ​របស់​អ្នក​គួរ​តែ​មាន​លក្ខណ​ដូច​ខាង​ក្រោម៖​

ជំហាន​ទី៣៖

នៅ​លើ​ menu bar ​ដដែល​ សូម​ចុច​លើ​ Edit → Transform → Skew ​ហើយ​ចាប់​ទាញ​ផ្នែក​ខាង​លើ​នៃ​អក្សរ​ រួច​ចុច​ Enter ​ដើម្បី​ទទួល​បាន​អក្សរ​ទ្រេត​ដែល​មាន​លក្ខណ​ដូច​ខាង​ក្រោម៖

បន្ទាប់​មក​សូម​បង្កើត​ Layer ​ថ្មី​មួយ​នៅ​ផ្នែក​ខាង​លើ​គេ​នៃ​ Layer ទាំង​អស់​ រួច​ជ្រើស​រើស​យក​ Rectangular Marquee tool ​និង​ប្ដូរ​ Style ជា​ Fixed Sizeហើយ​កំណត់​ទំហំ​ 8 x 258 px ​រួច​ចាប់​ផ្ដើម​គូរ​ជា​រាង​ចតុកោណ​នៅ​លើ​អក្សរ​ដំបូង​របស់​អ្នក។

បន្ទាប់​ទៀត​ សូម​ចុច​ mouse ​ស្ដាំ​លើ​ selection ​រួច​យក​ Fill ​ដើម្បី​បំពេញ​ selection ​នោះ​​​​​​​​ឱ្យ​​មាន​ពណ៌​ស​ ដោយ​កំណត់រួច​ចុច​ Ctrl + D ​ដើម្បី​ដក​ selection ចេញ។

ដោយ​ឈរ​លើ​ layer ​ដដែល​ សូម​ចុច​លើ​ Filter → Blue → Gaussin Blur ​នៅ​ក្នុង​ menu bar រួច​កំណត់​វា​តម្លៃ​ Radius ​របស់​វា​ 3 pixels

ជំហាន​ទី ៤៖

សូម​បង្កើត​នូវ​ selection ​ថ្មី​ជាមួយ​នឹង​ Rectangular marquee tool ​ដោយ​កំណត់​ទំហំ 40 x 268 px រួច​បង្កើត​ Layer ​ថ្មី​មួយ​ទៀត​ បន្ទាប់​មក​ Fill ​វា​ដោយ​ពណ៌​ស​ និង​ដក​ selection ​ចេញ ​(Ctrl+D) ​ពេល​បាន​បំពេញ​ពណ៌​រួច។

បន្ទាប់​មក​ទៀត​ចូល​ទៅ​ Filter → Gaussin Blur ​និង​កំណត់​​ Radius ក្នុង​តម្លៃ​ 9 pixels

និង​ចុង​ក្រោយ​សូម​ ដាក់​ Layer ​ទាំង​ពីរ​នេះ​បញ្ចូល​គ្នា​ដោយ​ select ​លើ​ layer ទាំង​ពីរ​ រួច​ចុច​ (Ctrl + E)

ជំហាន​ទី ៥៖

នៅ​ក្នុង​ menu bar ​សូម​ចុច​ Edit → Transform → Rotate​ ហើយ​បន្ទាប់​មក​ចាប់​បង្វិល​ Blur ​នោះ​ឱ្យ​ទ្រេត​ស្រដៀង​នឹង​រូប​ខាង​ក្រោម​ រួច​ចុច​ Enter៖

បន្ទាប់​មក​សូម​ចម្លង​ Layer Blur ​នោះ​ឱ្យ​គ្រប់​ចំនួន​អក្សរ​ដែល​អ្នក​សរសេរ​ រួច​យក​ Blur ​នីមួយៗ​ទៅ​ដាក់​លើ​គ្រប់​អក្សរ​ទាំង​នោះ​ ហើយ​បន្ទាប់​មក​ merge ​layer Blur ​ដែល​បាន​ចម្លង​នោះ​ចូល​គ្នា​ដោយ​ ចុច​ select លើ​ layer Blur ទាំង​អស់​រួច​ចុច​ Ctrl+E

សូម​ចុច​លើ​ Ctrl + Click ​លើ​ layer ​នៃ​ text ​ដែល​បាន​ចម្លង​ ដើម្បី​បង្កើត​ Selection ​រួច​ចូល​ទៅ​ Select → Inverse ​ក្នុង​ menu bar ​ដើម្បី​ត្រឡប់​ selection ​នោះ

សូម​មក​សូម​ចុច​ key Delete ​ដើម្បី​លុប​ផ្នែក​ Blur ​ដែល​លើស​ពី​អក្សរ​របស់​អ្នក​ និង​បន្ទាប់​មក​ទៀត​សូម​ចុច​ Ctrl + D ​ដើម្បី​ដក​ selection ​ចេញ។

ជំហាន​ទី ៦៖​

ជំហាន​បន្ទាប់​ សូម​ចុច​លើ​រូប​ភ្នែក​នៃ​ ដើម្បី​ឱ្យ​វា​បង្ហាញ​ឡើង​វិញ

បន្ទាប់​មក​ក្នុង​ menu bar ​សូម​ចុច​ Edit → Transform → Skew ​រួច​ចាប់​ទាញ​វា​ឱ្យ​ទ្រេត​ ស្រដៀង​នឹង​រូប​ខាង​ក្រោម​ រួច​ចុច​ Enter

នៅ​លើ​ menu bar ​ដដែល​សូម​ចុច​ Edit → Transform → Scale ​រួច​ចាប់​ទាញ​ផ្នែក​ខាង​លើ​នៃ​អក្សរ​ចុះ​ក្រោម​ ឱ្យ​មាន​លក្ខណ​ដូច​ខាង​ក្រោម​ រួច​ចុច​ Enter ៖

ដោយ​ឈរ​លើ​ layer ​នៃ​ text ​ដើម​ដដែល​ សូម​ចុច​លើ​រូប​ “Lock transparent pixels” ​ដែល​មាន​នៅ​ក្នុង​ layer panel។​ បន្ទាប់​មក​ កំណត់​ Foreground color ឱ្យ​មាន​តម្លៃ​ #689106 ​ហើយ​ចុច​លើ​ Paint tool រួច​ដក​ Tick ​ក្នុង​ប្រអប់​នៃ​ Contiguous ​នៅ​លើ​ Options bar ​ចេញ​ រួច​ចាក់​ពណ៌​លើ​ផ្ទៃ​នៃ​ text layer ​ដើម​ដែល​មាន​ពណ៌​ស​ ទាំង​អស់​ជាមួយ​នឹង​ពណ៌​របស់​ Foreground color។

ជំហាន​ទី ៧៖

បង្កើត​ Layer ​ថ្មី​មួយ​ទៀត​នៅ​ផ្នែក​ខាង​លើ​នៃ​ text layer ​ដើម​ បន្ទាប់​មក​ជ្រើស​លើ​ Polygonal Lasso tool ​ចាប់​គូរ​នៅ​ជុំវិញ​ផ្នែក​ទទេ​ ដែល​ស្ថិត​នៅ​ចន្លោះ​ text layers ​ទាំង​ពីរ។

នៅ​ពេល​ដែល​អ្នក​គូរ​រួច​ នោះ​វា​នឹង​បង្កើត​បាន​ជា​ selection ​បន្ទាប់​មក​សូម​បំពេញ​ (fill) ​នូវ​ selection ​នោះ​ដោយ​ពណ៌​របស់​ Foreground រួច​ចុច​ Ctrl + D ​ដើម្បី​ដក​ Selection ​ចេញ

សូម​ធ្វើ​របៀប​នេះ​ជាមួយ​នឹង​អក្សរ​ដទៃ​ទៀត​រហូត​ដល់​ចន្លោះ​ទាំង​អស់​ត្រូវ​បាន​បំពេញ​ បន្ទាប់​មក​សូម​ merge ​បញ្ចូល​គ្នា​រវាង​ Layer នេះ​ជាមួយ​នឹង​ text layer។

ជំហាន​ទី ៨៖

នៅ​ពេល​នេះ​អ្នក​ត្រូវ​ប្រើ​ Dodge tool និង​ Burn Tool ​ដើម្បី​ផាត់​ពណ៌​លើ​ផ្ទៃ​ខ្មៅ​ខាង​ក្រោយ។

ជ្រើស​យក​ Dodge tool ​រួច​កំណត់​ Range ​ជា​ Midtones ​ហើយ​ Exposure ​កំណត់​តម្លៃ​ 30% ( ស្ថិត​នៅ​ក្នុង​ Options bar)​។​ ប្រសិន​បើ​អ្នក​ផាត់​ពណ៌​លើ​ផ្នែក​ជ្រុង​នៃ​អក្សរ​ អ្នក​គួរ​តែ​ប្រើ​ Polygonal Lasso Tool ​ដើម្បី​ Select ​តាម​ជ្រុង​នីមួយៗ​ តែ​សម្រាប់​ផ្នែក​ដែល​កោង​អ្នក​មិន​ចាំ​បាច់​ប្រើ​ Tool ​នេះ​ជំនួយ​នោះ​ទេ បន្ទាប់​មក​ធ្វើ​ការ​ផាត់​ពណ៌​ដោយ​មាន​លក្ខណ​ដូច​ខាង​ក្រោម៖

បន្ទាប់​មក​ប្រើ​ Burn Tool ​ជាមួយ​ការ​កំណត់​ដូច​ទៅ​នឹង​ Dodge tool ​ដើម្បី​បន្ថែម​ភាព​ខ្មៅ​ទៅ​លើ​ផ្នែក​ងងឹត​មួយ​ចំនួន

សូម​ប្រើ​ Dodge tool និង​ Burn tool ​នេះ ​ជាមួយ​នឹង​គ្រប់​ផ្នែក​នៃ​អក្សរ​ដែល​មាន​ភាព​ផុស​ឡើង​នេះ​រហូត​ដល់​គ្រប់​ អក្សរ​ទាំង​អស់។​ នោះ​លទ្ធផល​ចុង​ក្រោយ​នឹង​លេច​រូប​រាង​ឡើង​ដូច​ទៅ​នឹង​រូប​ខាង​ក្រោម៖

ប្រសិន​បើ​អ្នក​មាន​បញ្ហា​ជាមួយ​នឹង​ការ​រចនា​ខាង​លើ​នេះ​សូម​ធ្វើ​ការ​ Comment ​នៅ ​ផ្នែក​ខាង​ក្រោម​នេះ។​ ក្រុម​ការ​ងារ​យើង​ខ្ញុំ​ទន្ទឹង​រង់​ចាំ​នូវ​ការ​រិះ​គន់​ដើម្បី​ស្ថាបនា​ ព្រម​ទាំង​ចម្ងល់​របស់​អ្នក​ទាំង​អស់​គ្នា។

About sambath

I will make it as business and Interest for People

Posted on ខែសីហា 23, 2012, in Home. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: