All Converter ផ្ដល់​មុខងារ​ច្រើន​សម្រាប់​ការ​បម្លែង​

ដូរ្យតន្ត្រី​និង​វីដេអូ

All Converter ជា​កម្មវិធី​ពិសេស​មួយ​ដែល​បាន​ផ្ដល់​នូវ​មុខងារ​ Convert យ៉ាង​ច្រើន​ដល់​អ្នក។ អ្នក​អាច​ប្រើ​កម្មវិធី​នេះ​សម្រាប់​ការ​​បម្លែង​វីដេអូ​ និង​អាច​កែ​តម្រូវ​វីដេអូ​របស់​អ្នក​ជា​ប្រភេទ File ផ្សេងៗ​បាន​យ៉ាង​ងាយ​ស្រួល។ ពេល​នេះ​ CM នឹង​លើក​យក​ចំណុច​ពិសេស​នៃ​កម្មវិធី​មួយ​នេះ​មក​បង្ហាញ​មិត្ត​អ្នក​អាន​ទាំង ​អស់​គ្នា​ដូច​ត​ទៅ៖

លក្ខណៈ​ពិសេស៖
-ដំណើរការ​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ៖ Windows XP/ Vista / 7។
-អាច​ប្រើប្រាស់​បាន​រហូត​និង​ឥត​គិត​ថ្លៃ។
-មាន​ទំហំ 6.58 MB។
-អាច​រក​​កម្មវិធី​នេះ​បាន​នៅ​ក្នុង​ CD កម្មវិធី​របស់​ CM លេខ​ ១០៣។


របៀប​ប្រើ​ប្រាស់
១. ដំបូង​អ្នក​ទាំងអស់​គ្នា​ត្រូវ​ដំឡើង​កម្មវិធី​នេះ​ចេញ​ពី CD របស់​ CM សិន​បន្ទាប់​មក​អ្នក​ត្រូវ​ចុច​ទៅ​លើ Help ហើយ​ចុច​លើ Enter Activation Key បន្ទាប់​មក​ទៀត​ អ្នក​ត្រូវ​វាយ​លេខ Serial number ដែល​មាន​ភ្ជាប់​ជាមួយ​កម្មវិធី​នេះ។

២. នៅ​ពេល​នេះ​អ្នក​អាច​កំណត់​ប្រើ​វា​ រហូត​បាន​ហើយ។ ដើម្បី​ចាប់​ផ្ដើម​ធ្វើការ​បម្លែង​វីដេអូ​របស់​អ្នក​ ដូច​នេះ​អ្នក​ត្រូវ​ចុច​លើ Add files , Add folders ឬ Add DVD ដើម្បី​កំណត់​ជម្រើស​ក្នុង​ការ​យក​វីដេអូ។

៣. បន្ទាប់​ពី​នោះ​មក​ ចំនួន​វីដេអូ​របស់​អ្នក​នឹង​ចេញ​មក​ក្នុង​កម្មវិធី​នេះ។ ដើម្បី​បម្លែង​វា​ឱ្យ​ក្លាយ​ជា​ទម្រង់​​File ណា​មួយ​ដែល​អ្នក​ពេញ​ចិត្ត​នោះ​អ្នក​ត្រូវ​ចុច​លើ​ប្រភេទ​នៃ​ file ដែល​អ្នក​ចង់​បាន​ ដែល​នៅ​ខាង​​ក្រោម Tab នៃConvert to….

រួច​ធ្វើ​ការ​ជ្រើសរើស​ប្រភេទ​ណា​មួយ​ដែល​អ្នក​ត្រូវ​ការ។ នៅ​ពេល​ជ្រើស​រើស​ចប់​វា​នឹង​ផ្ទាំង​មួយ​បង្ហាញ​អ្នក​អំពី​ទីតាំង​ណា​ដែល​ ត្រូវ​រក្សា​ឯកសារ Files នេះ​ទុក។

សម្គាល់៖ ដើម្បី​កំណត់​ឱ្យ​វា​សួរ​ពី​ទី​តាំង​រក្សាទុក​ អ្នក​ត្រូវ​ចុច​លើ Setting រួច​ចុច​ធីក​លើ Always ask where to save the file ។

៤. ប្រសិន​បើ​អ្នក​ចង់​ធ្វើ​ការ​កំណត់ ​ឬ Edit វីដេអូ​របស់​អ្នក​នោះ​អ្នក​គ្រាន់​តែ​ចុច​លើ​ពាក្យ Edit Video ដែល​មាន​នៅ​ខាង​ក្រោម វីដេអូ Preview ។ ពេល​នោះ​អ្នក​អាច​កំណត់​វីដេអូ​អ្នក​បាន​ហើយ អ្នក​អាច​ Crop វា​ឬ Trim វា​តាម​ចិត្ត។

៥. ម្យ៉ាង​វិញ​ទៀត​អ្នក​ក៏​អាច​កំណត់ Sound របស់​វា​បាន​ផង​ដែរ ​ដោយ​ចុច​លើ Edit Audio រួច​វា​ចេញ​ផ្ទាំង​ថ្មី​មួយ​ដែល​អាច​ឱ្យ​អ្នក​កែ​ប្រែ​ទម្រង់​សូរសម្លេង​វា​ បាន​ហើយ។

៦. នៅ​ទី​បញ្ចប់​អ្នក​គ្រាន់​តែ​ចុច​លើ​ប៊ូតុង Convert ។ ខណៈ​ពេល​ដែល​វា​បាន​បម្លែង​ចប់ ​អ្នក​អាច​បើក​មើល ​ទៅ​កាន់​ទីតាំង​ដែល​អ្នក​កំណត់​​ការ​រក្សា​ទុក​ជា​ការ​ស្រេច។

ដូច​នេះ​អ្នក​អាច​ប្រើ​កម្មវិធី​ All Converter នេះ​បាន​ដោយ​ងាយ​និង​អាច​បម្លែង​ឯកសារ​ដូរ្យតន្ត្រី​បាន​គ្រប់​ប្រភេទ​ ឧបករណ៍​កម្សាន្ត​​ទៅ​តាម​ការ​ចង់​បាន​របស់​អ្នក​យ៉ាង​ល្អ​ ព្រោះ​វា​មាន​មុខងារ​​និង​ជម្រើស​ច្រើន​ក្នុង​ការ​បម្លែង៕

About sambath

I will make it as business and Interest for People

Posted on ខែសីហា 23, 2012, in Softwere. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: