Memory Card Data Recovery ទាញ​ទិន្នន័យ​ក្រោយ​ ពី​បាត់បង់

 

Memory Card Data Recovery អាច​និយាយ​បាន​ថា​ជា​កម្មវិធី​មួយ​ជួយ​សង្គ្រោះ​រាល់​ទិន្នន័យ​ ដែល​លោកអ្នក​បាន​បាត់បង់​ ឬ​ខូចខាត​ឱ្យ​ត្រឡប់​មក​វិញ​ដូច​ដើម​យ៉ាង​មាន​ប្រសិទ្ធភាព​។ម្យ៉ាងទៀត​វា​ អាច​ទាញ​ទិន្នន័យ​ និង​ឯកសារ​ប្រភេទ​ឌីជីថល​ដូចជា​ រូបភាព​ រូបថត​ media ព្រមទាំង​ទិន្នន័យ​ផ្សេងៗ​ទៀត​ដែល​បាន​ខូច​ឬ​ការ​ច្រឡំ​លុប​ដោយ​ការ​ប្រការ​ ណា​មួយ​។ជា​ពិសេស​ថែមទាំង​អាច​ប្រើ​ជាមួយ​ memory card គ្រប់​ប្រភេទ​ដូចជា​ SD (Secure Digital) Card, CF (Compact Flash) Card, xD Picture Card, Memory Stick, MicroDrive, SmartMedia Card, MMC (MultiMediaCard), MicroSD, MiniSD, SDHC ជា​ដើម​។
អំពី​កម្មវិធី​៖
-កម្មវិធី​ឈ្មោះ​ CardRecovery។
-ទំហំ​ 821kb។
-ប្រើ​ជាមួយ​ Windows 98/2000/NT/Me/XP/2003/Vista/7 ។


នៅ​ខាង​ក្រោម​នេះ​គឺជា​ការ​បង្ហាញ​ពី​ជំហាន​នីមួយៗ​ដោយ​ការ​កម្មវិធី​ CardRecovery ៖
១. ជា​ដំបូង​សូម​ដំឡើង​កម្មវិធី​ CardRecovery បន្ទាប់​មក​លោកអ្នក​នឹង​ទទួល​បាន​នូវ​ផ្ទាំង​ user interface យ៉ាង​ស្រស់​ស្អាត​ដូច​រូប​ខាង​ក្រោម​។

២. នៅ​ត្រង់​ Drive Letter នេះ​តម្រូវ​ឱ្យ​លោកអ្នក​ជ្រើសរើស​អក្សរ​ drives ណាមួយ​ដើម្បី​ផ្ទុក​នូវ​ memory card។​សម្រាប់​ Camera Brand and File Type ជា​កន្លែង​ដែល​លោកអ្នក​អាច​ជ្រើសរើស​នូវ​ម៉ាក​កាមេរ៉ា​ និង​ប្រភេទ​ឯកសារ​ដូចជា​ រូបថត​ ភាពយន្ត​ វីដេអូ​ និង​សំឡេង​ខ្សែ​អាត់​។​ចំណែក​ឯ​ Destination Folder វិញ​តម្រូវ​ឱ្យ​អ្នក​ចុច​លើ​ប្រអប់​ប៊ូតុង​ Browse… ដើម្បី​ស្វែងរក​ទីតាំង​ក្នុង​ការ​រក្សា​ទុក​នូវ​ឯកសារ​ដែល​អ្នក​បាន​ទាញ​ (Recovered)។ចំណាំ​ មិន​ត្រូវ​ដាក់​ឯកសារ​ទាំង​នោះ​ឱ្យ​ស្ថិត​នៅ​លើ​ drive ដូច​គ្នា​ឡើយ​ជៀសវាង​ការ​ជាន់​ឈ្មោះ​គ្នា​។​ក្រោយ​ពី​លោកអ្នក​បាន​ធ្វើការ​ ជ្រើសរើស​ខាង​លើ​រួច​មក​សូម​ចុច​ Next។

៣. បន្ទាប់​មក​ទៀត​វា​នឹង​ធ្វើការ​ scans នូវ​ memory card របស់​អ្នក​។ដូច​ដែល​អ្នក​ឃើញ​ស្រាប់​ជាមួយ​នឹង​ដំណើរការ​ scan នេះ​ពិត​ជា​មាន​ភាព​លឿន​រហ័ស​ក្នុង​ការ​ scan memory card ប្រភេទ​ SanDisk SD card ក្នុង​ទំហំ​ ១GB។

៤. សម្រាប់​កម្មវិធី​ CarRecovery ថែមទាំង​អនុញ្ញាត​ឱ្យ​លោកអ្នក​អាច​បើក​មើល​នូវ​រូបភាព​ដែល​អ្នក​ទើប​តែ​បាន​ ទាញ​វា​បាន​ទៀត​ផង​។ជា​បន្ត​នេះ​សូម​ធ្វើការ​ជ្រើសរើស​ដោយ​ការ​ធីក​លើ​ រូបភាព​ដែល​អ្នក​ចង់​ទាញ​វា​យក​ប្រើ​ រួច​ហើយ​សូម​ចុច​ Next។

ជា​ចុង​បញ្ចប់​នេះ​វា​កំពុង​តែ​ដំណើរការ​ដោយ​ការ​រក្សា​ទុក​នូវ​រូបភាព​ នៅ​ក្នុង​ទីតាំង​ Folder ដែល​បន្ទាប់​ពី​លោកអ្នក​បាន​ជ្រើសរើស​តាំង​ពី​ដើម​មក​។

ដូច្នេះ​ហើយ​ឃើញ​ថា​កម្មវិធី​នេះ​វា​បាន​ផ្ដល់​សារសំខាន់​សម្រាប់​អ្នក​ ប្រើប្រាស់ Card សម្រាប់​រក្សា​ទិន្នន័យ​ត្រូវ​បាន​បាត់​ហើយ​ទាញ​វា​យក​មក​ប្រើប្រាស់​បាន​ជា ​ធម្មតា​ឡើង​វិញ៕

About sambath

I will make it as business and Interest for People

Posted on ខែសីហា 23, 2012, in Softwere. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: