កំណត់​ទំហំ Profile សម្រាប់​អ្នក​ប្រើ​នីមួយៗ​ក្នុង Windows 8

Windows 8 ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​មួយ​ដែល​ទើប​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​នៅ​ ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។ ហើយ​គន្លឹះ​​នៃ​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្តិ​ការ​នេះ​មាន​ជា​ច្រើន​ ប៉ុន្តែ​ CM នឹង​លើក​យក​គន្លឹះ​មួយ​មក​បង្ហាញ​ដល់​មិត្ត​អ្នក​អាន​ពី​ការ​កំណត់​ទំហំ Profile របស់​អ្នក​ប្រើ​ក្នុង Windows 8 ​ដើម្បី​កំណត់​ទំហំ​ជាក់លាក់​ពី Admin។ តើ​ហេតុ​អ្វី​បាន​ជា​ត្រូវ​ចាំបាច់​កំណត់​ទំហំ Profile? ហើយ​តើ​ការ​កំណត់​វា​ត្រូវ​ធ្វើ​ដូច​ម្ដេច?

ជា​ការ​ពិត​ណាស់​ការ​កំណត់​ទំហំ​ Profile នេះ​គឺ​ពិត​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​ប្រើ​ប្រាស់​ឬ Adminក្នុង​ការ​កំណត់​ទំហំ​ទិន្នន័យ​និង​ពេលវេលា​ឱ្យ​អ្នក​ប្រើ​ប្រាស់​ដទៃ​ ទៀត​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​នេះ។ សម្រាប់​ការ​កំណត់​លើ Windows8អ្នក​ត្រូវ​អនុវត្ត​ដូច​ខាង​ក្រោម៖
១. ដំបូង​អ្នក​ត្រូវ​បើក​ចូល​ទៅ​កាន់ Windows 8 របស់​អ្នក​រួច​បើក​ក្នុង​ Metro UI ហើយ​វាយ​ពាក្យ gpedit.msc រួច​ចុច​លើ Apps បន្ទាប់​មក​វា​នឹង​ចេញ​លទ្ធផល​នៅ​ខាង​ឆ្វេង​អេក្រង់​របស់​អ្នក​។ ជា​បន្ត​អ្នក​ត្រូវ​ចុច​ជ្រើស​រើស​យក Icon ដែល​មាន​ឈ្មោះ gpedit ។

២. នៅ​ពេល​ដែល​អ្នក​ចុច​លើ​ Icon នោះ​វា​នឹង​ចេញ​ផ្ទាំង Local Group Policy Editor ​មួយ​ដូច​ខាង​ក្រោម។

៣. អ្នក​ត្រូវ​ចូល​ទៅ​រក​ Limit Profile Size ដោយ​ត្រូវ​ចូល​ទៅ​ក្នុង User Configuration =>> Administrative Templates =>> System =>> User Profiles ។

៤. នៅ​ពេល​នេះ​អ្នក​ត្រូវ​ចុច​ Double Click លើ​Limit Profile Size ឬ​ចុច Right Click លើ​វា​ហើយ​រើស​យក​​Edit ។

៥. បន្ទាប់​មក​អ្នក​ត្រូវ​ចូល​ទៅ​កែ​តម្រូវ​វា​នៅ​ក្នុង​ផ្ទាំង​ថ្មី​មួយ​ ដោយ​ចុច​ធីក​លើ Enable ហើយ​ចូល​ទៅ​កែ​តម្រូវ​ចំនួន​ទំហំ​ដែល​អ្នក​ចង់​កំណត់​ក្នុង​ប្រអប់ Max Profile size (KB) ហើយ​អ្នក​ក៏​អាច​កំណត់​ចំនួន​នាទី​នៃ​អ្នក​ប្រើ​ប្រាស់​បាន​ផង​ដែរ​ដោយ​ចូល​ ទៅ​កែ​ក្នុង​ប្រអប់ Remind user every X minutes ។បន្ទាប់​មក​អ្នក​ត្រូវ​ចុច​លើ​ Apply ហើយ​ចុច​លើ OK ។

នៅ​ទី​បញ្ចប់​អ្នក​អាច​កំណត់​ចំនួន​ទំហំ Profile នៃ​អ្នក​ប្រើ​ប្រាស់​បាន​ដោយ​ភាព​ងាយស្រួល។ បញ្ជាក់​៖ នៅ​ពេល​ការ​កំណត់​ខាង​លើ​បាន​សម្រេច​ពេល​នោះ​ ប្រព័ន្ធ​ប្រតិបត្តិ​ការ​របស់​អ្នក​នឹង​មិន​អាច​ឱ្យ​អ្នក​ Log off បាន​នោះ​ទេ​លុះត្រាតែ​ដល់​ទំហំ​នៃ​ការ​កំណត់​ក្នុង​ជំហាន​ទី​៥​ទើប​អាច​ Log Off បាន​ហើយ​រាល់​ការងារ​ណា​ដែល​ជាប់​ពាក់ព័ន្ធ​និង​ការ​កែ gpeditអ្នក​ត្រូវ​ធ្វើការ Backup gpedit ដើម​របស់ System ទុក​ឱ្យ​បាន​ល្អ​ដើម្បី Restore វា​ឡើង​វិញ​នូវ​ពេល​ខូច gpedit៕

About sambath

I will make it as business and Interest for People

Posted on ខែសីហា 29, 2012, in Information Teachnolog. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: