ដាក់​ Background ​លើ​ Windows Explorer ​ក្នុង​ Windows 7

លោក​អ្នក​ប្រហែល​ជា​ធ្លាប់​បាន​ឃើញ​ការ​ដាក់​ Background ​នៅ​លើ​ Windows Explorer ​ក្នុង​ Windows XP ​មែន​ទេ?​ ពេល​ខ្ញុំ​ឃើញ​គេ​អាច​ដាក់​ Background ​បាន​បែប​នេះ​ ខ្ញុំ​ចង់​ដាក់​ Background ​ផ្ទាល់​ខ្លួន​មួយ​នៅ​លើ​ Windows 7 ​របស់​ខ្ញុំ​ដែរ។​ ខ្ញុំ​បាន​ព្យាយាម​ធ្វើ​តាមវិធី​នៃ​ការ​ដាក់​ background ​នោះ​ដូច​ទៅ​នឹង​របៀប​ដែល​គេ​បាន​ធ្វើ​ក្នុង​ Windows XP ​ប៉ុន្តែ​ខ្ញុំ​បាន​បរាជ័យ​ គឺ​ខ្ញុំ​មិន​អាច​ដាក់​ Background ​ដែល​ខ្ញុំ​ពេញ​ចិត្ត​លើ​ Windows 7 ​របស់​ខ្ញុំ​បាន​ទេ។​ ខ្ញុំ​ក៏​បាន​ស្វែង​រក​វិធី​សាស្ត្រ​ផ្សេង​ទៀត​លើ​អ៊ីនធឺណិត​ ហើយ​ខ្ញុំ​ក៏​បាន​ប្រទះ​នូវ​កម្មវិធី​មួយ​ដែល​អាច​ដាក់​ Background ​លើ​ Windows 7 ​បាន​ ដោយ​វា​មាន​ឈ្មោះ​ថា​ Windows 7 Folder Background Changer v1.1។​

ដើម្បី​ដាក់​ Background ​ដែល​អ្នក​ពេញ​ចិត្ត​ ជា​ដំបូង​លោក​អ្នក​គ្រាន់​តែ​ចុច​ Mouse ​ស្ដាំ​រួច​យក​ Run as Administrator ​លើ​ W7FBC 1.1.exe​ បន្ទាប់​មក​ចុច​ Browse ​រក​ Folder ​ដែល​អ្នក​ចង់​ដាក់​ background។​ បន្ទាប់​មក​ទៀត​ចុច​លើ​ Change Background Image​ រួច​ជ្រើស​រើស​រូបភាព​ដែល​អ្នក​ពេញ​ចិត្ត​ ហើយ​អ្នក​អាច​ប្ដូរ​ពណ៌​ Font​ បាន។​ អ្នក​គួរ​ Tick ​ក្នុង​ប្រអប់​ Apply To Sub Folders ​ដើម្បី​ឱ្យ​រូប​ Background ​នោះ​អាច​បង្ហាញ​លើ​គ្រប់​ Folder ​ដែល​មាន​នៅ​ក្នុង​ Folder ​ដែល​អ្នក​បាន​ជ្រើស​រើស៕


About sambath

I will make it as business and Interest for People

Posted on ខែសីហា 29, 2012, in Information Teachnolog. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: