តើ​អ្នក​ត្រូវ​ដំឡើងCPU ដូចម្ដេច​ដើម្បី​ឱ្យ​ដំណើរការ​បាន​ល្អ?

ការដំឡើង CPU ឱ្យ​មាន​លក្ខណៈ​សមរម្យ​គឺ​វា​មាន​សារៈសំខាន់​ណាស់​ដើម្បី​ឱ្យ​ប្រព័ន្ធ​ កុំព្យូទ័រ​ដំណើរការ​ល្អ​យើង​ត្រូវ​ធ្វើការ​ស្វែង​យល់​ពី​មុខងារ​ក៏​ដូចជា​ តួនាទី​នៃ​ឧបករណ៍​នីមួយៗ​ដែល​អ្នក​បាន​ជ្រើសរើស​យក​មក​ប្រើប្រាស់​ឱ្យ​ ច្បាស់​ជា​មុន។​យើង​នឹង​បង្ហាញ​អ្នក​ពី​របៀប​ដំឡើង CPU ឱ្យ​បាន​ល្អ​នៅ​លើ AMD និង Intel processors ដើម្បី​ឱ្យ​វា​ដំណើរការ​បាន​ល្អ​បំផុត។
អ្នក​មិន​បាច់​ត្រូវ​ការ​ឱ្យ​មាន​អ្នក​វិស្វករ​ខាង​អេឡិចត្រូនិក​ដើម្បី​ ដំឡើង CPU របស់​អ្នក​នៅ​ក្នុង​កុំព្យូទ័រ​ឡើយ។ ទោះជាយ៉ាងណាក៏ដោយ​នៅ​ពេល​កំពុង​ដំឡើង​សមាសភាព​របស់​កុំព្យូទ័រ​មួយ​ចំនួន​ក៏ ​មាន​ទម្រង់​ជាប់​ទាក់ទង​គ្នា​ទៅ​លើ​ចំណុច​ប្រសប់​មួយ​ចំនួន​ដែល​អាច​មាន​ ការ​ប៉ះទង្គិច​គ្នា​មួយ​ចំនួន​នៅ​ក្នុង​ដំណើរការ​របស់​កុំព្យូទ័រ។
គន្លឹះ​សាមញ្ញ​ឱ្យ​CPUមាន​សុវត្ថិភាព​ដោយ​គ្មាន​ការ​ដាក់​លក្ខខណ្ឌ​ហើយ​ លទ្ធផល​នោះ​ចេញ​យ៉ាង​ល្អ​បំផុត ​ដោយ​ប្រព័ន្ធ​ធ្វើការ​ដោយ​ខ្លួន​ឯង។​ទោះជា​អ្នក​មាន​ពេល​បន្ថែម​ដើម្បី​ឱ្យ ​មាន​ការ​ប្រែប្រួល​លើ CPUដោយ​ដាក់​ឧបករណ៍​ភ្ជាប់​នីមួយៗ​របស់​វា​សម្រាប់​បន្ថយ​កម្ដៅ​លើ CUP ក្ដី​ក៏​ដោយ​ក៏​អ្នក​ត្រូវ​ស្វែង​យល់​បន្ថែម​ទៅ​អំពី​វា។
ហើយ​នៅ​ពេល​កម្ដៅ CPU ធ្លាក់​ចុះ​ជា​ធម្មតា​លទ្ធផល​នៅ​ក្នុង​ប្រព័ន្ធ​មាន​លក្ខណៈ​ស្ងាត់​ដែល​វា​ មាន​លក្ខណៈ​រឹង​មាំ​ហើយ​អ្នក​អាច​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​ប្រើប្រាស់​ឬ​ ហៅ​ថា Overclock​បាន​យ៉ាង​ល្អ​ដោយ​គ្មាន​បញ្ហា​ហើយ​ការ​ធ្វើ​ឱ្យ chip​ចុះ​ត្រជាក់​គឺ​វា​ទាក់ទង​លើ​អ្នក​​ចេះ​ថែរក្សា​វា។
ជាមួយ​នឹង​ផលប្រយោជន៍​ទាំង​អស់​ដើម្បី​ដំឡើង CPU ឱ្យ​មាន​លក្ខណៈ​សមរម្យ​យើង​គួរតែ​គិត​ថា​វា​ជា​គំនិត​ល្អ​មួយ ​ដើម្បី​ឱ្យ​អ្នក​ឆ្លង​កាត់​នូវ​ដំណើរការ​នៃ​ការ​ដំឡើង​ឱ្យ​មាន​លក្ខណៈ​ល្អ​ ប្រសើរ​គឺ​ធ្វើការ​មួយ​ជំហាន​ម្ដងៗ​ ទាំង​ពីរ​ជាមួយ AMD និង Intel based system។ គិត​ក្នុង​ចិត្ត​ថា​នៅ​ពេល​យើង​សំដៅ​ទៅ​លើ Processors របស់​ Desktop ជំហាន​ដំបូង​ យើង​ត្រូវ​ស្គាល់​ពី​ប្រភេទ​របស់ Processors ទាំងអស់​របស់ Desktop ហើយ​និងChip ផ្សេងទៀត​ ដែល​តម្រូវ​ឱ្យ​មាន​នៅ​ក្នុង​ការ​ដំឡើង។
ការ​ដំឡើង​ឱ្យ​មាន​សុវត្ថិភាព​នៅ​លើ AMD Processor មួយ​
ទោះជាយ៉ាងណាក៏ដោយ AMD desktop processors ថ្មីៗ​នេះ​មាន​ការ​បង្កើត​ឱ្យ​ប្រើប្រាស់​មាន​លក្ខណៈ​ផ្សេង​គ្នា​មាន​ដូចជា​ ( AM2, AM3, AM3+ and FM1) ហើយ​ចំណែក​ការ​ដំឡើង​របស់ CPU គឺ​វា​មាន​ដំណើរការ​ស្រដៀង​គ្នា​ទាំងអស់។
ដំណាក់​កាល​ទី​១​អ្នក​ត្រូវ​ពិនិត្យ​មើល Socket ទាំង​អស់​មាន​នៅ​លើ CPUបាន​ប្រើ​អស់​ហើយ​ឬ​នៅ

មាន​ផល​ប៉ះ​ពាល់​តិចតួច​ដែរ​ទៅ​លើ​ដំណើរការ​និង​ការ​ភ្ជាប់​ឧបករណ៍​នីមួយៗ​ចូល​ក្នុង​កន្លែង​ភ្ជាប់​ឬ​ហៅ​ថា Socket របស់​វា​ហើយ chip នីមួយៗ ​នោះ​អ្នក​ត្រូវ​តែ​ដាក់​ឱ្យ​ត្រូវ​តាម​កម្រិត​ទម្រង់​របស់​វា​ឱ្យ​បាន​ ត្រឹមត្រូវ​ដោយ​ភាព​ប្រុង​ប្រយ័ត្ន។​ដើម្បី​ឱ្យ​ប្រាកដ​ថា Chip នោះ​បាន​ដាក់​ត្រឹមត្រូវ​​​បន្ទាប់​មក​អ្នក​ត្រូវ​​បង្ហើប​វា​បន្តិច​រួច​ទាញ​យក​​ឧបករណ៍​សម្រាប់​សង្កត់​ផ្អឹប CPU រួច​សង្កត់​វា​ចុះ​ក្រោម​ដើម្បី​ឱ្យ​វា​សង្កត់​លើ CPU បាន​ណែន​ល្អ។​បន្ទាប់​ក្រោយ​មក​ឧបករណ៍​សម្រាប់​ខ្ទាស់​នោះ​វា​នឹង​កៀប CPU ឱ្យ​ស្ថិត​នៅ​ចំ​ទីតាំង​របស់​វា​ជា​រៀង​រហូត។​ក្រោយ​ពី​ធ្វើ​បែប​នេះ​ហើយ​អ្នក​ត្រូវ​ពិនិត្យ​មើល​ទៅ​លើ​ជើង​របស់ CPU ថា​អ្នក​បាន​ដាក់​វា​ចូល​តាម​កន្លែង​របស់​វា​ត្រឹម​ត្រូវ​ដែរ​ឬ​ទេ​ហើយ​វា​បាន​ស្ថិត​នៅ​វា​ស្មើ​នៅ​លើ Socket នោះ​ឬ​អត់។

ដំណាក់​កាល​ទី​២​សម្អាត​លើ CPU និង​ការ​ដាក់​លោហធាតុ​រំភាយ​កម្ដៅ

ចំណុច​គោល​នៃ​ភាព​ត្រជាក់​គឺ​កម្ដៅ​សំណើម​ដើម្បី​ជំរុញ​ភាព​ត្រជាក់​បញ្ជូន​ទៅ​ដល់​ឧបករណ៍​រំភាយ​កម្ដៅ​បាន​ដាក់​ភ្ជាប់​ CUP ហើយ ​ខ្យល់​នោះ​វា​បាន​ទៅ​សម្អាត​បាន​ទាំង​ផ្ទៃ​ផ្នែក​ខាង​ក្នុង​នឹង​ខាង​ក្រៅ​ ដោយ​រក្សា​បាន​ភាព​ស្អាត​គ្រប់​ពេល​​រាល់​កម្ទេច​ធូលី​តូច​ៗ​​​ផ្សេងៗ​ដែល​ ព័ទ្ធជុំវិញ​វា។​ការ​សម្អាត​អ្នក​អាច​ប្រើ​ដំ​ក្រណាត់​តួច​ៗ​ទន់​ហើយ​យក​វា​ ទៅ​ជ្រលក់​វា​ជាមួយ​អាល់កុល​យក​ទៅ​ជួត​លើ​ឧបករណ៍​បម្លែង​កម្ដៅ​ឱ្យ​ទៅ​ជា​ ភាព​ត្រជាក់​ឬ​ហៅ​ថា​ឧបករណ៍ heat sink និង​ឧបករណ៍​រំភាយ​ភាព​ត្រជាក់​បាន​ដាក់​បញ្ចូល​នៅ​លើ CUP ពី ​ព្រោះ​ថា​​ការ​សម្អាត​ដោយ​ប្រើ​សារធាតុ​អាល់កុល​វា​ធ្វើ​ឱ្យ​​បាន​ស្អាត​ និង​មិន​បង្ក​បញ្ហា​ដល់​ឧបករណ៍​ចម្លង​ចរន្ត​នៅ​លើ​នោះ។​ការ​ធ្វើ​បែប​នេះ​វា ​មាន​សារសំខាន់​ណាស់​ដើម្បី​ជម្រះ​រាល់​វត្ថុ​​​ស្អិត​​ជាប់​មើល​នឹង​ភ្នែក​ មិន​ឃើញ​ដែល​​ឱ្យ​អាក់​ខាន​មក​សភាព​ល្អ​បាន​វិញ។

ជំហាន​ទី​៣ សម្អាត CPU និង​ការ​ដាក់ Heat-Sink Surfaces ជាមួយ Thermal Paste

មាន ​អ្នក​ប្រើ​ជា​ច្រើន​បាន​គិត​ថា​វា​ជា​ការ​លំបាក​មួយ​ប៉ុន្តែ​យើង​គិត​ថា​វា ​និង​ទទួល​បាន​ជោគជ័យ​ប្រសិនបើ​អ្នក​ព្យាយាម​យល់​ពី​វា​​​ឱ្យ​បាន​ច្រើន។​ ហេតុ​ផល​​សម្រាប់​ការ​ប្រើប្រាស់​សម្ភារៈ​កម្ដៅ​ឬ TIM រវាង​ឧបករណ៍​បម្លែង​ភាព​ត្រជាក់​និង CPU គឺ​ដើម្បី​បម្លែង​កម្ដៅ​​ឱ្យ​ទៅ​ជា​តូច​ៗ​រួច​ហើយ​បញ្ចេញ​វា​ទៅ​ខាង​ក្រៅ​តាមរយៈ​កម្លាំង​ច្រាន​របស់​ខ្យល់។ ឧបករណ៍ TIM គឺ​ជា​អ្នក​បញ្ចុះ​កម្ដៅ​ដ៏​ប្រសើរ​ជាង​ការ​ប្រើ​ខ្យល់​ហើយ​វា​មាន​កម្លាំង​សមរម្យ​ដើម្បី​ជួយ​សម្រួល​ដល់​កម្ដៅ​ចេញ​ពី CPU ចូល​ទៅ​ឧបករណ៍​បន្ថយ​កម្ដៅ head sink។​នៅ​ផ្ទៃ​ខាង​ក្រៅ​នៃ Priming ក៏ ​ត្រូវ​បាន​សម្អាត​ផង​ដែរ​រាល់​ការ​ដិតជាប់​ពី​ធូលី​ផ្សេងៗ​ដែល​អ្នក​មិន​ អាច​មើល​ឃើញ​នឹង​ភ្នែក​ហើយ​ជាប់​លើ​ឧបករណ៍​ចម្លង​ផ្សេងៗ​រាំងស្ទះ​ដល់​ ដំណើរការ​នៃ​ការ​បម្លែង​ភាព​ត្រជាក់​របស់​ឧបករណ៍ heat sink។​ ដើម្បី​អនុវត្ត​បន្ថយ​កម្ដៅ​លើ CPU អ្នក​ត្រូវ​ប្រើ​ឧបករណ៍ heat sink ជា​គោល​ដោយ​ត្រូវ​អនុវត្ត​យុទ្ធសាស្ត្រ​បំបែក​កម្ដៅ​ឱ្យ​ល្អិត​ហើយ​បាញ​បញ្ចេញ​វា​មក​ក្រៅ​តាមរយៈ​ចរន្ត​ខ្យល់​បាញ់។

ជំហាន​ទី​៤ អនុវត្តន៍​លើThermal Interface Material

ជាមួយ​ការ​រំភាយ​កំហាប់​កម្ដៅ CPU និង ​ការ​​​បម្លែង​ភាព​ត្រជាក់​តាម​វិធី​សម្អាត​និង​ការ​រក្សា​កម្ដៅ​វា​ជា​ឱ្យ​ កាស​មួយ​ដើម្បី​អនុវត្តន៍​វិធីសាស្ត្រ​បន្ថយ​កម្ដៅ​ដែល​គេ​និយម​ប្រើ​ច្រើន​ ជាង​គេ។ចំណុច​មួយ​នៅ​ចំ​កណ្ដាល​នៃ​ឧបករណ៍​រំភាយ​កម្ដៅ​របស់ CPU  ដោយ ​វា​បាន​បំបែក​កម្ដៅ​ឱ្យ​ទៅ​ជា​តូច​ៗ​ហើយក៏​បាន​ផ្ដល់​លក្ខណ​គ្រប់​គ្រាន់​ មួយ​បញ្ចេញ​ទៅ​លើ​ផ្ទៃ​ខាង​ខ្នង​នៃ​លោហធាតុ​ដែល​គ្រប់​ពី​ខាង​ក្រៅ​ជាមួយ​ ស្រទាប់​ក្រដាស​ស្ដើង​បាន​បិទ​ភ្ជាប់​​ខណៈ​ពេល​កម្ដៅ​រំភាយ​ចេញ​មក​ក្រៅ។

អ្នក ​មិន​ត្រូវ​ប្រើ​ជ័រ​ស្អិត​នោះ​ច្រើន​ពេក​ឡើយ​ដែល​វា​បណ្ដាល​ឱ្យ​ជ្រាប​ចេញ​ ពី​ផ្នែក​ណាមួយ​ទៅ​ផ្នែក​ណាមួយ​ផ្សេង​ទៀត​នៅ​ពេល​មាន​កម្ដៅ​កើន​ឡើង។

គោលបំណង ​ធ្វើ​បែប​នេះ​គឺ​ចង់​ប្រើ​បរិមាណ​កម្ដៅ​តិច​បំផុត​តាម​តែ​អាច​ធ្វើ​ទៅ​បាន​ ដើម្បី​ឱ្យ​វា​មាន​កម្ដៅ​ទាប​នៅ​ពេល​ប្រើប្រាស់​ជាពិសេស​គឺ​មិន​ចង់​ឱ្យ​មាន ​រុន​ខ្យល់​ចេញចូល​ច្រើន​ហើយ​នឹង​ចង់​ឱ្យ​មាន​ការ​ចំលង​ពី​លោហ​មួយ​ទៅ​លោហ​ មួយទៀត​មាន​កម្រិត​ធំ​រវាង​ការ​ប្រើ​វិធី​ដាក់​ឧបករណ៍​រំភាយ​កម្ដៅ​និង​ បម្លែង​ពី​កម្ដៅ​ទៅ​ភាព​ត្រជាក់។ ការ​ប្រើប្រាស់​ជ័រ​ស្អិត​លោហ​ច្រើន​ពេក​អាច​ធ្វើ​ឱ្យ​រអាក់រអួល​ដល់​ ដំណើរការ​ដូច​នេះ​យើង​មិន​គួរ​ប្រើ​វា​ច្រើន​ពេក​ទេ​នៅ​លើ​ផ្ទៃ​ក្រៅ​របស់ CPU។

ជំហានទី ៥: Mount the CPU Cooler

ដើម្បី​ឱ្យ​មាន​សុវត្ថិភាព​សម្រាប់ AMD processors ឬ CPU ផ្សេងៗ​ដែល​បាន​យក​វា​មក​ប្រើ​គឺ​ត្រូវ​ប្រើប្រាស់ Clip ​ធម្មតា​ឬ​ក៏​យើង​ត្រូវ​ដឹង​ពី​គន្លឹះ​សំខាន់​មួយ​ចំនួន​នៅ​ពេល​មាន​កម្ដៅ​ខណៈ​ពេល​អ្នក​ស៊ក​ចូល​ក្នុង Socket។

ការ ​ដំឡើង​ដំណើរការ​វា​ជាប់​ទាក់ទង​ទៅ​នឹង​ការ​ឡើង​ចុះ​នៃ​កម្ដៅ​នៅ​កន្លែង​នោះ ​គន្លឹះ​សំខាន់​ពីរ​យ៉ាង​ដែល​យើង​ត្រូវ​ដឹង​ទី​១​គឺ​យើង​ត្រូវ​ដាក់​ទ្រCPU socket ​ឱ្យ ​បាន​ត្រឹមត្រូវ​ ហើយ​ទី​២​យើង​ត្រូវ​ប្រាកដ​ថា ​កន្លែង​កម្ដៅ​ជាមួយ​នឹង​ការ​រក្សា​ទុក​គឺ​បាន​ដំឡើង​បាន​ត្រឹមត្រូវ​ហើយ​ នឹង​មាន​សុវត្ថិភាព​គ្រប់​ពេល៕

About sambath

I will make it as business and Interest for People

Posted on ខែសីហា 29, 2012, in Information Teachnolog. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: