បង្កើត​ និង​បំបាត់ MappingDrive នៅ​ក្នុង​កុំព្យូទ័រ​អ្នក

Drive mapping គឺជា​ទម្រង់​ការ​ដែល​លោកអ្នក​អាច​ជ្រើសរើស​អក្សរ​ចាប់​ពី​ (A ដល់​ Z) នៅ​ក្នុង​ local drive ជាមួយ​នឹង​ការ​ shared storage area ដើម្បី​ធ្វើ​ឱ្យ​កុំព្យូទ័រ​ដ៏​ទៃ​ទៀត​អាច​ដំណើរការ​បាន​នៅ​លើ​ network ។សម្រាប់​អត្ថប្រយោជន៍​របស់​វា​អាច​ឱ្យ​យើង​ដំណើរការ​ជាមួយ​ប្រព័ន្ធ​ ប្រតិបត្តិការ​ខុស​ៗ​គ្នា​ដែល​ស្ថិត​នៅ​លើ​បណ្ដាញ​តែ​មួយ​។ប្រសិន​ជា​អ្នក​ ចង់​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​ទាំង​ Windows 7 និង​ Windows XP នៅ​ក្នុង​ home network គឺ​មិន​អាច​ប្រើ​បាន​ទេ​ជាមួយ​នឹង​ Home-Group។ប៉ុន្តែ​យើង​នៅ​មាន​ជម្រើស​ផ្សេង​ទៀត​ដោយ​ការ​ប្រើប្រាស់​ drive mapping ជំនួស​វិញ​។

ជា​បន្ទាប់​នេះ​យើង​សូម​បង្ហាញ​ពី​របៀប​ map network drive ដោយ​ការ​ shared folder នៅ​លើ​ network។
ការ​បង្កើត​ Map Network Drive គឺ​មាន​វិធី​ជាច្រើន​ដើម្បី​ចូល​ទៅ​កាន់​ Map network drive ។ត្រូវ​ចាំ​ថា​ប្រសិន​ជា​អ្នក​ browse ទៅ​កាន់​ផ្នែក​ partition ណាមួយ​វា​នឹង​មិន​បង្ហាញ​ប៊ូតុង​នោះ​ឡើយ​ ដោយ​ឡែក​វា​បង្ហាញ​តែ​ default computer windows តែ​ប៉ុណ្ណោះ​។
Iប្រើប្រាស់​ Map ដាក់​ក្នុង​កុំព្យូទ័រ​របស់​អ្នក
១.ជា​ដំបូង​សូម​លោកអ្នក​ double click នៅ​លើ​ shortcut កុំព្យូទ័រ​រួច​ហើយ​ចុច​លើ​ពាក្យ​ Map network drive ឬ​ right click នៅ​ពាក្យ​ថា Computer សម្រាប់ Windows7 ហើយ​ចុច Right click លើ​ពាក្យ​ថា My Computer ( Windows XP)។​បញ្ជាក់៖​ការ​ធ្វើ Mapping Drive ដាក់​ក្នុង local នេះ​គឺ​អាច​ធ្វើ​ទៅ​បាន​លុះត្រាតែ​មាន​កុំព្យូទ័រ​ណាមួយ​បាន​ចែក​រំលែក​ ឯកសារ​ឬ Drive ណាមួយ​ឱ្យ​អ្នក​ប្រើ​នៅ​ក្នុង​បណ្ដាញ Network ទើប​អាច​ធ្វើ​ទៅ​បាន។

២.នៅ​ត្រង់ Drive: សូម​ចុច​លើ​សញ្ញា​ភ្នែក​មាន់​ដើម្បី​ដាក់​ឈ្មោះ​ឱ្យ Drive ថ្មី​ដែល​អ្នក​ចង់ Map។

៣.Folder: ចុច​លើ​ប្រអប់​ប៊ូតុង Browse… ដើម្បី​ស្វែង​រក Folder ឬ Drive ដែល​អ្នក​ត្រូវ​ជ្រើសរើស​យក​មក Map ដាក់​ក្នុង​កុំព្យូទ័រ​របស់​អ្នក។

៤.Reconnect at logon គឺ​ដើម្បី​ឱ្យ​កុំព្យូទ័រ​របស់​អ្នក​ភ្ជាប់​ដោយ​ស្វ័យប្រវត្តិ​នៅ​ពេល​អ្នក​ប្រើ​កុំព្យូទ័រ​ប្រើ។

៥.បន្ទាប់​មក​ទៀត​នេះ​សូម​ធ្វើការ​ជ្រើសរើស​ folder ណាមួយ​ដែល​ចង់​ map រួច​ហើយ​ចុច​ប៊ូតុង​ OK។

៦.កំណត់Folder ណាមួយ​ដែល​អ្នក​ចង់​កំណត់​ឱ្យ​មាន​នៅ​ក្នុង​កុំព្យូទ័រ​របស់​អ្នក​ដោយ​ ស្វ័យប្រវត្តិ​ពេល​អ្នក​បើក​កុំព្យូទ័រ​ប្រើ​ចេញ​ពី​បណ្ដាញ Network ឬ Homegroup របស់​អ្នក។

៧.បន្ទាប់​ពី​លោកអ្នក​បាន​ជ្រើសរើស​រួច​ហើយ​សូម​ចុច​លើ​ប៊ូតុង​ Finish ដើម្បី​បញ្ចប់​វា​។
នៅ​ខាង​ក្រោម​នេះ​គឺជា​លទ្ធផល​ដែល​យើង​បាន​ប្រើប្រាស់​ Map network drive ក្នុង​ការ​ shared folder ចេញ​ពី​ network ។

II វិធី​បំបាត់​Mapping Drive វិញ
១.អំបាញ់មិញ​នេះ​យើង​ទើប​បាន​បង្ហាញ​រួច​មក​ហើយ​ពី​របៀប​បង្កើត​ drive map។ជា​បន្ត​យើង​សូម​បង្ហាញ​ពី​ការ​លុប​ drive map ចេញ​ពី​ Windows Explorer វិញ​ម្ដង​។

២.សូម​ចូល​ទៅ​បើក​នៅ​ក្នុង​ Windows Explorer ឬ​ចុច​នៅ​លើ​ពាក្យ​កុំព្យូទ័រ​ រួច​ហើយ​ right click នៅ​លើ​ Map network drive ដែល​យើង​ទើប​តែ​បង្កើត​ បន្ទាប់​ចុច​លើ​ពាក្យ​ Disconnect ជា​ការ​ស្រេច​។

បញ្ជាក់៖ការ​ប្រើ​វិធី​នេះ​គឺ​វា​ផ្ដល់​ភាព​ងាយស្រួល​ដល់​អ្នក​ ប្រើប្រាស់​កុំព្យូទ័រ​នៅ​លើ​បណ្ដាញ Network ទាំង​ក្នុង​ការ​ទាញ​យក​ឯកសារ​ពី​ម៉ាស៊ីន​មេ​មក​ប្រើ​ដោយ​មិន​ចាំ​បាច់ Access ចូល​ទៅ​ក្នុង​កុំព្យូទ័រ​គ្រប់​ពេល​ទេ​គឺ​អ្នក​អាច​ភ្ជាប់​បាន​តាមរយៈ​ ផ្ទាំង Explorer៕

About sambath

I will make it as business and Interest for People

Posted on ខែសីហា 29, 2012, in Information Teachnolog. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: