បំបែក​លេខ​សម្ងាត់​ចេញ​ពី​ Windows ​ដោយ​មិន​ប្រើ​កម្មវិធី​ជំនួយ

តើ​អ្នក​ធ្លាប់​ដាក់​ហើយ​ភ្លេច Password នៅ​ក្នុង Windows របស់​អ្នក​ដែរ​ឬ​ទេ? ប្រសិន ​បើ​អ្នក​ភ្លេច​តើ​អ្នក​នឹង​មាន​ដំណោះស្រាយ​យ៉ាង​ណា? ជា​ការ​ពិត​ណាស់​កាល​ពី​មុន​នៅ​ពេល​ដែល​អ្នក​ភ្លេច​ Password អ្នក​ចាំ​បាច់​ណាស់​ត្រូវ​មាន​ CD ឬ USB Reset Disk ដើម្បី​ដោះ​ Password នោះ។ តែ​ប្រសិន​បើ​អ្នក​គ្មាន​ CD ឬ USB Reset Disk ទេ​នោះ។ តើ​អ្នក​ត្រូវ​ធ្វើ​ដូចម្តេច?

ដើម្បី​ឆ្លើយ​តប​ចំពោះ​ដំណោះស្រាយ​នេះCM នឹង​បង្ហាញ​អ្នក​អំពី​វិធី​សាស្ត្រ​មួយ​ដើម្បី​ដក​លេខ​សម្ងាត់​ពេល​អ្នក​ ភ្លេច​ហើយ​មិន​អាច​ចូល​ក្នុង Windows បាន​ដោយ​មិន​ចាំ​បាច់​ប្រើ​កម្មវិធី​ជំនួយ។ដំណោះស្រាយ​នោះ​គឺ​ការ​ប្រើ Command Prompt គឺ​វា​ពិត​ជា​ជួយ​អ្នក​បាន។ ឥឡូវ​យើង​នឹង​បង្ហាញ​អំពី​វិធី​ដោះ​ Password ដូច​ខាង​ក្រោម៖
១. ត្រូវ Boot កុំព្យូទ័រ​របស់​អ្នក​ជាមួយ​និង Disc ដែល​អ្នក​បាន​ប្រើ​ក្នុង​ការ​ដំឡើង​Windows។
២. ហើយ​អ្នក​ត្រូវ​រង់​ចាំ​ឱ្យ​វា Load file setup សិន​បន្ទាប់​មក​ជ្រើសរើស​ភាសា​របស់​អ្នក​រួច​ចុច Next។

៣. អ្នក​ត្រូវ​ចុច Repair your computer នៅ​លើ​អេក្រង់ Install Windows។

៤. បន្ទាប់​មក​អ្នក​ត្រូវ​ជ្រើសរើស​ប្រព័ន្ធ​ប្រតិបត្តិការ​( Operating System ) ដើម្បី​ជួស​ជុល​វា​ ហើយ​ត្រូវ​កំណត់​ឱ្យ​ច្បាស់​នូវ​ Drive ណា​ដែល​ OS របស់​អ្នក​បាន​ដំឡើង​រួច​ហើយ (វា​អាច​ Drive C: ឬ D:) រួច​ចុច Next។

៥. អ្នក​ត្រូវ​ចុច Command Prompt ដែល​នៅ​ខាង​ក្រោម​ List របស់ recovery tools​ដូច​រូប​ខាង​ក្រោម។

នៅ​ពេល​នេះ​អ្នក​ចាំបាច់​ត្រូវ​ឱ្យ​វា​រំលង Sticky keys ដើម្បី​ឱ្យ​វា​អាច​ដំណើរការ​ជាមួយ​ Command Prompt បាន​។ ហើយ​ Sticky Keys វា​ក៏​មាន​លក្ខណៈ​ពិសេស​ដែល​អាច​ឱ្យ​អ្នក​ចុច​ Shift, Ctrl, Alt ឬ Window key បាន​ផង​ដែរ។ ​ ជា​ធម្មតា​នៅ​ពេល​ដែល​អ្នក​ចុច Shift ចំនួន ៥​ដង​វា​នឹង​ធ្វើ​ឱ្យ Sticky Key វា Activate ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​នៅ​ពេល​ដែល​អ្នក​ចុច Shift 5 ដង​នោះ​វា​បែរ​ជា​ធ្វើ​ឱ្យActivate Window Command Prompt ទៅ​វិញ​ទេ។
បញ្ជាក់៖ សម្រាប់​ការ​ណែនាំ​របស់​ CM ខាង​ក្រោម​គឺ​សម្រាប់​អ្នក​ដែល​ដំឡើង OS លើ​ Drive C: ប៉ុន្តែ​អ្នក​ដែល​ដំឡើង​ OS លើ​ Drive ផ្សេង​សូម​ដូរ C: ទៅ ឈ្មោះ Drive របស់​អ្នក​ជា​ការ​ស្រេច។

១. នៅ​ពេល​ដែល Command Prompt window ចេញ​ហើយ អ្នក​ត្រូវ​វាយcopy c:\windows\system32\sethc.exe c:\ រួច​ចុច Enter។

២. បន្ទាប់​មក​ត្រូវ​វាយ copy /y c:\windows\system32\cmd.exe c:\windows\system32\sethc.exe រួច​ចុច​ Enter។

៣. ចាក​ចេញ​ពី Command Prompt ហើយ​ត្រូវ reboot កុំព្យូទ័រ​។ បន្ទាប់​ពី​ចេញ​ Screen ឱ្យ login ត្រូវ​ចុច Shift ៥​ដង។​ហើយ Command Prompt វា​នឹង​លោត​ចេញ​មក។

៤. អ្នក​ត្រូវ​វាយ net user សម្រាប់ username password ហើយ​ត្រូវ​ជំនួស​ Username ដោយ​ដាក់​ឈ្មោះ​របស់​អ្នក​និង​វាយ​កន្លែង Password ដោយ​លេខ​ Password ថ្មី​របស់​អ្នក។

៥. ចាក​ចេញ​ពី Command Prompt ហើយ Log in ចូល​ទៅ​តាម​លេខ Password ថ្មី​របស់​អ្នក​ជា​ការ​ស្រេច។

ដើម្បី​ការពារ​អ្នក​ប្រើ​ប្រាស់​ដ៏​ទៃ​ទៀត​ដែល​ចង់​ reset password របស់​អ្នក​តាម​វិធី​ខាង​លើ​ អ្នក​អាច​ Restore នូវ sticky keys ឡើង​វិញ​តាម​វិធី​ដូច​​ខាង​ក្រោម៖

១. សម្រាប់​ជំហាន​នេះ​អ្នក​ត្រូវ​ធ្វើ​ដូច​ខាង​លើ​ដែរ​គឺ​ដាក់ Disc ដំឡើង Windows ចូល​ហើយ​ត្រូវ​បើក​មើល​ទៅ​ក្នុង recovery tools ហើយ​ដាក់​ឱ្យ command prompt ដំណើរ​ការ។​

២. នៅ​ពេល​វា​ដំណើរ​ការ​ហើយ​អ្នក​ត្រូវ​វាយ copy /y c:\sethc.exe c:\windows\system32\sethc.exe ហើយ​ចុច​ Enter។

៣. អ្នក​ត្រូវ​ចាក​ចេញ​ពី Command prompt ហើយ​ត្រូវ reboot កុំព្យូទ័រ​របស់​អ្នក​។ បន្ទាប់​មក​អ្នក​ត្រូវ​ចុច Shift ៥​ដង​នោះ​វា​នឹង​ជំនួស​ Command Prompt ដោយ Sticky Keys វិញ​ម្តង។ រក្សា​ទុក Disc Windows របស់​អ្នក​នៅ​កន្លែង​សមរម្យ​ជា​ការ​ស្រេច។

បម្រុង​ប្រយ័ត្ន៖
នៅ​ពេល​ដែល​អ្នក Reset password ដោយ​ប្រើ​ Sticky Keys trick គឺ​មាន​ន័យ​ថា​អ្នក​អាច​នឹង​អាច​បាត់​នូវ​ Encrypted File​ , email message, passwords នៅក្នុង Internet Explorer និង​ Network resources ដែល​ជា​ព័ត៌មាន​នៅ​ក្នុង​កុំព្យូទ័រ​របស់​អ្នក។ ដូចនេះ​អ្នក​ត្រូវ​ចង​ចាំ​ថា​អ្នក​ត្រូវ Backup នូវ​ទិន្នន័យ​ណា​ដែល​សំខាន់​របស់​អ្នក​ឱ្យ​បាន​ទៀងទាត់៕
ចំណាំ៖​វិធី​នៃ​ការ​ដក​លេខ​សម្ងាត់​ឬ​ដក Password ចេញ​ពី​កុំព្យូទ័រ​នូវ​ពេល​អ្នក​ភ្លេច​យើង​មាន​វិធី​ច្រើន​យ៉ាង​ហើយ​ងាយៗ​ ក្នុង​ការ​អនុវត្តិ​ទៀត​ផង​ដូច​ជា​ការ​ប្រើ​កម្មវិធី​ដើម្បី​ស្វែង​រក​លេខ​ សម្ងាត់​បាន​ភ្លេច​និង​ការ​ប្រើ​កម្មវិធី​Active Bootដើម្បី​លុប​លេខ​សម្ងាត់​ចេញ​ពី​កុំព្យូទ័រ​ការ​ប្រើ​កម្មវិធី​ដើម្បី Boot ពី USB Flash ទៅ​លុបpassword ជា​ដើម​ដែល​សុទ្ធ​ជា​វិធីសាស្ត្រ​ល្អៗ​ដើម្បី​ជួយ​អ្នក​ចូល​ប្រើប្រាស់ Windows បាន​វិញ​ដោយ​មិន​ចាំបាច់​ដំឡើង Windows ថ្មី៕

About sambath

I will make it as business and Interest for People

Posted on ខែសីហា 29, 2012, in Information Teachnolog. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: