របៀប​ចាក់​សោ​ Folder ​របស់​អ្នក​ដោយ​ប្រើ​ Command ​Prompt

ពី​មុនៗ​ CM ​ធ្លាប់​លើក​យក​នូវ​កម្មវិធី​ជា​ច្រើន​ ដើម្បី​ឲ្យ​អ្នក​ប្រើ​ប្រាស់​អាច​ការពារ​សុវត្ថិភាព​​ឯកសារ​របស់​ខ្លួន​ពី​ ជន​ខិល​ខួច​មួយ​ចំនួន។​ នៅ​ពេល​នេះ​ដែរ​ CM ​នឹង​លើក​យក​នូវ​វិធីសាស្ត្រ​ដ៏​ងាយ​ស្រួល​មួយ​ដែល​អាច​ចាក់​សោ​ការ​ពារ​ Folder ​របស់​យើង​ ដោយ​មិន​ចាំបាច់​ប្រើ​ប្រាស់​កម្មវិធី​ជំនួយ​ឡើយ​ គឺ​គ្រាន់​តែ​ប្រើ​Command Prompt ​(cmd) ​ដែល​មាន​ស្រាប់​នៅ​ក្នុង​ Windows ​ផ្ទាល់​តែ​ម្តង។​ សូម​ធ្វើ​តាម​ការ​ណែនាំ​ដូច​ខាង​ក្រោម៖

មុន​ដំបូង​គឺ​អ្នក​ត្រូវ​បើក​ Command Prompt ​ដោយ​ចូល​តាម​ Run ​(start+R)​ រួច​វាយ​ពាក្យ​ cmd រួច​ចុច​ Enter។ ពេល​នោះ​ផ្ទាំង​ Command​ Prompt ​នឹង​លោត​ចេញ​មក​ បន្ទាប់​មក​វាយ​ឈ្មោះ​ Drive ​ដែល​អ្នក​ផ្ទុក​ Folder​ នោះ ​ឧបមា​ថា​ Folder របស់​ខ្ញុំ​គឺ​ផ្ទុក​នៅ​ក្នុង​ Drive D ​ដូចនេះ​យើង​គ្រាន់​តែ​វាយ​ D: ​រួច​ចុច ​Enter

ហើយ​បើ​យើង​ចង់​ចូល​ទៅ​ក្នុង​ Folder ​ណា​មួយ​ យើង​គ្រាន់​តែ​វាយ​ពាក្យ​ cd photo​
(photo គឺ​ជា​ឈ្មោះ​ folder ​ដែល​យើង​ចង់​ចូល)

ពេល​ចូល​ទៅ​ដល់​ទីតាំង​ដែល​យើង​ផ្ទុក​ Folder ​ដែល​យើង​ចង់​ចាក់​សោ​ហើយ​ យើង​ត្រូវ​វាយ​ Command ​ដូច​ខាង​ក្រោម៖
Cacls July /p everyone:n
(July ​ជា​ឈ្មោះ​ Folder​ ដែល​យើង​ចង់​ចាក់​សោ)​ បន្ទាប់​ពី​វាយ​ Command ​នេះ​ហើយ​ វា​នឹង​សួរ​ថា Are you sure? ​ពេល​នោះ​យើង​គ្រាន់​តែ​វាយ​អក្សរ​ Y ​រួច​ចុច
​Enter ​ជា​ការ​ស្រេច

បន្ទាប់​ពី​ចាក់​សោ​រួច​ នៅ​មុខ​ Folder ​របស់​យើង​នឹង​ចេញ​នូវ​រូប​សោ​មួយ​ដូច​រូប

ដើម្បី​ដោះ​នូវ​សោ​នេះ​វិញ​ គឺ​យើង​ធ្វើ​ដូច​មុន​ដដែល​តែ​យើង​គ្រាន់​តែ​ប្តូរ​ពី​ n ​មក​ f ​វិញ​ប៉ុណ្ណោះ​ cacls july /p everyone:f។

សូម​ចង​ចាំ​នូវពាក្យ​ Command ​នេះ​ឱ្យ​បាន​ច្បាស់​ដើម្បី​កុំឱ្យ​មាន​បញ្ហា​នៅ​ពេល​ដែល​អ្នក​ចង់​ប្រើ​ប្រាស់​ Folder ​នោះ​វិញ៕

About sambath

I will make it as business and Interest for People

Posted on ខែសីហា 29, 2012, in Information Teachnolog. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: