វិធី​បង្កើត​ពុម្ព​អក្សរ​ដោយ​មិន​ប្រើ​កម្មវិធី​ជំនួយ

ការ​បង្កើត​ពុម្ព​អក្សរ​គឺ​មិន​មែន​ជា​ការ​ងាយ​នោះ​ ទេ​ ដូច​នេះ​គឺ​វា​ទាម​ទារ​ឱ្យ​យើង​មាន​កម្មវិធី​ជំនួយ​និង​សិក្សា​ស្វែង​យល់​ ឱ្យ​ច្បាស់​អំពី​របៀប​នៃ​ការ​បង្កើត។​​ការ​បង្កើត​ពុម្ព​អក្សរ​ដោយ​ខ្លួន​ឯង ​នេះ​គឺ​វា​មាន​សារ​សំខាន់​ណាស់​សម្រាប់​អ្នក​ដែល​ចង់​បង្កើត​ពុម្ព​អក្សរ​ ប្រើប្រាស់​ផ្ទាល់​ខ្លួន​ទៅ​តាម​តម្រូវ​ការ​ផ្សេងៗ។​ប៉ុន្តែ​នៅ​ពេល​នេះ​ CM នឹង​បង្ហាញ​អំពី​វិធី​សាស្ត្រ​មួយ​ដែល​អាច​ឱ្យ​អ្នក​បង្កើត​ពុម្ព​អក្សរ​ដោយ ​ខ្លួន​ឯង​និង​មិន​ចាំ​បាច់​ប្រើ​កម្មវិធី​ជំនួយ។
តើ​វិធី​សាស្ត្រ​នៃ​ការ​ធ្វើ​មាន​លក្ខណៈ​យ៉ាង​ណា​?​ដូច​នេះ CM នឹង​បង្ហាញ​អំពី​វិធី​សាស្ត្រ​នោះ​ដូច​តទៅ៖
វិធី​បើក​ចូល​កម្មវិធី​
១. ដំបូង​ចូល​ទៅ​ក្នុង​ Start menu រួច​ចុច​ក្នុង​ Search រួច​វាយ​ពាក្យ eudcedit បន្ទាប់​មក​ចុច​ Enter ។

២. បន្ទាប់​មក​វា​នឹង​ចេញ​ផ្ទាំង Select Code មួយ​ ដូច​នេះ​យើង​ត្រូវ​ចុច​ប្រអប់ (E000) ហើយ​ចុច OK។

វិធី​គូស​និង​បង្កើត​អក្សរ
១. ពេល​នេះ​វា​នឹង​ចេញ​ផ្ទាំង​មួយ​ទៀត​ដើម្បី​ឱ្យ​យើង​អាច​គូស​បាន។
២. យើង​ត្រូវ​ចុច​រូប​ខ្មៅ​ដៃ​នៅ​ខាង​ឆ្វេង​ដើម្បី​គូស​អក្សរ​របស់​អ្នក។
៣. ចុច​លើ​រូប​ Eraser នៅ​ខាង​ឆ្វេង​ដើម្បី​លុប​កំហុស​របស់​អ្នក។
៤. អ្នក​អាច​ចុច​លើ View ហើយ​រើស​យក​ពាក្យ Show Outline ដើម្បី​បង្ហាញ​ពី​ Outline របស់​អក្សរ​របស់​អ្នក​។
៥. អ្នក​អាច​ស្វែង​រក​ជំនួយ​និង Reference បាន​ដោយ​ចុច​លើ​ពាក្យ Window ហើយ​ចុច​លើ Reference ។
នៅ​ពេល​នោះ​អ្នក​រក​ពុម្ព​អក្សរ​ដែល​មាន​ស្រាប់​ដើម្បី​ជា​ជំនួយ​ដល់​អ្នក​បាន​ រួច​ចុច​ OK ។

វិធី​រក្សា​ទុក​តួ​អក្សរ​របស់​អ្នក
នៅ​ពេល​ដែល​អ្នក​បាន​រចនា​តួ​អក្សរ​រួច​អ្នក​ត្រូវ​រក្សា​តួ​អក្សរ​របស់​អ្នក​ទុក​ដូច្នេះ​អ្នក​ត្រូវ៖
១. ចុច​លើ​ Edit រួច​ចុច​យក Save Character។

២. បន្ទាប់​មក​អ្នក​ត្រូវ​ចុច​លើ Edit រួច​ចុច​លើ Select Code។
៣. នៅ​ពេល​ផ្ទាំង​នេះ​ចេញ​មក​គឺ​អ្នក​អាច​មើល​ពី Code របស់​តួ​អក្សរ​របស់​អ្នក​បាន។
៤. ប្រសិន​បើ​អ្នក​ចង់​បង្កើត​តួ​អក្សរ​ថ្មី​មួយ​ទៀត​អ្នក​គ្រាន់​តែ​ចុច​លើ​ ប្រអប់​ថ្មី​មួយ​ទៀត​ទៅ​តាម​ប្រភេទ​អក្សរ​របស់​វា​រួច​ចុច​ OK។
វិធី​ប្រើ​ប្រាស់​ពុម្ព​អក្សរ​របស់​អ្នក
បន្ទាប់​ពី​អ្នក​បាន​រចនា​និង​រក្សា​ទុក​ពុម្ព​អក្សរ​របស់​អ្នក​រួច​ហើយ​នៅ​ ពេល​នេះ​អ្នក​ត្រូវ​តែ​យក​វា​មក​ប្រើ​ប្រាស់​ដូច​នេះ​អ្នក​ត្រូវ​ធ្វើ​តាម​ វិធី​ដូច​ខាង​ក្រោម៖
១. បើក​ចូល​ទៅ​កាន់​កម្មវិធី​ Word របស់​អ្នក​ជា​មុន​សិន​ដូច​ជា​កម្មវិធី Microsoft Word ជា​ដើម។
២. បន្ទាប់​មក​អ្នក​ត្រូវ​ចុច​ប៊ូតុងStart ហើយ​ចុច​លើ All Program => Accessories => System Tools ហើយ​ចុច​លើ Character Map។
៣. បន្ទាប់​មក​ត្រូវ​ចុច​លើ Font ហើយ​ចុច​ទាញ​ Cursor ចុះ​មក​ក្រោម​រួច​ជ្រើស​រើស​យក All Font (Private Characters)

៤. ចុច​ពីរ​ដង​លើ​តួ​អក្សរ​ទាំង​នោះ​មួយម្ដងៗ។
៥.​បន្ទាប់​មក​ចុច​លើ Copy។
៦. អ្នក​ត្រូវ​ចូល​ទៅ​កម្មវិធី​ Word របស់​អ្នក​ដូច​ជា​កម្មវិធី Microsoft Word របស់​អ្នក​រួច​ចុច Ctrl+V ឬ ចុច​ Mouse ស្ដាំ​រួច​ចុច Paste។
នៅ​ទី​បញ្ចប់​អ្នក​ប្រាកដ​ជា​ឃើញ​ពុម្ព​អក្សរ​ដែល​អ្នក​ទើប​តែ​បង្កើត​ជា​ មិន​ខាន។ ដូចនេះ​អ្នក​អាច​រីករាយ​នឹង​អក្សរ​ថ្មី​របស់​អ្នក​យ៉ាង​ងាយ​ស្រួល​និង​ពិសេស ​សម្រាប់​អ្នក​យក​ទៅ​ប្រើប្រាស់​ទៅ​តាម​តម្រូវ​ការ​ផ្សេងៗ៕

About sambath

I will make it as business and Interest for People

Posted on ខែសីហា 29, 2012, in Information Teachnolog. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: