ស្វែងយល់​ពី Ports នីមួយៗ​នៅ​ផ្នែក​ខាង​ក្រោយ​ កុំព្យូទ័រ​តើ​គេ​បង្កើត​មក​សម្រាប់​ធ្វើ​អ្វី​ខ្លះ?

 

ផ្នែក​ខាងក្រោយ​នៃ​កុំព្យូទ័រ​ទាំង Laptop & Desktop របស់​អ្នក​គឺ​ពោរពេញ​ទៅ​ដោយ​កន្លែង​តភ្ជាប់​ជា​ច្រើន​ដោយ Port ហើយនិង​ Connector ទាំង​អស់​នោះ​គឺជា​កន្លែង​ដែល​អ្នក​អាច​ស៊ក​សម្រាប់​តភ្ជាប់​ឧបករណ៍(Device) ផ្សេងៗ​តាម​តែ​អ្នក​ចង់​បាន​ឬ​ចង់​ប្រើប្រាស់។​ USB របស់​កុំព្យូទ័រ​សព្វថ្ងៃ​នេះ​គឺ​វា​មាន​ភាព​ងាយស្រួល​សម្រាប់​តភ្ជាប់​ទៅ​ កាន់​ជម្រើស(Option) ផ្សេងៗ​ទៀត​ ដោយ​វា​តភ្ជាប់​ដោយ​ស្វ័យប្រវត្តិ​តែម្ដង​ហើយ​ពិសេស​នោះ​គឺ​ការ​ប្រើប្រាស់​ វា​បាន​ច្រើន​ជាង​មុន។
វា​ធ្វើការ​តាម​ពហុតរភាព​នៃ​ប្រភេទ​ការ​តភ្ជាប់​ដែល​អ្នក​អាច​គិត​ដល់​ដោយ​ ស្វែង​រក​នៅ​លើ PC របស់​អ្នក​ ហើយ​ប្រើ​វា​តាម​តែ​អាច​ធ្វើ​ទៅ​បាន​ដែល​គេ​បាន​កំណត់​តួនាទី​របស់​វា​ ស្រេច។
យើង​នឹង​ចាប់​ផ្ដើម​ជាមួយ​ការ​តភ្ជាប់​ដ៏​ទំនើប​មួយ​ចំនួន​ហើយ​ធ្វើការ​ ត្រលប់​មក​ក្រោយ​វិញ​នៅ​ចុង​បញ្ចប់​យើង​នឹង​បាន​ឃើញ​ Connections​ នោះ​នៅ​ក្នុង​ PC​ នា​ថ្ងៃ​អនាគត​ហើយ​វា​មាន​មុខងារ​ផ្សេងៗ​ពី​គ្នា។
នេះ​ជា​ការ​លើក​ឡើង​ជា​ឧទាហរណ៍​មួយ​ចំនួន​សំដៅ​ទៅ​លើ​កុំព្យូទ័រ​ Desktop ភាគ​ច្រើន​នៃ​ការ​តភ្ជាប់​អាច​ក៏​មាន​ភ្ជាប់​មក​ជាមួយ​កុំព្យូទ័រ​ប្រភេទ Laptop ក្នុង​ការ​ផ្ដល់​មុខងារ​ងាយស្រួល​អ្នក​អ្នក​ប្រើ​ទាំង​អស់។
កំណែ​ទម្រង់​នៃ​ឧបករណ៍ USB
USB​គឺ​ត្រូវ​បាន​គេ​ស្គាល់​ហើយ​វា​ជា​ឈ្មោះ​សាមញ្ញ​ខ្លី​មួយ​ឥ​មាន​ការ​ ប្រែប្រួល​គឺ​ត្រូវ​បាន​គេ​រក្សា​ឈ្មោះ​នេះ​ទុក​ជា​ធម្មតា។​អ្នក​បាន​ស្គាល់ USB 2.0 នេះ​គឺ​ជា​ការ​ជំនួស​ឱ្យ​មុខងារ​របស់ USB 1.0​ ដោយ USB1.0មាន​រយៈ​´´ពេល​ខ្លី​នៅ​លើ​ទីផ្សារ​ប៉ុន្តែ USB 2.0​ ​អាច​មាន​រយៈ​ពេល​យូរ​នៅ​លើ​ទីផ្សារ​ក្នុង​ការ​បំពេញ​តម្រូវ​ការ​របស់​អ្នក​ ប្រើ​ជាមួយ​នឹង​ការ​ផ្ទុក​បាន​យ៉ាង​ច្រើន​គួរសម​សម្រាប់​ការ​បញ្ជូន​ ទិន្នន័យ​វា​បាន​ក្លាយ​ជា​ជម្រើស​ដ៏​ធំ​របស់​អ្នក​ប្រើ​ទាំង​អស់។ នៅ​ខណៈ​ពេល​នៃ​ការ​អនុម័ត​ជា​លក្ខណៈ​ស្តង់ដារ​នោះ​គេ​បាន​បង្ហាញ​នូវ​មុខ​ មាត់​ថ្មី​របស់​វា​នោះ​មាន​ន័យ​ថា​ទោះបីជា USB 2.0 មាន​លក្ខណៈ​គ្រប់គ្រាន់​ហើយ​ក៏​ដោយ​ការ​កំណែ​ទម្រង់​ថ្មី​របស់​វា​នៅតែ​បន្ត ​កែប្រែ​ទៅ​មុខ​ឥត​ឈប់។ ចូរ​ក្រឡេច​មើល​ភាព​ប្រណិត​នៃ USB មួយ​ចំនួន​ដែល​គេ​បាន​ភ្ជាប់​មក​ជា​ស្រេច​នៅ​ផ្នែក​ខាង​ក្រោយ​នៃ​កុំព្យូទ័រ ​របស់​អ្នក​និង​លក្ខណ​ពិសេសៗ​របស់​វា​ដែល​បាន​កែប្រែ​តៗ​មក។

ស្តង់ដារ USB 2.0 ports.
USB 2.0​​ គឺ​ជា​ប្រភេទ​ Port ដែល​មាន​លក្ខណៈ​ស្តង់ដារ។ នៅ​បច្ចុប្បន្ន​នេះ​យើង​ប្រើ Port របស់ USB 2.0 ដើម្បី​ភ្ជាប់​ទៅ​កាន់​ឧបករណ៍៖ mice(mouse), keyboards, hard drives, optical drivers, printers,Scannerហើយនិង ផ្នែក ដទៃ​ផ្សេងៗ​ទៀត​អាច​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង USB 2.0 ដែល​យើង​អាច​ដោត​ចូល​ទៅ​ក្នុង Port មួយ​នៃ​ Port ទាំង​នោះ។ ការ​លេចឡើង​នៃ​ USB 3.0 (បង្កើន​ល្បឿន​ទ្វេដង​នៃ​ការ​បញ្ចូល​ទិន្នន័យ​នៅ​លើUSB)ប៉ុន្តែ USB 2.0 គឺ​នៅតែ​មាន​ការ​ពេញ​និយម​ដដែល។​ទោះបីជា USB 2.0 នៅ​តែ​មាន​ការ​និយម​ប្រើប្រាស់​របស់​អតិថិជន​នៅ​ពេល​នេះ​ក៏​ដោយ​ប៉ុន្តែ​យើង ​មិន​អាច​និយាយ​បាន​ថា​ទៅ​ថ្ងៃ​អនាគត USB 2.0 នៅ​តែ​ប្រើ​ឬ​មួយ​គេ​រក្សា​វា​ទុក​ដូច USB 1.0 ឬ​យ៉ាង​ណា​ទេ។​យើង​អាច​និយាយ​បាន​ថា USB 3.0 នឹង​មក​ជំនួស​ឱ្យ​ការ​ប្រើប្រាស់​របស់ USB 2.0 បន្តិច​ម្ដងៗ​ហើយ​នៅ​ពេល​នេះ​ហើយ USB 3.0ជា​មុខមាត់​ថ្មី​របស់ USB 2.0​ដែរ។

USB 2.0 port ជាមួយ​លក្ខណៈ​ពិសេស BIOS auto-install
ប្រភេទ​លក្ខណៈ​ពិសេស​នៃ USB port នេះ​គឺ​នៅ​លើ​ការ​បង្កើត Motherboard របស់ Asus ថ្មីៗនេះ។​ នេះ​គី​ជា​ស្តង់ដារ​មួយ​នៃ​ USB 2.0 port​ ហើយ​អាច​ត្រូវ​បាន​គេ​ប្រើ​ចំពោះ​ការ​តភ្ជាប់​លក្ខណៈ​ធម្មតា​ទៅ​កាន់​គ្រប់​ ឧបករណ៍​ប្រើ​លក្ខណៈUSB 2.0។ ទោះបីជា​យ៉ាងណាក៏ដោយ​វា​មាន​សមត្ថភាព​ដំឡើង BIOS​ដោយ​ស្វ័យប្រវត្តិ​នូវ​ពេល​អ្នក​ភ្ជាប់​វា។​ អ្នក​អាច​ថតចម្លង​នូវ​កម្មវិធី BIOS flash ពិសេសៗ​ពី USB flash memory key ដូច BIOS ដែល​អ្នក​ចង់​ឬ​បាន​ដំឡើង​ដែរ។ បន្ទាប់​មក​ចុច​​​ Button next ទៅកាន់​ port នៅ​ពេល​ដែល​ប្រព័ន្ធ​គឺ​ដំណើរការ​ហើយ BIOS នឹង​ចាប់​ផ្ដើម​ដំឡើង​ដោយ​ស្វ័យប្រវត្ត។​នេះ​គឺជា​លក្ខណៈ​ពិសេស​មួយ​របស់​វា ​ដែល​យើង​គួរ​តែ​ដឹង​នឹង​យល់​ឱ្យ​ច្បាស់​ចំ​ពោះ​មុខងារ USB។

USB 2.0 portsដែល​ត្រូវ​បាន​គេ​បន្ថែម​ក្រោយ​ពី​កំណែ​ទម្រង់​ថ្មី
ប្រភេទ​ Port ថ្មី​ទាំង​នេះ​គឺ​អ្នក​អាច​ឃើញ​មាន​នៅ​លើ​បន្ទះ Motherboards ដែល​បង្កើត​ដោយ​ក្រុមហ៊ុន Asusនិង Gigabyte ហើយនិង​​រោងចក្រ​ដទៃ​ទៀត។ គេ​បាន​បន្ថែម​ចំនួន USB port ដើម្បី​ឱ្យ​វា​អាច​ភ្ជាប់​ដំណើរការ​បាន​ជាមួយ​ផ្នែក​មួយ​ចំនួន​របស់​ ទូរស័ព្ទ​ដៃ​ដូចជា​smartphones ហើយនិង​ពពួក tablets។​នេះ​គឺជា​តម្រូវ​ការ​បច្ចេកវិទ្យា​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ ការ​របស់​ឧបករណ៍​សម្រាប់​ភ្ជាប់​ទៅ​កាន់iPad ដែល​តម្រូវ​ឱ្យ​មាន​ការ​ទៅ​លើ​ដំណើរការ​របស់​ USB port។

USB 3.0 ports​ជំនាន់​ចុង​ក្រោយ
USB 3.0 គឺជា​ជំនាន់​ចុងក្រោយ​របស់​ USB​ ហើយ​វា​ក៏​ត្រូវ​បាន​គេ​ដឹង​ផង​ដែរ​ថា​វា​ជា USB ដែល​មាន​ល្បឿនលឿន​បំផុត​បើ​ប្រៀបធៀប​ទៅ​ជំនាន់​មុខ​នៃ​ប្រភេទ USB។​វា​មាន​ល្បឿន 5 gigabits ​នៃ​ការ​បញ្ជូន​ទិន្នន័យ​ក្នុង​មួយ​វិនាទី ឬ​(​626 MB ក្នុង​១​វិនាទី)។ កុំព្យូទ័រ​ភាគ​ច្រើន​ត្រូវ​បាន​គេ​ភ្ជាប់ USB 3.0 ផ្សេងៗ​ពី​គ្នា​នៅ​លើ​បន្ទះ Motherboardហើយ​ ត្រូវ​បាន​គេ​បង្កើត​ឡើង​ជា​លក្ខណៈ Chip ហើយ​មាន​លក្ខណៈ​ដាច់​ពី​គ្នា​នៅ​លើ Motherboard​ ប៉ុន្តែ Chipset ​របស់ AMD មួយ​ចំនួន​គឺ​មាន USB 3.0 បង្កើត​ឡើង​នៅ​ក្នុង PC’s core logic។ Intel នឹង​បង្កើត USB 3.0ដាក់​នៅ​លើ​នៅ​ក្នុង​ហៅ​ថា core logic នូវ​ជំនាន់​ក្រោយ​នៃ Ivy Bridge chipsets។
USB 3.0 ថ្មី​នេះ​អ្នក​ក៏​អាច​ដាក់​ប្រើ​បាន​ជាមួយ USB 2.0 បាន​ ប៉ុន្តែ​អ្នក​អាច​ទទួល​បាន​ល្បឿន​​បញ្ជូន​ទិន្នន័យ​របស់ USB 2.0 ប៉ុណ្ណោះ។​ ចំណែក​ខ្សែ​របស់ USB 3.0 គឺ​មាន​ភាព​ខុស​គ្នា​រវាង​ខ្សែ​របស់ USB ពី​មុន​ផង​ដែរ​ដូច្នេះ​ យើង​ត្រូវ​ប្រាកដ​ថា​ប្រភេទ​ខ្សែ​ដែល​យើង​ប្រើប្រាស់​នោះ​គឺ​ត្រឹមត្រូវ​ សម្រាប់ USB 3.0 របស់​អ្នក​ឬ​ទេ។
ប្រភេទ​នៃ eSATA
External storage ដែល​មាន​ល្បឿន​លឿន​ក្នុង​ការ​ចម្លង​ទិន្នន័យ​ដោយ​អ្នក​អាច​ធ្វើការ​កែប្រែ​ បាន​នៃ​វីដេអូ​ឌីជីថល​និង​រូបភាព​ឌីជីថល​ជា​ដើម។អ្នក​បាន​គិត​ថា USB 3.0 ​គឺ​អាច​ដាក់​បំពេញ​គ្រប់​កម្រិត​នូវ​ភាព​ចន្លោះ​ប្រហោង​ប៉ុន្តែ​ពេល​ខ្លះ​ ការ​ប្រើប្រាស់​របស់​អ្នក​មិន​បាន​អនុវត្តន៍​ឱ្យ​បាន​ពេញ​អស់​ឡើយ។

ប្រភេទ​នៃsSATA (external Serial Advanced Technology Attachment) port
ការ​បញ្ចូល eSATA ឬ​ហៅ​ថាexternal SATA។ ដំណ​ភ្ជាប់​នៃ​ eSATA ចុង​ក្រោយ​គឺ​មាន​មាន​ល្បឿន 6gbps SATA drivesហើយ​គ្រប់ connection​ឬ​ដំណ​ភ្ជាប់​ទាំង​អស់​គឺ​អាច​មាន​ល្បឿន​លឿន​ជាង USB 3.0 បន្តិចបន្តួច។ ភាព​ផ្លាស់ប្ដូរ​ថ្មីៗ​នៃ external SATA គឺ​យើង​ត្រូវ​មាន​ការ​ដាក់​ស្រោម​ព័ទ្ធជុំវិញ​ដើម្បី​ការពារ​វា​កុំ​ឱ្យ​ ឆាប់​ខូច​និង​ប្រើ​បាន​ជាមួយ RAID ផ្សេងៗ​ទៀត​ប្រសិនបើ​អ្នក​ចង់​បន្ថែម​ភ្ជាប់​ឧបករណ៍​រក្សា​ទិន្នន័យ​ច្រើន។
មុខងារ​ដំណ​ភ្ជាប់​សម្រាប់​បណ្ដាញNetwork
ភាព​ជាក់ស្ដែង​នៃ​ការ​តភ្ជាប់​បណ្ដាញ Network លើ​កុំព្យូទ័រ Desktop PC នៅ​គ្រប់​ទី​កន្លែង​គឺ​យើង​ឃើញ​ប្រើ Ethernet Jack។

ឧបករណ៍Gigabit ethernet port
Gigabit Ethernet គឺ​ត្រូវ​បាន​គេ​បង្កើត​ឱ្យ​មាន​ស្ទើរ​គ្រប់​ប្រព័ន្ធ​សម្រាប់​បណ្ដាញ Networking មាន​ទាំង​ការ​ប្រើ​ខ្សែ​សម្រាប់​តភ្ជាប់​និង​ប្រើ​ប្រព័ន្ធ Wireless។​ប៉ុន្តែ​ពេល​ខ្លះ​ការ​បញ្ជូន​ទិន្នន័យ​លើ​បណ្ដាញ Network មាន​សភាព​យឺត​ហើយ​ការ​មាន​ការ​លំបាក​ខ្លះ​ដែរ​សម្រាប់​ការ​ប្រើ​ខ្សែ​ហេតុ​ ដូច្នេះ​ហើយ​បាន​ជា​មក​ដល់​ពេល​នេះ​គេ​បាន​ធ្វើ​កំណែទម្រង់​ដល់ 802.11ac Wireless ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​និង​មាន​ល្បឿន​លឿន​ជាង​មុន។

មុខ​ងារ​បញ្ជូន​ទិន្នន័យ​តាមរយៈ​ឧបករណ៍ Bluetooth
Motherboard ​មួយ​ចំនួន​អាច​ប្រើប្រាស់​បាន​ជាមួយwireless connectivity​មាន​ន័យ​ថា​វា​បញ្ជូន​ទិន្នន័យ​បាន​លឿន។ នោះ​មាន​ន័យ​ថា​គេ​ប្រើ 802.11n Wi Fi នៅ​លើ board ដែល​វា​អាច​មាន​ល្បឿន​រហូត​ដល់ 600 megabits ក្នុង​មួយ​វិនាទី​ជាមួយ​នឹង​ Bluetooth capable device ដូច​ smartphones ដែរ។
ឧបករណ៍​សម្រាប់​បញ្ជូន​និង​បញ្ចេញ​សំឡេង(Audio Connections)
កាល​ពី​មុន​យើង​ឃើញ​មាន Sound card ផ្សេងៗ​ប្រើ​សម្រាប់​បញ្ចូល(audio output)និង​មុខងារ​បញ្ចេញ​សំឡេង(input)នៅ​លើ​កុំព្យូទ័រ​តែ​មួយ។ផ្ទុយ​ទៅ​ វិញ PC ឬ​កុំព្យូទ័រ​សព្វថ្ងៃ​មាន audio នៅ​ក្នុង​នឹង​ស្រាប់​ហើយ​មាន audioជា​ច្រើន​ដែល​វា​មាន​លក្ខណៈ​និង​មុខងារ​ខុស​គ្នា។

មុខងារ​ឧបករណ៍Analog mini jacks
ភាព​ច្រើន​គេ​ប្រើប្រាស់ audio connection គឺ analog minijacke​​ នៅ​ផ្នែក​ខាង​ក្រោយ​នៃ​ PC​។ ប្រសិនបើ​អ្នក​មាន​ក្នុង​ចំណោម​ទាំង​នោះ​ ជាមួយ​បណ្ដាញ​តំណ​ភ្ជាប់​ច្រើន​លើ PC​សម្រាប់​ភ្ជាប់ speakerអ្នក​នឹង​បាន​ប្រើ​បី​ឬ​បួន outputបញ្ចេញ​សំឡេង​ដែល​មាន​ប្រភេទ​ពណ៌​ផ្សេងៗ​គ្នា​មាន​ដូច​ជា​ ពណ៌​បៃតង​ ខ្មៅ​ ទឹកក្រូច ​ហើយនិង​ ប្រផេះ​ ចំពោះ speaker setup​ របស់​អ្នក​សម្រាប់ multichannel audio។ ពណ៌​ផ្កា​ឈូក​មួយ​គឺ​ប្រើ​សម្រាប់ microphone input​ ហើយ​ត្រង់​ជើង​ដោត​ពណ៌​ខៀវ​គឺ​ប្រើ​សម្រាប់​បញ្ចូល inputសំឡេង។

ដំណើរការ​ឧបករណ៍​សម្រាប់​តភ្ជាប់​ពី​មុន​បច្ចុប្បន្ន​និង​ពេល​អនាគត
គ្រប់​ប្រភេទ​ទាំងអស់​នៃ connector​​s​ដែល​បាន​ភ្ជាប់​ទៅ​កាន់​អេក្រង់(monitor )វា​ហាក់បីដូចជា​ជា​យូរ​មក​ហើយ​ដែរ​ហើយ​គេ​ហៅ​វា​ថា VGA parallel port មាន​មុខងារ​សម្រាប់​បញ្ចូល​ទិន្នន័យ​ពីCPU ទៅ​បង្ហាញ​ឱ្យ​បាន​ឃើញ​នៅ​លើ​អេក្រង់​កុំព្យូទ័រ។ VGA card នេះ​គឺ​វា​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​ការ​បង្ហាញ​រូបភាព​ឱ្យ​ច្បាស់ ​ឬ​មិន​ច្បាស់​ក៏​វា​អាស្រ័យ​លើ VGA នេះ​ដែរ។

ឧបករណ៍​បង្ហាញ​ទិន្នន័យVGA (Video Graphics Array) connector
ប្រព័ន្ធ​ដែល​ផ្គត់ផ្គង់​ឱ្យ​ graphics ច្បាស់​នោះ​ភាគ​ច្រើន​ទាក់ទង​ជា​មួយ​នឹង VGA connector។ ភាគ​ច្រើន​នៃ​Monitor ​សព្វថ្ងៃ​គឺ​ត្រូវ​ការ VGA​ ជា​ចាំបាច់​ទើប​ដំណើរការ​ល្អ​ជា​ចុង​ក្រោយ​យើង​គិត​ពី​សម័យកាល​ដែល​ប្រើ analog connector ដោយ​គ្មាន VGA ថា​តើ​វា​យ៉ាង​ដូចម្ដេច​ដែរ។

មុខងារDVI (Digital Visual Interface) port
DVI (digital visual interface) បាន​បង្ហាញ​ដំបូង​នៅ​ក្នុង​ឆ្នាំ​១៩៩៩ ​នៅ​ខណៈ​ពេល​ដែល VGA បាន​ផុស​ចេញ​ជា​លើកដំបូង​នៅ​ដើម​ឆ្នាំ​១៩៨៧។ ទោះជាយ៉ាងណាក៏ដោយ​ទាំង​ពីរ​ទាំង DVI និង VGA នឹង​ត្រូវ​បាន​ដល់​ទី​បញ្ចប់​ទាំង​ពីរ​នៅ​ក្នុង​ឆ្នាំ​២០១៥​ខាង​មុខ​នេះ។ DVI ​គឺ​បាន​អនុម័ត​ជា​លើក​ដំបូង​យ៉ាង​ធំជា​ digital connection សម្រាប់ monitor កុំព្យូទ័រ​ហើយ​វា​នឹង​មក​ជំនួស​វិញ​ដោយ DisplayPort។

មុខងារ​លើDisplay Port
Display Port វា​ហាក់បីដូចជា​មាន​ភាព​សាំញ៉ាំ​បន្តិច​និង​ហាក់​ដូច​ជា​លើស​ពី​តម្រូវការ​ ដែល​ចង់​បាន​នៃ​ការ​ផ្ដល់​ឱ្យ​មានPort សម្រាប់​ភ្ជាប់​ឧបករណ៍ HDMI។​គេ​ឧបករណ៍​ឬ Port HDMI នេះ​សម្រាប់​ភ្ជាប់​ភ្ជាប់​និង​បញ្ចូល​រូបភាព​ពី​កុំព្យូទ័រ​ទៅ​កាន់​ អេក្រង់ TV ឬ​អេក្រង់​កុំព្យូទ័រ​ដោយ​មាន​រូបភាព​ភ្លឺច្បាស់​ល្អ​ជា DVI។
DisplayPort​​ អាច​បង្ហាញ​ផង​ដែរ​តាមរយៈ​សញ្ញា audioបាន​រហូត​ដល់​៨​បណ្ដាញ​ជា​មួយ​ល្បឿន​ផ្ដល់​ឱ្យ bandwidth 49 megabits ក្នុង​១​វិនាទី។

លក្ខណៈ​របស់HDMI (High-Definition Multimedia Interface) port
HDMI​ គឺ​មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង ​interface របស់ HDTV​ ប៉ុន្តែ​វា​មាន​លក្ខណៈ​ធំ​ទូលាយ​ការ​ដាក់​បង្ហាញ​នៅ​លើ PC និង graphics card​ទាំង​អស់។
HDMI​ 1.4a ផ្ដល់​ឱ្យ bandwidth គ្រប់គ្រាន់​ដើម្បី​ដំណើរការ 1080p នៅ​ក្នុង​កម្រិត 120Hz​ដែល​ធ្វើ​ឱ្យ​​វីដេអូ​និង​សំឡេង​ឮ​ច្បាស់​ល្អ។
​​HDMI​ ក៏​មាន​សមត្ថភាព​ខ្ពស់​ផង​ដែរ​នៃ​ការ​ផ្ដល់​ជា​សញ្ញា audio​ហើយ​ភាគ​ច្រើន graphics card ​មាន​លក្ខណៈ​ដាច់ៗ​ពី​គ្នា​ដែល​មាន​លក់​សព្វថ្ងៃ​នឹង​មាន audio ល្អ​ដូច graphics ដែរ។

មុខងារMini-DisplayPort portsសម្រាប់​ភ្ជាប់​ទៅ​កាន់​ឧបករណ៍​របស់Apple
Mini-DisplayPort គឺ​មាន​ប្រជាប្រិយភាព​សម្រាប់​ភ្ជាប់​តាមរយៈ Apple ដោយ​រាប់​បញ្ចូល​ទាំង​ផ្នែក​របស់ DisplayPort 1.2 ផង​ដែរ។​គ្រប់​ជំនាន់ Graphics cards ត្រូវ​បាន​គេ​ដាក់​រួមបញ្ចូល​គ្នា​ទាំង​ជំនាន់​ក្រោយ​នេះ​ដែល​បង្កើត​ឡើង​ជា ​មួយ​ AMD Radeon HD 6000 ហើយនិង HD 7000 series graphics cards។

ចំពោះMini-HDMI port
Mini-HDMI គឺ​គេ​មិន​បាន​ភ្ជាប់​មក​ជាមួយ​កុំព្យូទ័រ​មាន​ច្រើន​ដូច port ផ្សេងៗ​ទេ​ដែល​ភាគច្រើន​យើង​តែង​តែ​ឃើញ​មាន​នៅ​លើ​ឧបករណ៍​ប្រើប្រាស់​ អេឡិចត្រូនិក​ដូចជា​ Digital camerasផ្សេងៗ។
ទោះបីជា​វា​មិន​សូវ​មាន​នៅ​លើ​កុំព្យូទ័រ​ក៏​ដោយ​ក៏​អ្នក​អាច​ស្វែង​រក​ការ​ តភ្ជាប់​តាមរយៈ Graphics card ដែល​មាន​លក្ខណៈ​ដាច់​ៗ​ពី​គ្នា​ដែល​បង្កើត​ឡើង​ជាមួយ Nvidia 500 series GPUs​ដោយ​ក្នុង​នោះ​អ្នក​អាច​ភ្ជាប់​វា​បាន mini-HDMI ទៅ HDMI ជាមួយ​គ្នា។
បង្ហាញ​ពី​អាយុកាល​នៃ Port
មួយ​ចំនួន​នៃ​ដំណ​ភ្ជាប់​នៅ​តែ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​ក្នុង​ប្រព័ន្ធ​ មួយ​ចំនួន​នៅ​ឡើយ​បើ​ទោះបីជា​មាន​ការ​ប្រើប្រាស់​ក្នុង​កម្រិត​តិចតួច​យ៉ាង​ ណា​ក៏​ដោយ។​ហើយ​មួយ​ចំនួន​នោះ​ក៏​នៅ​តែ​ឃើញ​មាន​ប្រើ​សម្រាប់​ការ​ធ្វើ​ ជំនួញ​ផង​ដែរ​ហេតុ​ផល​ដោយ​សា​វា​នៅ​មាន​ដំណើរការ​លើ hardware ចាស់​ដើម្បី​ជំនួយ​ដល់​ដំណើរការ Applications មួយ​ចំនួន។

Port សម្រាប់​ភ្ជាប់PS/2 mouse ឬ keyboard connector
PS/2 គឺជា Port សម្រាប់​ភ្ជាប់ Mouse & Keyboard សេរី​ចាស់ៗ។ Motherboard ដែល​បាន​ភ្ជាប់​មក​ជាមួយ PS/2 មាន​ពីរ​នៃ​ប្រភេទ PS/2 នេះ​ដូច​មាន​បង្ហាញ​មួយ​ក្នុង​រូប​ខាង​លើ​នេះ។ PS/2​ជា​អាច​ដំណើរការ​បាន​ល្អ​ជាមួយ Motherboard សេរី​មុន​ដោយ​ជួន​កាល់​ប្រភេទ port USB មិន​អាច​ដំណើរការ​បាន​តែ PS/2 អាច​ដំណើរការ​Boot បាន​ហើយ​ក្រៅ​ពី​នេះ​ក៏​នៅ​តែ​មាន​គុណសម្បត្តិ​ល្អ​ជាច្រើន​ទៀត​ដែល​ឱ្យ​គេ​ នៅ​តែ​បន្ត​ភ្ជាប់​មក​ជាមួយ​ស្ទើរ​គ្រប់​កុំព្យូទ័រ។

មុខងារ​ឧបករណ៍FireWire (IEEEE 1394) port
FireWireឬ IEEE 1394 គឺ​នៅតែ​មាន​ការ​ពេញ​និយម​ប្រើប្រាស់​ដដែល​វា​គឺ​កម្រ​ឃើញ​គេ​ធ្វើ​ការ​ កែប្រែ​ថ្មី​នៅ​លើ​បន្ទះ motherboard​ថ្មីៗ។​វា​គឺ​មាន​ប្រយោជន៍​ប្រសិន​អ្នក​មាន camcorders or pro audio gearសេរី​មុន។

មុខងារ​ឧបករណ៍​ភ្ជាប់Parallel printer port
parallel printer port គឺ​នៅតែ​ឃើញ​មាន​នៅ​លើ​បន្ទះ Motherboard ថ្មីៗ​មួយ​ចំនួន​បើ​ទោះបី​នៅ​ពេល​នេះ​គេ​ប្រើ USB port មក​ជំនួស​ក៏​ដោយ។ Printer មួយ​ចំនួន​ប្រាកដ​ណាស់​គឺ​នៅ​តែ​ត្រូវ​ការ​វា​ក្នុង​ការ​ប្រើប្រាស់​វា​ឱ្យ​ មាន​រយៈ​ពេល​យូរ​ប៉ុន្តែ​ចំនួន​នៃ​ឧបករណ៍​សម្រាប់​ភ្ជាប់​ដែល​ល្អ​ៗ​នៅ​ ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​មួយ​ចំនួន​នៅ​តែ​ប្រើ port​សម្រាប់​ភ្ជាប់។

មុខងារ​របស់​ឧបករណ៍Nine-pin serial port
Nine-Pin Serial port គឺ​ស្ទើរតែ​មាន​រូបរាង​ទៅ​ហើយ​ពេល​បច្ចុប្បន្ន​នេះ​ដែល​ប្រើ​សម្រាប់​ភ្ជាប់ ​ទៅ​កាន់​ឧបករណ៍ Terminal & peripherals។Nine-pin Serial port អ្នក​ប្រើ​ចុង​ម្ខាង​នៃ USB ភ្ជាប់​ជាមួយ​ឧបករណ៍​ផ្សេងៗ​ដូច​ជា Modem, ISDN terminal adapter, PDA, Bar code scanner, label printer​ជា​ដើម។
​ក្រោយ​ពី​បាន​បង្ហាញ​ជា​សង្ខេប​ដូច​ខាង​លើ​រួច​មក​យើង​ឃើញ​ថា Ports នីមួយ​គឺ​វា​មាន​តួនាទី​ខុស​គ្នា​ប៉ុន្តែ​វា​បាន​ផ្ដល់​សារសំខាន់​សម្រាប់​ យើង​ទាំង​អស់​គ្នា​ខ្លាំង​ណាស់​ប្រសិនបើ​យើង​ទាំង​អស់​គ្នា​បាន​ស្គាល់​និង​ បាន​យល់​ច្បាស់​ពី​មុខងារ​នៃ port នីមួយៗ​ដែល​គេ​បង្កើត​វា​ឡើង​សម្រាប់​បំពេញ​តម្រូវ​ការ​ប្រើប្រាស់​របស់​យើង ​ទាំង​អស់​គ្នា៕

About sambath

I will make it as business and Interest for People

Posted on ខែសីហា 29, 2012, in Information Teachnolog. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: