រៀន​រចនា​អក្សរ​ដោយ​យក​ស្មៅ​ធម្មជាតិ​ធ្វើ​ជា​ផ្ទៃ​ ដោយ​ ប្រើ​ Photoshop

រៀន​រចនា​អក្សរ​ដោយ​យក​ស្មៅ​ធម្មជាតិ​ធ្វើ​ជា​ផ្ទៃ​ ដោយ​

ប្រើ​ Photoshop

សម្រាប់​មេរៀន​ឌីហ្សាញ​នៅ​ក្នុង​លេខ​នេះ​ CM ​នឹង​ណែនាំ​លោក​អ្នក​ពី​ការ​រចនា​អក្សរ​ដោយ​យក​ស្មៅ​ធ្វើ​ជា​ផ្ទៃ​នៃ​អក្សរ​ រួម​ជាមួយ​នឹង​ស្រមោល​ដែល​ធ្វើ​វា​មើល​ទៅ​ប្រៀប​ដូចជា​អក្សរ​ដែល​ផុស​ចេញ​ពី ​ដី​អញ្ចឹង​ដែរ។​ ដូច្នេះ​សូម​លោក​អ្នក​អនុវត្ត​តាម​ជំហាន​ខាង​ក្រោម​នេះ​ដោយ​យក​ចិត្ត​ ទុកដាក់។

ជំហាន​ទី​មួយ៖ ការបង្កើត​​ផ្ទាំងការងារ
ដំបូង​លោក​អ្នក​ត្រូវ​បង្កើត​ផ្ទាំង​ការ​ងារ​មួយ​ ដោយ​ចូល​ទៅ​កាន់​ File → New ​ឬ​ចុច​ Ctrl+N ដែល​មាន​ទំហំ​ 800 x 500 pixels ​និង​ Resolution 300pixels ឬ​អាច​យក​តាម​ទំហំ​នៃ​ Screen resolution ​នៃ​កុំព្យូទ័រ​របស់​អ្នក​ក៏​បាន។

ជំហាន​ទីពីរ៖
បន្ទាប់​ពី​បង្កើត​ផ្ទាំង​ការ​ងារ​រួច​ យើង​ត្រូវ​បំពេញ​ពណ៌​នៃ​ Background ​ដោយ​ប្រើ​ Gradient tool។​ សម្រាប់​ពណ៌​ដែល​ត្រូវ​ប្រើ​គឺ​ យើង​ប្រើ​ពីរ​ពណ៌​លាយ​បញ្ចូល​គ្នា​ដោយ​ពណ៌​ទី​១​ ត្រូវ​កំណត់​តម្លៃ​ #f5e20e ​ និង​ពណ៌​ទី​ពីរ​កំណត់​តម្លៃ​ #65a003 ​បន្ទាប់​មក​ទៀត​នៅ​ក្នុង​ Option bar ​សូម​ជ្រើស​យក​ Radial Gradient

រួច​សូម​ចុច​នៅ​លើ​ជ្រុង​មួយ​នៃ​ផ្ទាំង​ការងារ​ រួច​ទាញ​ទៅ​ជ្រុង​មួយ​ទៀត​ នោះ​អ្នក​នឹង​ទទួល​បាន​នូវ​ពណ៌​របស់​ Background ​មាន​លក្ខណ​ដូច​ខាង​ក្រោម៖

បន្ទាប់​មក​ទៀត​យើង​ត្រូវ​យក​រូប​មួយ​ទៀត​ដើម្បី​ផ្សំ​ជាមួយ​នឹង​ Background ​របស់​យើង​ ដោយ​យើង​អាច​ប្រើ​រូប​ដែល​មាន​លក្ខណ​ស្រដៀង​នឹង​រូប​ខាង​ក្រោម​នេះ​បាន៖

ដោយ​អ្នក​ត្រូវ​ចូល​ទៅ​ File → Place ​នៅ​ក្នុង​ Menu bar ​រួច​ Browse ​ទៅ​រក​រូប​ខាង​លើ​នេះ​។​ បន្ទាប់​មក​ត្រូវ​កំណត់​ Opacity ត្រឹម​ 70% និង​កំណត់​ Blend mode ​យក​ជា​ Overlay។

ជំហាន​ទីបី៖
ក្នុង​ជំហាន​នេះ​អ្នក​ត្រូវ​សរសេរ​អក្សរ​ដែល​អ្នក​ចង់​រចនា​ឡើង​ ដោយ​ជ្រើស​រើស​យក​ដែល​មាន​កម្រាស់​ក្រាស់​ និង​សរសេរ​វា​ជា​អក្សរ​ធំ​ទាំង​អស់។​ ដំបូង​អ្នក​ត្រូវ​រក​រូប​ស្មៅ​ដែល​ណា​ដែល​អ្នក​ពេញ​ចិត្ត​ ប៉ុន្តែ​នៅ​ពេល​នេះ​ខ្ញុំ​យក​រូប​ស្មៅ​ដូច​ខាង​ក្រោម

បន្ទាប់​មក​ដោយ​ឈរ​នៅ​លើ​ Layer ​នៃ​រូប​ស្មៅ​នេះ​ សូម​អ្នក​សរសេរ​អក្សរ​ដែល​អ្នក​ចង់​រចនា​ ឬ​អាច​ជ្រើស​យក​រើស​ Font ​ដែល​មាន​រាង​ស្រដៀង​ទៅ​នឹង​ Font ​ខាង​ក្រោម

ពេល​សរសេរ​រួច​អ្នក​ត្រូវ​កំណត់​យក​ Opacity ​របស់​អក្សរ​ត្រឹម​ 70%​ ដើម្បី​ឱ្យ​វា​មាន​លក្ខណ​ឆ្លុះ​។​
បន្ទាប់​មក​យើង​ត្រូវ​ប្រើ​ Pen tool ​ដើម្បី​គូរ​ជុំវិញ​អក្សរ​ ដោយ​ត្រូវ​គូរ​ជា​លក្ខណ​ស្រួចៗ​ដូចជា​ចុង​ស្មៅ​នៅ​ជុំវិញ​អក្សរ។​

សូម​លោក​អ្នក​ប្រើ​ Pen tool ​ដើម្បី​គូរ​លក្ខណ​បែប​នេះ​លើ​គ្រប់​អក្សរ​ដែល​អ្នក​បាន​សរសេរ។​

នៅ​ពេល​គូរ​រួច​សូម​ចុច​ Mouse ​ស្ដាំ​លើ​រូប​ រួច​យក​ Make Selection ​បន្ទាប់​មក​ត្រូវ​កំណត់​ Feather Radius ឱ្យ​មាន​តម្លៃ​ 0.2 pixels

បន្ទាប់​មក​ទៀត​ដោយ​ឈរ​ Layer ​នៃ​រូប​ស្មៅ​របស់​អ្នក​ សូម​ចុច​ Ctrl+J ​ដើម្បី​បង្កើត​ Duplicate Layer​ នោះ​អ្នក​នឹង​ទទួល​បាន​នូវ​ Layer ​ថ្មី​មួយ​ទៀត​ ដែល​លក្ខណ​ដូច​ខាង​ក្រោម៖

ជំហាន​ទី​៤៖
ក្នុង​ជំហាន​នេះ​ គឺ​យើង​ត្រូវ​រចនា​អក្សរ​ដែល​យើង​បាន​រៀប​ចំ​ខាង​លើ​ឱ្យ​មាន​លក្ខណ​ផុស​ឡើង​ ប្រៀប​ដូច​ជា​ផុស​ចេញ​ពី​ផ្ទៃ​ដី។​ ដូច្នេះ​លោក​អ្នក​ត្រូវ​ចុច​ Mouse ​ស្ដាំ​លើ​ Layer ​នៃ​អក្សរ​ដែល​អ្នក​ទើប​នឹង​បាន​រចនា​រួច​អំបាញ់មិញ​នេះ​ រួច​យក​ Blending Options។​ បន្ទាប់​មក​អ្នក​ត្រូវ​ Select ​លើ​ Bevel and Emboss រួច​កំណត់​ Size ឱ្យ​មាន​តម្លៃ​ 10 px ​និង​ជ្រើស​រើស​ Highlight Mode ​ជា​ Overlay។

បន្ទាប់​ពី​កំណត់​ Bevel and Emboss រួច​សូម​អ្នក​ Select ​យក​ Satin ​ដែល​ស្ថិត​នៅ​ក្រោម​ Bevel and Emboss ​រួច​ជ្រើសរើស​ Blend Mode ​ជា​ប្រភេទ​ Overlay ​និង​ Opacity ​ត្រឹម​ 13%។

ពេល​កំណត់​លក្ខណ​ទាំង​២​​ខាង​លើ​រួច​រាល់​ហើយ​ សូម​ចុច​ OK ​នោះ​អ្នក​នឹង​ទទួល​បាន​នូវ​អក្សរ​ដែល​មាន​លក្ខណ​ផុស​ដូច​ខាង​ក្រោម៖

ពេល​នេះ​ការ​រចនា​អក្សរ​ដែល​មាន​ផ្ទៃ​រំលេច​ដោយ​ស្មៅ​ពណ៌​បៃតង​ស្រស់​ គឺ​ត្រូវ​បាន​បញ្ចប់​ហើយ​ ប៉ុន្តែ​លោក​អ្នក​អាច​តុប​តែង​វា​ឱ្យ​មាន​លក្ខណ​ស្រស់​ស្អាត​ជាង​នេះ​ ដោយ​អ្នក​អាច​បន្ថែម​រូប​ស្លឹក​ឈើ​ ព្រម​ទាំង​សត្វ​ល្អិត​មួយ​ចំនួន​ ឬ​ការ​រចនា​ផ្សេងៗ​តាម​គំនិត​ច្នៃ​ប្រឌិត​របស់​អ្នក​ក៏​បាន។​ លោក​អ្នក​អាច​យក​ស្លឹក​ឈើ​មក​ដាក់​ពី​លើ​ដោយ​របៀប​ខាង​ក្រោម​៖

ប៉ុន្តែ​ដើម្បី​បន្ថែម​ភាព​ស្រស់​ស្អាត​ឱ្យ​វា​ យើង​ត្រូវ​ទម្លាក់​ស្រមោល​របស់​វា​ ដោយ​ត្រូវ​ចុច​ Mouse ស្ដាំ​រួច​យក​ Blending Options ​បន្ទាប់​មក​ត្រូវ​ Select ​យក​ Drop Shadow ​ដើម្បី​បង្កើត​ស្រមោល។​ នៅ​ក្នុង​ Drop Shadow​ លោក​អ្នក​ត្រូវ​កំណត់​ Opacity ​ត្រឹម​ 50%, Distance ​ត្រឹម​ 15%, ​Spreed ​មាន​ទំហំ​ 10% និង​ Size ​កំណត់​តម្លៃ​ត្រឹម​ 30% ​។

បន្ថែម​ពី​លើ​នេះ​លោក​អ្នក​អាច​រក​រូប​មេអំបៅ​ មក​ដាក់​បន្ថែម​ក៏​បាន​ដែរ​ តែ​ត្រូវ​កំណត់​ Shadow ​របស់​វា​ ឱ្យ​ដូច​ទៅ​នឹង​ Drop Shadow ​របស់​ស្លឹក​ឈើ។​ លើស​ពី​នេះ​ទៅ​ទៀត​លោក​អ្នក​ក៏​អាច​រចនា​បន្ថែម​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​ របស់​អ្នក​ផង​ដែរ​ តែ​សម្រាប់​មេរៀន​នេះ​គឺ​ខ្ញុំ​បាន​រចនា​ឡើង​ ដោយ​មាន​លក្ខណ​ដូច​ខាង​ក្រោម៖

ជា​ចុង​ក្រោយ​លោក​អ្នក​នឹង​ទទួល​បាន​នូវ​អក្សរ​ដែល​រចនា​ឡើង​ពី​ស្មៅ​ ធម្មជាតិ​ដ៏​ស្រស់​ស្អាត​ សម្រាប់​ដាក់​ជា​ Background ​កុំព្យូទ័រ​របស់​អ្នក​ ហើយ​ប្រសិន​បើ​មាន​បញ្ហា​សូម​ទំនាក់​ទំនង​មក​ CM៕

About sambath

I will make it as business and Interest for People

Posted on ខែតុលា 23, 2012, in Home. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: