Good Website ( Part 1)

KH4IT.COM គេហទំព័រ​ដែល​ផ្ដល់​ចំណេះ​ដឹង​ និង​

គន្លឹះ​នៃការ​ប្រើ​ប្រាស់​កុំព្យូទ័រ

សព្វ​ថ្ងៃ​ឃើញ​ថា​សន្ទុះ​នៃ​ការ​បង្កើត​វិប​សាយ​របស់​កូន​ខ្មែរ​មាន​ការ​ រីកចម្រើន​គួរ​ឱ្យ​គត់​សំគាល់​ ដែល​ការ​បង្កើត​ភាគ​ច្រើន​ទាក់ទង​ទៅ​នឹង​ចំណេះដឹង​បច្ចេកវិទ្យា​។ យ៉ាង​ណា​មិញ​សម្រាប់​វិប​សាយ​ kh4it.com វិញ​គឺជា​គេហទំព័រ​ដែល​បង្កើត​ឡើង​ដោយ​កូន​ខ្មែរ​សុទ្ធ​សាធ​ក្នុង​ការ​ចែក​ រំលែក​នូវ​ចំណេះ​ដឹង​ និង​ព័ត៌មាន​ថ្មីៗ​ ដែល​ទាក់ទង​នឹង​ព័ត៌មាន​វិទ្យា​ និង​គន្លឹះ​នៃ​ការ​ប្រើ​ប្រាស់​កុំព្យូទ័រ។​ ក្រៅ​ពី​នេះ​ក៏​ឃើញ​មាន​ការ​ដាក់​ឱ្យ​ទាញ​យក​នូវ​កម្មវិធី​ សៀវភៅ​អេឡិច​ត្រូនិក​ និង​ហ្គេម​ ដោយ​ឥត​គិត​ថ្លៃ​ផ​ដែរ។​ អាច​ឆែក​មើល​បាន​ក្នុងគេហទំព័រ​ www.kh4it.com

សិក្សា​ពីឧបករណ៍​ភ្លេង​ និង​ចង្វាក់ភ្លេង​នៅ​លើ​ Online

BPMinus គឺជា​គេហទំព័រ​បង្រៀន​ឱ្យ​ចេះ​ប្រើប្រាស់​ឧបករណ៍​ភ្លេង​ដ៏​ទំនើប​ដែល​ជា​ ជម្រើស​មួយ​ដ៏​ល្អ​សម្រាប់​លោកអ្នក​មាន​ចំណូលចិត្ត​។ម្យ៉ាងទៀត​វា​អនុញ្ញាត​ ឱ្យ​លោកអ្នក​អាច​ធ្វើការ​គ្រប់គ្រង​ទៅ​លើ​ល្បឿន​នៃ​ចង្វាក់​ភ្លេង​ កម្ពស់​សំឡេង​ជាមួយ​នឹង​គុណភាព​សំឡេង​។ជា​ពិសេស​ថែមទាំង​ផ្ដល់​ឱ្យ​អ្នក​នូវ ​ tool ដែល​មាន​សមត្ថភាព​ខ្ពស់​ដើម្បី​ជួយ​សម្រួល​ដល់​លោកអ្នក​អាច​រៀន​នូវ​វគ្គ​ ពិបាក​ៗ​បាន​។ហើយ​សម្រាប់​រូបរាង​របស់​វា​ពិត​ជា​មាន​ភាព​ងាយស្រួល​ ប្រើប្រាស់​ ព្រមទាំង​អាច​កែប្រែ​បាន​ទៀត​ផង​។

ស្វែង​រក​ចំណាត់​ថ្នាក់​វិបសាយ​របស់​អ្នក​ជាមួយ​ Alexa.com

Alexa.com គឺជា​បណ្ដាញ​គេហទំព័រ​មួយ​មិន​គិត​ថ្លៃ​ ដោយ​ប្រើ​នូវ​ប្រព័ន្ធ​ Global Web Metrics ក្នុង​ស្វែងរក​ពី​ចំនួន​ចំណាត់​ថ្នាក់​នៃ​ rang វិប​សាយ​លោកអ្នក​បាន​យ៉ាង​ជោគជ័យ ទាំង​ចំណាត់​ថ្នាក់​ជាតិ និង​អន្តរជាតិ​។ ជា​ពិសេស​ថែមទាំង​ផ្ដល់​ឱ្យ​លោកអ្នក​អាច​ប្រើប្រាស់​ toolbar ដែល​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ទំនាក់ទំនង​បាន​លឿន​រហ័ស​។​ ងាច​ឆែក​មើល​បាន​ក្នុង​គេហទំព័រ​ www.alexa.com

សិក្សា​ភាសា​អង់គ្លេស​នៅ​លើ​អ៊ីនធឺណិត

យើង​ដឹង​ហើយ​ថា​ភាសា​អង់គ្លេស​គឺជា​ភាសា​មួយ​ដែល​មនុស្ស​ទូទាំង​ពិភពលោក​ និយម​យក​មក​ប្រើប្រាស់​ដើម្បី​ងាយស្រួល​ទំនាក់ទំនង​គ្នា​ទៅ​វិញ​ទៅ​មក​។ http://www.clubenglish.com ជា​គេហទំព័រ​ដ៏​គួរ​ឱ្យ​ទុក​ចិត្ត​មួយ​ដែល​ផ្ដល់​ឱ្យ​លោកអ្នក​នូវ​វគ្គ​ សិក្សា​ល្អ​ៗ​ក្នុង​ការ​រៀន​ហាត់​ភាសា​អង់គ្លេស​ទាំង​ស្ដាប់​និង​និយាយ​ ។ក្នុង​គេហទំព័រ​នេះ​លោកអ្នក​អាច​ធ្វើការ​ជ្រើសរើស​យក​កម្មវិធី​សិក្សា​ភាសា ​អង់គ្លេស​បាន​ទៅ​តាម​កម្រិត​មាន​ទាំង​ការ​ស្ដាប់​ការ​សន្ទនា​និង​ការ​ធ្វើ​ ប្រឡង​សាកល្បង​ក្រោយ​ពី​លោកអ្នក​បាន​សិក្សា​នៅ​លើ​ចំណុច​នីមួយៗ​នៅ​លើ​ គេហទំព័រ​នេះ​តែម្ដង៕

summarizer.info អាច​សង្ខេម​អត្ថបទ​របស់​អ្នក​យ៉ាង​ខ្លី​ហើយ​មាន​ន័យ​គ្រប់​គ្រាន់

ប្រសិន​ជា​លោកអ្នក​មាន​អារម្មណ៍​ថា​អត្ថបទ​សរសេរ​វែង​ហើយ​ច្រើន​ ដោយ​លោកអ្នក​ចង់​សង្ខេប​វា​ឥឡូវ​នេះ​អស់​ក្ដី​បារម្ភ​ហើយ​។ជាមួយ​នឹង​ គេហទំព័រ​ summarizer.info នឹង​ជួយ​សម្រួល​ដល់​លោកអ្នក​ក្នុង​ការ​កាត់​បន្ថយ​ការ​សរសេរ​អត្ថបទ​ច្រើន​ ដោយ​សង្ខេប​មក​ខ្លី​ហើយ​មាន​ន័យ​គ្រប់គ្រាន់​ទៀត​។ម្យ៉ាងទៀត​វា​ពិត​ជា​មាន​ ភាព​ងាយស្រួល​ប្រើ​ជាមួយ​ user interface លក្ខណៈ​សាមញ្ញ​ ហើយ​មិន​ផ្ដល់​ភាព​ស្មុគស្មាញ​ដល់​លោកអ្នក​ឡើយ​។

ចំណេះដឹង​មូលដ្ឋាន​សម្រាប់​អ្នក​រចនា

តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច​ដើម្បី​បង្កើត​ភាព​ទាក់ទាញ​ឱ្យ​ទទួល​បាន​ ជោគជ័យ​ក្នុង​អាជីព​ជា​អ្នក​រចនា​?​ ជា​ការ​ពិត​ណាស់​ភាព​ស្រស់​ស្អាត​គឺ​ជា​ចំណុច​ដំបូង​នៃ​ភាព​ទាក់ទាញ​ចិត្ត​ និង​អារម្មណ៍​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ​។​ដើម្បី​ទទួល​បាន​គំនិត​ថ្មី​និង​ភាព​ វាងវៃ​នៃ​ការ​បង្កើត​ឱ្យ​មាន​ភាព​ទាក់ទាញ​កាន់​តែ​ខ្លាំង​សូម​ចូល​ទៅ​កាន់​ គេហទំព័រ​៖​www.adobetutorialz.com ឬ​ក៏​លោកអ្នក​ចុច​លើ​ Home ដើម្បី​មើល​គំរូ​នៃ​ការ​បង្កើត​ប្រធានបទ​និង​របៀប​នៃ​ការ​ប្រើប្រាស់​ Tools នីមួយៗ​របស់​កម្មវិធី​ឱ្យ​ត្រូវ​តាម​ក្បួន​ខ្នាត​ទោះ​បី​ជា​លោកអ្នក​ទើប​ ចាប់​ផ្ដើម​សិក្សា​ក៏​អាច​ងាយ​យល់​បាន​ដែរ​៕

ជួបអ្នក​ផ្ដល់​យោបល់​ផ្នែក​បង្កើត​វិប​សាយ​

CSS Quick Guide គឺជា​វ៉ិបសាយ​មួយ​ដែល​ផ្ទុក​នូវ​មេរៀន​ល្អៗ​ទាក់ទង​ទៅ​នឹង​កូដ​ CSS សម្រាប់​លោកអ្នក​ដែល​ទើប​តែ​រៀន​ដំបូង​និង​ចង់​ស្វែងយល់​បន្ថែម​ពី​ វិធីសាស្ត្រ​ក្នុង​ការ​ប្រើប្រាស់​កូដ​របស់ Stylesheet។ម្យ៉ាងទៀត​ថែមទាំង​មាន​ប្រាប់​ពី​របៀប​ប្រើប្រាស់​ និង​បង្កើត​ ព្រមទាំង​មាន​បង្ហាញ​ជា​ឧទាហរណ៍​ទៅ​តាម​ files យ៉ាង​ក្បោះក្បាយ​ទៀត​ផង​។មិន​ត្រឹមតែ​ប៉ុណ្ណោះ​រាល់​កូដ​ទាំងអស់​របស់​វា​ ងាយស្រួល​រៀន​ និង​មិន​ផ្ដល់​ភាព​ស្មុគស្មាញ​ដល់​លោកអ្នក​ឡើយ​។ទាំងអស់​នេះ​លោកអ្នក​អាច​ ស្វែងរក​បាន​តាម​រយៈ​អាសយដ្ឋាន​គេហទំព័រ​៖​ http://www.tutorialspoint.com៕

ពិភព​ហ្គេម​ Online មាន​នៅ​លើ​ Yupgames.com

សម្រាប់​អ្នក​ដែល​ចូលចិត្ត​កម្សាន្ត​ហ្គេម​លើ​ Online គេហទំព័រ​ www.yupgames.com គឺជា​គេហទំព័រ​មួយ​ក្នុង​ចំណោម​គេហទំព័រ​ជាច្រើន​ដែល​បាន​ដាក់​ហ្គេម​ឱ្យ​ លេង​នៅ​លើ​ Online ដែល​មាន​ហ្គេម​ច្រើន​ដូចជា​៖​ Seek and Find, Management, Strategy, Action, Shooting និង​មាន​ហ្គេម​ជាច្រើន​ទៀត​ដែល​ហ្គេម​ទាំង​នោះ​មាន​ភាព​ងាយស្រួល​ ព្រមទាំង​សប្បាយ​ក្នុង​ការ​លេង​ ហើយ​ចំពោះ​ការ​លេង​មិន​មាន​បង់​ថ្លៃ​សេវា​ឡើយ​។ទាំងអស់​នេះ​លោកអ្នក​អាច​ ស្វែងរក​បាន​តាម​រយៈ​អាសយដ្ឋាន​គេហទំព័រ​៖​ www.yupgames.com/

ឱសថ​ទិព្វ​បំបាត់​ភាព​អផ្សុក​

ជួប​ជាមួយ​ការ​កម្សាន្ត​អារម្មណ៍​ថ្មី​នៅ​ពេល​ដែល​សម្រាក​ពី​ការងារ​ ដែល​អ្នក​អាច​ទស្សនា​ភាពយន្ត​ ឬ​ការ​ស្ដាប់​តន្ត្រី​នៅ​លើ​អ៊ីនធឺណិត​បាន​ដោយ​សម្បូរ​បែប​។នៅ​ក្នុង​នោះ​ លោកអ្នក​អាច​ស្វែងរក​កម្មវិធី​កម្សាន្ត​ជាច្រើន​ដូចជា​៖​ ភាពយន្ត​រឿង​ភាគ​ខ្មែរ​ និង​បរទេស​ រឿង​កំប្លែង​ គំនូរជីវចល​ កម្មវិធី​ទូរទស្សន៍​ ឯកសារ​ប្រវត្តិសាស្ត្រ​ ព្រមទាំង​ចម្រៀង​បុរាណ​ និង​សម័យ​ដែល​មាន​គ្រប់​ផលិតកម្ម​ក្នុង​ប្រទេស​កម្ពុជា​។​ទាំងអស់​នេះ​ លោកអ្នក​អាច​ស្វែងរក​បាន​តាម​រយៈ​អាសយដ្ឋាន​គេហទំព័រ​៖​ http://sinsisamut.com/

រីករាយ​កម្សាន្ត​ជាមួយ​តន្ត្រី​ ភាពយន្ត​ និង​កម្មវិធី​ថ្មីៗ​

freekhmermagazine.com គឺជា​វ៉ិបសាយ​ប្រមូល​ផ្ដុំ​នូវ​ទស្សនាវដ្ដី​ជាតិ​ និង​អន្តរជាតិ​គ្រប់​ប្រភេទ​ ដែល​និយាយ​ពី​រឿងរ៉ាវ​សង្គម​ ព័ត៌មាន​ជាតិ​ និង​អន្តរជាតិ​ អប់រំ​ ការ​ថែទាំ​សុខភាព​ កីឡា​-ល-។ជា​ពិសេស​ថែមទាំង​មាន​ផ្ដល់​ជូន​នូវ​កម្មវិធី​កម្សាន្ត​ជាច្រើន​ ដូចជា​ រឿង​ភាគ​ រឿង​កំប្លែង​ វិទ្យុ​ មេរៀន​ ម៉ូត​សំលៀកបំពាក់​ និង​បទ​ចម្រៀង​ថ្មីៗ​ដែល​មក​ពី​ផលិតកម្ម​ល្បីៗ​ដោយ​បាន​រៀប​ចំ​តាម​វ៉ុល​ នីមួយៗ​និង​ងាយស្រួល​រក​។ទាំងអស់​នេះ​លោកអ្នក​អាច​ស្វែងរក​បាន​តាម​រយៈ​ អាសយដ្ឋាន​គេហទំព័រ​មួយ​នេះ ៕

 

About sambath

I will make it as business and Interest for People

Posted on ខែតុលា 23, 2012, in Home. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: